» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 140 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750671 នាក់

ចែក​សញ្ញា​ប​ត្រ័​នាយករដ្ឋមន្ត្រី​លើ​កស​សើរ​កម្មវិធី​ពិ​ពណ៍ គ្រឿងអលង្ការ ដែលមាន​តម្លៃ​សរុប ១៥០​លាន​ដុល្លារ


​សៀមរាប​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុ​ជាំ បាន​ថ្លែង​អួត​ស​សើរ​កម្មវិធី​បង្ហាញ គ្រឿងអលង្ការ របស់​ក្រុមហ៊ុន BVLGARI ដែល​នាំយកមក​តាំង​បង្ហាញ នៅ​ខេត្តសៀមរាប មានតម្លៃ​សរុប ១៥០​លាន​ដុល្លារ​ដែល​បញ្ហាសំខាន់​គឺ​អួត​ពី​កត្តា​សន្តិសុខ​។​a manet east esia 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី នៃ​សកល​វិទ្យាល័យ South-East Asia នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ថ្ងៃមុន​ឃើញថា​ធ្វើ BVLGARI គ្រឿងអលង្ការ​។ គេ​យកមក ថ្ងៃ​ហ្នឹង​ដឹក​ចេញពី​អូ​តែ​ល ពី​សៀមរាប ទៅ​ព្រលានយន្តហោះ​ភ្នំពេញ ដើម្បី​ដឹក​ចេញ​។ គ្រាន់តែ​គ្រឿងអលង្ការ​គេ​យកមក​ប៉ុន្មាន គឺ ១៥០​លាន​ដុល្លារ ដើម្បី​យកមក​ដាក់​បង្ហាញ​។ ហើយ​អ្នក​ដែល​មក គឺ​អ្នក​ដែល​ធំៗ​។ សួរថា យើង​ចាំបាច់​ហៅ​អ្នកធំ ប្រទេស​យើង​ក្រីក្រ​។ អត់​ទេ យើង​អត់​រើស​ទេ​»​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ប្រទេស​ខ្លះ​វាយប្រហារ​កម្ពុជា អសន្ដិសុខ ប៉ុន្ដែ​នៅពេល​ក្រុមហ៊ុន​នោះមក​ដល់​ស្រាប់តែ​ឃើញច្បាស់​ថា សុវត្ថិភាព​ទៅវិញ ហើយ​នេះ​ជា​មោទនភាព​ជាតិ ដោយសារ​ស្ថិរភាព​សន្ដិសុខ​។​ឥលូវ​នេះ ម៉ាក​យីហោ​ធំៗ គេ​ឃើញ​ការរៀបចំ​ពិព័រណ៍​នៅ​កម្ពុជា​ជោគជ័យ គេ​នឹង​មកទៀត​មិនខានឡើយ​។​សម្តេច​បវរ​ធិបតី​បាន​ថ្លែងថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ដែលមាន​សក្តានុពល​ធំ​មួយ ដែល​អាច​ជំរុញ​កំណើន និង​ត​ភ្ជាប់​ឱកាស​សម្រាប់​វិស័យ​ផ្សេងៗ​ឱ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​បវរ​ធិបតី​បាន​មានប្រសាសន៍ថា ការទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​នេះ ច្រើន​ជា​រៀងរាល់​ថ្ងៃនេះ គឺ​ដោយសារ​កត្តា​សុខសន្តិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ព្រោះ​តំបន់​ទេសចរណ៍​ប្រសិនបើ​អសន្ដិសុខ មិនអាច​មាន​ភ្ញៀវទេសចរ​មក​នោះទេ​។​សម្តេច​បាន​គូសបញ្ជាក់​បន្ថែមថា «​ការ​មក​ផ្ទាល់​ឃើញ​ផ្ទាល់​នេះហើយ ដែល​យើង​ត្រូវ​ចាំបាច់​ធានា​ឱ្យបាន​នូវ​ទស្សនៈ និង​ការស្រលាញ់​រាប់អាន ព្រោះ​គេ​នឹង​ទៅ​ផ្សព្វផ្សាយ​បន្តទៀត ដើម្បី​បញ្ជាក់​ការពិត​នៅ​កម្ពុជា ដែល​កម្ពុជា​ក្លាយទៅជា គោលដៅ​ទេសចរណ៍​ក្នុង​កម្រិត​កំពូល​តាមរយៈ​ការវាយតម្លៃ​ប៉ុន្មាន​ស្ថាប័ន ប៉ុន្មាន​ប្រទេស​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ ៦.៧​លាន​នាក់ ក្នុងនោះ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជាង​១​លាន​នាក់ ទទួលបាន​ចំណូល ប្រមាណ ៤៧ ៨២៦ ៩៨១ ដុល្លារ​អាមេរិក កើន​ជាង ២៨​ភាគរយ បើ​ធៀប​ឆ្នាំ​២០២៣​។​​ដោយឡែក នៅក្នុង​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥​នេះ ភ្ញៀវទេសចរ​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​, ប្រាសាទ​កោះកែរ និង​កំពង់ផែ​ចុង​ឃ្លៀស មាន​ចំនួន ១៤៦,១៤០​នាក់ កើន ២៦.៤៩% និង​ទទួលបាន​ចំណូល ៦,៩០៣,៣៨០​ដុល្លារ​អាមេរិក កើនឡើង ២៥.៥៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២៤​។​

