» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11974 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702145 នាក់

ទូត​ប្រទេស​ប្រតិកម្ម​ចំពោះ​សាលក្រម​លើ​លោក​រ៉ុង​ឈុន​និង​សកម្មជន​២​នាក់​ទៀត​!

​ភ្នំពេញ​៖​ស្ថានទូត​បរទេស​នានា​បាន​លើកឡើងថា​ការកាត់ក្តី​ឱ្យ​លោក​រ៉ុង​ឈុន​និង​សកម្មជន​២​នាក់​ទៀត​ជាប់ពន្ធនាគារ​និង​បង់​សងជំងឺចិត្ត​ដល់​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា​។ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​តាមរយ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​នេះ​បាន​ចេញមក​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការកាត់ទោស​លើ​លោក​រ៉ុង​ឈុន​និង​សកម្មជន​២​នាក់​ផ្សេងទៀត​។a border rong

សម្រាប់​ស្ថានទូត​សហភាព​អឺរ៉ុប​សាលក្រម​ប្រឆាំងនឹង​លោក​រ៉ុង ឈុន និង​សកម្មជន​២​នាក់​ទៀត​នេះ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​ជំទាស់​ជា​សាធារណៈ​ឬ​ការរិះគន់​នយោបាយ និង​បាន​ចោទសួរ​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​កម្ពុជា​។​ស្ថានទូត​សហភាព​អឺរ៉ុប​បាន​អះអាងថា ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវការ​ការធានា​លើ​ការបញ្ចេញមតិ​និង​ការជួបជុំ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ដែល​ស្របទៅតាម​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​នយោបាយ ព្រមទាំង​សិទ្ធិ សេរីភាព​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។​

ស្ថានទូត​សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់​ទៀតថា សេរីភាព​នៃ​ការបញ្ចេញមតិ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដូច​ទៅនឹង​ការ​មាន​តុលាការ​ឯករាជ្យ​អ៊ីចