» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6884 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697055 នាក់

តើ​សំណុំរឿង​របស់លោក វរសេនីយ៍ឯក សួន សំអឿន អធិការនគរបាល​ស្រុក​កំពង់ ត្របែក ខេត្តព្រៃវែង អសកម្ម​ការងារ និង អសមត្ថភាព​ក្នុងការ​ដឹកនាំ ...​នោះ ថ្នាក់ ដឹកនាំ​អគ្គស្នងការ​នគរ បាល​ជាតិ​គ្រប​ចោល ឬ គ្មាន​ការស៊ើបអង្កេត ?

​ភ្នំពេញ​: មកទល់ នឹង​ពេលនេះ មហាជន ប្រជា ពលរដ្ឋ មន្ត្រី​រាជ ការ និង​អ្នកសារព័ត៌មាន នៅតែមាន​មន្ទិល ងឿងឆ្ងល់ ហើយក៏​នៅតែ​បន្ត​តាមដាន និង ចង់ដឹង​អំពី​សំណុំ​រឿងរ៉ាវ របស់លោក​វរសេនីយ៍ ឯក សួន សំអឿន អធិការនគរបាល​ស្រុក កំពង់ត្របែក ខេត្ត​ព្រៃ វែង ដែល​អសកម្ម​ការ ងារ និង​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ក្នុង​មូល ដ្ឋា​ន​បើក​អោយមាន ទីតាំង​បន​ល្បែងស៊ីសង ខុសច្បាប់​នាពេល​កន្លង ទៅ​ថ្មីៗ​នេះ​ដែល​ត្រូវបាន អ្នកកាសែត​ទៅ​ថត​ផ្សាយ Live នៅ​ទីតាំង ផ្ទាល់​ក្នុង​អាណាចក្រ ស្រុក​កំពង់ត្របែក​ធ្វើ អោយ​ល្បី​កក្រើក​សង្គម Facebook នោះ ឥលូវ ស្ងាត់​ជ្រាប មិនឃើញ​ថ្នាក់ដឹកនាំ ស្ថាប័ន​ថ្នាក់ ណា​ចាត់វិធានការ​បែប ណា​ចំពោះ លោក សួន សំអឿន នៅឡើយ​ទេ ? .។a net orain 

មហាជន បាន​ម​ញ្ចេ​ញ​មតិ​លើក ឡើង ថា ដោយឡែក មន្ត្រី​នគរបាលជាតិ​ចំនួន​២​រូប ដែលមាន​តួនាទី ថ្នាក់ អធិការ​នគរ បាល​ស្រុក​ចំនួន​២​ស្រុក គឺ​លោក វរសេនីយ៍ឯក អ៊ុំ ចំរើន អធិការនគរបាល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​លោក វរសេនីយ៍ឯក លឿង រដ្ឋា អធិការនគរបាល ស្រុក​អូ​រាំង​ឪ ខេត្ត ត្បូង ឃ្មុំ ត្រូវបាន​ថ្នាក់ដឹកនាំ ស្នងការដ្ឋាន​នគរបាល ខេត្ត​ទាំងពីរ​ខាងលើនេះ បាន​ដក​បញ្ឈរជើង បន្ទាប់ពី បែកធ្លាយ​រឿង អាស្រូវ​ពុករលួយ និង អសកម្ម​ការងារ ក្នុង ការ ដឹកនាំ​អង្គភាព​នៅតាម មូលដ្ឋាន​របស់ខ្លួន​គ្រប់ គ្រង ។ មហាជន បាន ដាក់​សំនួ​រថា ចុះ​ករណី សំណុំរឿង​របស់លោក វរសេនីយ៍ឯក សួន សំអឿន អធិការនគរបាល ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង ដែល​អសកម្ម​ការងារ​ដឹកនាំ​ដែរ ហេតុ អ្វី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ បាល​ជាតិ​មិន​ចាត់​វិធាន ការ ?

ឬក៏​លោក​អធិការ នគរបាល សួន សំអឿន មាន​ខ្សែ​គាថា មន្តអាគម ខ្លាំង​អាច​បាំងបិទ សណ្តំ​ចិត្ត​មេៗ​ថ្នាក់ដឹកនាំ​នៅ ខាងលើៗ​អោយមើល ពុំ​ឃើញ​កំហុស​របស់ខ្លួន និង​អោយ​ត្រជាក់ចិត្ត ត្រ ជាក់​ថ្លើម​ចំពោះ​រូបគាត់ ( សួន សំអឿន ) ជា​រៀងរហូត ? បើ​ពិតជា មាន​មន្តអាគម និង ខ្សែ គាថា ខ្លាំងពូកែ​សក្តិ​សិទ្ធិ ចឹ​ង​មែន​នោះ លោក អ​ធិ ការ​នគរបាល​ស្រុក​កំពង់ ត្របែក ពិតជា​ខ្លាំង​ផស់ គាត់​មែន ។ ជុំវិញ​ការ​មតិ​លើកឡើង​ពី​មហា ជន​នួវ​ចម្ងល់​ខាងលើ នេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ www.meatophoum.com ពុំ​អាច​ស្វែងរក លេខ​ទូរស័ព្ទ​លោក សួន សំអឿន ដើម្បី​សុំ​ការបំភ្លឺ បកស្រាយ​ជូន​មហាជន បានទេ ។ ដូច្នេះ​សំណុំរឿង ១​នេះ សូម មហាជន បន្ត​តាមដាន ទៅមុខទៀត ថា តើ​ថ្នាក់ ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​បែបណា ចំពោះ លោក វរសេនីយ៍ សួន សំអឿន អធិការនគរបាល​ស្រុក​កំពង់ត្របែក ? ឬក៏​សំណុំ​រឿង​១​នេះ ត្រូវគេ​គ្រប​ទុក ? ៕ ដោយ​: សុផល Tel:086911920/012953824a net orain1 a net orain2 a net orain3 

​