» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5341 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695512 នាក់

ពលរដ្ឋ​វៀតណាម សម្រុក​មក​បង់​ព័ន្ធ​អាករ និង​ប័ណ្ណ​ស្នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដោយ​សង្ឃឹមថានឹង​បាន​ចូលសញ្ជាតិ​ខ្មែរ​៧​ឆ្នាំក្រោយ​ទៀត​!?


​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​៧ សីហា ២០១៨ ប្រជាពលរដ្ឋ​វៀតណាម​ជាច្រើន​ពាន់​នាក់ នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​បានផ្តល់​លិខិត​ស្នាក់នៅ បាននាំគ្នា​សម្រុក​បង់​ព​ន្ធ័​អាករ និង​ធ្វើ​ប​ណ្ណ័​ស្នាក់​នៅក្នុង​២​ឆ្នាំ​ម្តង​នៅក្នុង​បរិវេណ​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​។​a vn tax 

​នគរបាល​គ្រប់គ្រង ជនបរទេស​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង ថា​មាន ជនជាតិ​វៀតណាម ដែល​ស្នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​២៣៩៧​គ្រួសា និង​មាន​មនុស្ស​សរុប​ចំនួន​១០០៨៧​នាក់ ហើយ​អ្នក​ដែល​គ្រប់​អាយុ​ដែល​ត្រូវធ្វើ​ប័ណ្ណ​ស្នាក់​នៅមាន​ចំនួន​៦០០០​នាក់​។​​ទីតាំង​ដែល​ជនជាតិ​វៀតណាម រស់នៅ​ច្រើនជាងគេ​គឺ នៅលើ​ផ្ទៃ​ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង មាន​ចំនួន​៧៥៥​គ្រួសារ នៅ​ស្រុក​បរិបូរណ៍​ចំនួន​៨០៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រឡាច​មាន​ចំនួន​២០២​គ្រួសារ ។​ពួកគេ​ភាគច្រើន​មាន​មុខរបរ​នេសាទ និង​ចិញ្ចឹម​ត្រី​។​

​បើតាម​មន្ត្រីនគរបាល នេះ​ជា​លើក​ទី​១ ដែល​ពួកគេ​មកសុំ​ប្រកាស និង​ប័ណ្ណ​ស្នាក់នៅ​អចិ​ន្ត្រៃ​នៅ​កម្ពុជា ខណៈដែល​គេ​បាន​បំពេញបែបបទ​តាមច្បាប់​នៃ​ប្រទេស​កម្ពុជា​ក្នុង​២​ឆ្នាំ តម្រូវ​ឲ្យ​បង់ពន្ធ​អាករ​ជូន​រដ្ឋ​២៥​ម៉ឺន​រៀល​ម្នាក់ ។​​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​អាជ្ញាធ​ខេត្តកំពង់ឆ្នាំង​បានធ្វើការ​បម្លាស់​ទី​ផ្ទះទឹក និង​បែ​ចិញ្ចឹម​ត្រី​រាប់ពាន់​គ្រួសារ​ឲ្យ​ផ្លាស់ប្តូរ​មក​រស់នៅ​លើគោក​វិញ ដើម្បី​ធ្វើការ​បញ្ជៀ​សការ​រស់នៅក្នុង​ទឹក​វា​ធ្វើអោយ​បំពុលបរិស្ថាន បំពុល​ទឹក និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​មច្ឆា​ជាតិ ខណៈដែល​ជនជាតិ​វៀតណាម​មួយចំនួន ដែល​កំពុង​រស់នៅក្នុង​ទឹក​ទន្លេសាប​មានការ​រារែក​ចិត្ត​មិន​ឡើងទៅ​រស់នៅ​លើគោគ​តាម​ការអំពាវនាវ​រប​ស់​អាជ្ញាធ​ខេត្ត​នោះឡើយ​។​

នគរបាល​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រ​សួ​មហាផ្ទៃ​សព្វថ្ងៃ​បាននិងកំពុង​ដើរ​ធ្វើការ​ជម្រឿន​ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​យូ​ហើយ​និង​ចាប់​ជនជាតិ​វៀតណាម​ដែល​មក​ថ្មី​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​បញ្ជូនទៅ​ស្រុក​វិញ​។​​ករណី​យ៍​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​កាសែត​ដឹង​កាលពីពេល​កន្លងមក​ថា ជនបរទេស​អន្តោប្រវេសន៍ ដែល​ក្រុមការងារ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​ដកហូត​ឯកសារ​នោះ គឺ​ដោយសារ​ពួកគេ​មាន​ឯកសារ​មិន​ប្រក្រតី បានន័យថា ពួកគេ​អត់​កាន់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគេ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន​ខ្មែរ សៀវភៅ​គ្រួសារ​ខ្មែរ ដែល​មិនត្រូវ​តាមច្បាប់​នោះទេ​។​

​លោក កែវ វណ្ណ​ថន ពន្យល់ថា ដោយសារតែ​ជនបរទេស​អន្តោប្រវេសន៍ មិនទាន់​ចូល​ជា​សញ្ជាតិ​ខ្មែរ ហេតុនេះហើយ​បានជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុងផ្តល់​ភាពស្របច្បាប់​ឲ្យ​ពួកគេ ដោយ​ការដកហូត​ឯកសារ​ដែល​មិន​ប្រក្រតី និង​ផ្តល់​ភាពស្របច្បាប់ គឺ​ឲ្យ​ពួកគេ​ដាក់ពាក្យ​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ស្របច្បាប់​។​
​លោក​បន្តថា ប្រសិនបើ​ជនបរទេស​អន្តោប្រវេសន៍ ចង់​ចូលសញ្ជាតិ​ខ្មែរ លុះត្រាតែ​ពួកគេ​កាន់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ៧​ឆ្នាំ នោះ​អាចដាក់​ពាក្យសុំ​ចូលសញ្ជាតិ​បាន​ហើយ ដែល​នេះ​ហៅថា "​ផ្តល់​ភាពស្របច្បាប់​"​។​a vn tax1 a vn a vn1 


​