» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3436 នាក់

ម្សិលមិញ 8227 នាក់

សរុប 14130317 នាក់

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សូម​ឲ្យ​ចាប់ Heng Sara​ព្រោះតែ​ស​សេរ​តាម​ហ្វេ​ប៊ុ​កថា​ខ្លួន​មាន​សំបុត្រ​ចូល​ទស្សនា តែ​សេដ​អត់​ទៅ​មើល ព្រោះ​អត់​អ្នក​កំដរ​ទៅ​ទស្សនា !?

 

​ភ្នំពេញ ៖ ពេល​មាន​អ្នក​ឆ្លៀត ខ្ញុំ​មាន​សំណូមពរ​សូម​ចាប់​មនុស្ស​នេះ យកមក​ផ្តន្ទាទោស ព្រោះ​មិន​ខុសពី​ពួកក្រុម Mech Dara ដែល​ប្រឹង​បំផ្លាញ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ទេ គឺ ពួកគេ​ប្រឹង​បំផ្លាញ​ទំនុកចិត្ត​ប្រជាជន​លើ​រាជរដ្ឋាភិបាល ថែមទៀត ! នេះ​ជាការ​បង្ហោះ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ទាប់ពី លោក Heng Sara បង្ហោះ​លើ facebook ប្រើពាក្យ​ថា ត្រង់​ខ្លួន​មាន​សំបុត្រ ចូល​ទស្សនា ហើយ​មិន​ទៅ​មើល​។​a heng sara2 

ប្រជាពលរដ្ឋ​ខ្មែរ រាប់ម៉ឺន​នាក់ មាន​ឆន្ទៈ ស្រឡាញ់​វិស័យ​កីឡា លើកទឹកចិត្ត​កីឡា ព្យាយាម​ងើប​តាំងពី​ម៉ោង ២ ឬ​ម៉ោង​៣ ព្រឹក​ដើម្បី​ទៅ​រង់ចាំ​យក​សំបុត្រ ចែកជូន ដោយ​ឥត​គិត​ប្រាក់ ភាគច្រើន សឹង​មិនបាន ដោយសារ ចំនួន​អ្នក​ទៅ មាន​ច្រើន​លើសលប់ ស្នេហា​កីឡា ឃើញ កីឡា​រស់ក្នុង​សន្តិភាព ហើយ​ប្រជាពលរដ្ឋ ក៏មាន​សេចក្តីសុខ ក្នុង​សន្តិភាព​។​សូមបញ្ជាក់ថា​, លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សំណូមពរ​អោយ​ចាប់ខ្លួន លោក Heng Sara បន្ទាប់ពី​លោក​ហេង​សារា​ដែល​គេ​និយាយថា​ជា​ឧកញ៉ា​ផង​បាន សរសេរ​លើ facebook ថា​, ( #​គេ​គ្រប់គ្នា​សេដ​ព្រោះ​គ្មាន​សំបុត្រ​ទៅ​មើល​បាល់ទាត់ ឯខ្ញុំ​វិញ​សេដ​ព្រោះ​គ្មាន​អ្នក​កំដរ​ទៅ​មើល​បាល់ទាត់ ) ។

ក្រោយមក​គេ​ឃើញ លោក Heng Sara បាន​កែសម្រួល​ដោយ​បង្ហោះ​សារ​លាងខ្លួន​វិញ​ថា​,#​ជាដំបូង​ខ្ញុំបាទ​សូម​គោរព​សូម​ការ​អភ័យទោស ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​ខ្ញុំបាទ​ខ្វះ​ការពិចារណា​អោយបាន វែងឆ្ងាយ បាន​ផុស Status មួយ​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​ដល់​រឿង​សំបុត្រ​ចូល ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​ស៊ី​ហ្គេម កាលពី​ល្ងាច​មិញ ដែល​ធ្វើអោយ ប៉ះពាល់​ដល់​អារម្មណ៍​ពុក​ម៉ែ អ៊ុំ​ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង «»#​ខ្ញុំបាទ​សូម​គោរព​សុំ​ការ​អភ័យទោស​ពី ឯកឧត្តម​ពូ ខៀវ កា​ញ៉ា​រិ​ទ្ធិ រដ្ឋមន្ត្រី ក្រសួងពត៌មាន​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​#​ចំពោះ​រូបថត​ខាងក្រោម​នេះ ក្មួយ​សូម​ទទួលស្គាល់ថា​វា​គឺជា​រូបថត​នឹង Status ដែល​ក្មួយ​បាន​ផុស​ពិតមែន តែ​ក្រោយពី​ផុស​បាន​ប្រហែល​១០​នាទី មក ក្មួយ​ក៏​ធ្វើការ​លុប​វា​វិញ ព្រោះ​ក្មួយ​យល់ថា​ការ​ផុស​នេះ​មិន​ត្រឹមត្រូវ នឹង បានធ្វើអោយ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន នាក់​ដែល​មិនមាន​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​នៅ​ល្ងាច​នេះ «»#​ក្មួយ​ពិតជា​សោកស្ដាយ​ខ្លាំងណាស់​ដែល​បានធ្វើអោយ​ប៉ះពាល់​ដល់ អារម្មណ៍​របស់​ពុក​ម៉ែ ពូ​មីង បងប្អូន​ប្រជាជន​កម្ពុជា​យើង​នៅពេលនេះ តែ​ក្មួយ សូម​ជម្រាបជូន ឯកឧត្តម​ពូ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មេ​ត្ត ជ្រាបថា ចំពោះ​សំបុត្រ​ទាំងអស់នេះ គឺ​ក្មួយ​បាន​សុំ​ខ្ចី​ពី​បងប្អូន​មិត្ត​ភ័ក្តិ​មក​ថត ផុស​ទេ ចំណែក​ក្មួយ​ផ្ទាល់ខ្លួន​ក៏​មិនមាន​សំបុត្រ​ចូល​ទស្សនា​ដែរ ហើយ​ការ ផុស​នេះ​ក៏​គ្មាន​ចេតនា​អាក្រក់​ដែរ គឺ​មកពី​ក្មួយ​ខ្វះ​ការពិចារណា​អោយបាន​ដិតដល់ ដែលនាំអោយ​កើតជា​កំហុស #​ជាទី​បញ្ចប់ ខ្ញុំបាទ​សូម​ទទួលកំហុស​គ្រប់យ៉ាង​ចំពោះ​ការ​ផុស status​។​

​សូមបញ្ជាក់ថា , តើ​ការ​បង្ហោះ​ជា​សារ​ចុងក្រោយ​សុំទោស របស់លោក Heng Sara អាចជា​ការលាង​កំហុស ឬ​រួច​ផុតពី​ការ​ប្រមាញ់​របស់​សមត្ថកិច្ច​បា​ន​ឬទេ ? ខណៈ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កម្រ​នឹង​ប្រើ​ភាសា បែបនេះ !.។គេក៏មិនដឹងថាតើភាសាប៉ប៉ិនណឹងរបស់លោកហេងសារាសមមានទោសដែរឬទេ?។សូម​ជម្រាបជូន​ថា , ព្រឹត្តិការណ៍​ស៊ី​ហ្គេម 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បានធ្វើឱ្យ​ពិភពលោក មើលឃើញ​និង​ស្គាល់​ច្បាស់​ពី​កម្ពុជា​ថា មាន​សន្តិភាព ការអភិវឌ្ឍ តាមរយៈ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៕a heng sara a heng sara1