» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6299 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696470 នាក់

៦​ខែ​កម្ពុជា មានលំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស មានតម្លៃ​ទឹកប្រាក់​ជិត ១,៦​ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​តែ​មិនទាន់​ធ្វើ​ឲ្យ​កម្លាំង​ទិញ​របស់​ប្រជាពលរដ្ឋ​ប្រែប្រួល​ឡើយ​!

 


​ភ្នំពេញ​៖ ប្រទេស​កម្ពុជា បានបង្ហាញ​ភាពលេច​ធ្លោ​ក្នុងការ​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មាន​អត្រាកំណើន​ដ៏​ខ្ពស់​ប្រៀបធៀប​ជាមួយ​ក្នុង​បណ្តា​ប្រទេស​ក្នុង​ពិភពលោក បន្ទាប់ពី​ប្រស​ម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយចំនួន ។a manet invest 

​ប្រភពពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា បាន​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​ទំហំ​ទឹកប្រាក់ ១.៥៩៥​លាន​ដុល្លារ​អាម៉េរិក នៅ​ឆមាស​ទី ១​ឆ្នាំ ២០២៤ ដែល​ស្មើនឹង ៤៩,៨៥​ភាគរយ នៃ​ទំហំ​វិនិយោគ​សរុប​ចំនួន ៣,២​ពាន់​លាន​ដុល្លារ​អាម៉េរិក​។

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​លើក ទី​២ នា​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្រៅពី​ការអំពាវនាវ​សុំ​ឲ្យ​អ្នក​ធុរកិច្ច​បារាំង​មករក​ស៊ី​នៅ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ កម្ពុជា​សម្រេចបាន​សន្ទុះ​នៃ​រំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់តែខ្លាំង ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត គម្រោង​វិនិយោគ​សរុប​ចំនួន ១៩០ ដែលមាន​តម្លៃ ៣,២​ពាន់​លាន​ដុល្លារ​អាម៉េរិក កើនឡើង​៣ ដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០២៣​។

​សម្តេច​ធិបតី បាន​បញ្ជាក់ថា​៖ «​ជាមួយនឹង​ការដាក់បញ្ចូល​ទៅក្នុង​បញ្ជី​តាមដាន​គោលដៅ FDI ដែល​លេចធ្លោ ឆ្នាំ ២០២៤ របស់ Financial Times កម្ពុជា​ជាប់​ចំណាត់​ថ្នាក់ខ្ពស់ ក្នុងចំណោម​គោលដៅ​វិនិយោគ​កំពូល​ទាំង ៥០ របស់​ពិភពលោក ដែល​ការណ៍​នេះ បានបង្ហាញ​កាន់តែច្បាស់​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា ដល់​វិនិយោគិន​សកល​»​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃថា​៖ «​សមិទ្ធផល​ដ៏​រឹងមាំ​ទាំងនេះ គឺជា​សក្ខីភាព​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពរឹងមាំ​នៃ​មូលដ្ឋានគ្រឹះ សេដ្ឋកិច្ចកម្ពុជា ដូចជា ទីតាំង​យុទ្ធសាស្ត្រ​នៅ​ចំ​ចំណុចកណ្ដាល​នៃ​តំបន់ និង​ការប្រមូលផ្តុំ​នៃ​កម្លាំង​ពលកម្ម ដែល​វ័យក្មេង​, រស់​រវើក និង​មាន​ជំនាញ​ខ្ពស់ ក៏ដូចជា ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ផងដែរ​»​។

​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៦​ខែ​ដំបូង ឆ្នាំ ២០២៤​នេះ មាន​ប្រភព​មកពី ១២​ប្រទេស ក្នុងនោះ​ប្រទេស​ចិន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ដែលមាន​ទុនវិនិយោគ ១៣៦៤,៤៨​លាន​ដុល្លារ​អាម៉េរិក បន្ទាប់មក​មានដូចជា សិង្ហ​បុរី ៩៣,១២​លាន​ដុល្លារ​អាម៉េរិក​, វៀតណាម ៥៩,២​លាន​ដុល្លារ​អាម៉េរិក​, ឥណ្ឌា ១៧,៩២​លាន​ដុល្លារ​អាម៉េរិក​, កូរ៉េខាងត្បូង ១៥,៦៨​លាន​ដុល្លារ​អាម៉េរិក​, សី​ស្ហែ​ល ១២,១៦​លាន​ដុល្លារ​អាម៉េរិក​, សហរដ្ឋ​អា​ម៉េ​រិ ក ១១,២​លាន​ដុល្លារ​អាម៉េរិក​, ម៉ាឡេស៊ី ៦,០៨​លាន​ដុល្លារ​អាម៉េរិក​, អូស្ត្រាលី ៥,៧៦​លាន​ដុល្លារ​អាម៉េរិក​, សេ​ណេ​ហ្គា​ល់ ៤,៨​លាន​ដុល្លារ​អាម៉េរិក​, កាណាដា ៣,៨៤​លាន​ដុល្លារ​អាម៉េរិក និង​ជប៉ុន ១,២៨​លាន​ដុល្លារ​អាម៉េរិក​។​

ការពិត​ទោះបី​មាន​លំហូរ​វិនិយោគ​ពី​បរទេស​ដែល​អាចជួយ​ឲ្យ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ក៏ដោយ​ក៏​ប៉ុន្តែប្រជាពលរដ្ឋ​កម្ពុជា​មិនទាន់​ទទួលបាន​ផល​ពី​កា​រវិន​យោគ​នេះ​ភ្លាមៗ​នេះ​ទេ​។​ចឹ​ង​កម្លាំង​ទិញ​របស់​ប្រជាពលរដ្ឋ​ក៏​មិនមាន​ឡើង​អ្វី​ខ្លាំង​ដែរ​សម្រាប់​ឆ្នាំ​២០២៤​លើកលែងតែ​ចំណូល​លើ​វិស័យ​ទេសចរណ៍​ដែលជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​សំណង់និង​ការនាំចេញ​ពិសេស​វិស័យ​កសិកម្ម​មានការ​កើនឡើង​ខ្ពស់​តែ​ប៉ុន​ណោះ​។​a manet invest1 a manet invest2.jpg 

​