​សូមបញ្ជាក់ថា​BVLGARI ដែលជា​ម៉ាក​យីហោ​គ្រឿងអលង្ការ​យ៉ាង​ល្អ​ប្រណីត និង​ល្អ​ឯក ដ៏​ល្បី​លំដាប់​ពិភពលោក នៅ​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ បានរៀបចំ​កម្មវិធី​រាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បី​បង្ហាញ​ម៉ូត​របស់ខ្លួន នៅ​ប្រាសាទបាយ័ន ក្នុង​ខេត្តសៀមរាប​។ កម្មវិធី​ដ៏​អធិកអធម​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការចូលរួម​ជា​ភ្ញៀវ​ពិសេស​ដោយ លោកជំទាវ បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​។​

​ការបង្ហាញ​ម៉ូត​គ្រឿងអលង្ការ BVLGARI ក៏មាន​វត្តមាន តារា​សម្តែង​របស់​កម្ពុ​ជា កញ្ញា ស៉ី​ន យូ​ប៊ី​ន​, តារា​សម្តែង​របស់​ថៃ កញ្ញា Mai Davika, តារា​សម្តែង​ថៃ Mile Phakphum, តារា​សម្តែង​សិង្ហ​បុរី Shawn Thia, តារា​សម្តែង​សិង្ហ​បុរី Ayden Sng, តារាចម្រៀង​វៀតណាម Ho Ngoc Ha, បវរកញ្ញា​ហ្វីលីពីន និង​ជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំង​តារា​ល្បីៗ​ជាច្រើន​ទៀត មកពី​ជុំវិញ​ពិភពលោក​។​

​គ្រឿងអលង្ការ ដែល​ត្រូវ​តាំង​បង្ហាញ​នៅ​ខេត្តសៀមរាប មាន​ចំនួន ២១៤​គ្រឿង ខណៈ​ភ្ញៀវ​បរទេស​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ មាន​ចំនួន ៤៧០​នាក់​។​BVLGARI ដែលជា​បុត្រ​ម្ព័​ន្ធ​របស់​ក្រុមហ៊ុន LVMH ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨៨៤ គឺមាន​អាយុកាល ១៤១​ឆ្នាំ​ហើយ ដោយ​លោកស្រី Sotirios Voulgaris ក្រុង​ទីក្រុង​រ៉ូម​។ ១៤១​ឆ្នាំ​ក្រោយមក ការតាំងពិព័រណ៍ BLVGARI AETERNA បាន​ប្រារព្ធ​នៅ​ទីក្រុង​រ៉ូម កាលពី​ខែឧសភា ឆ្នាំ​២០២៤ ខណៈ​កម្ពុជា គឺជា​ទីកន្លែង​នៃ​ការរៀបចំ​លើក​ទី​៤​។​a pech chanmony a pech chanmony1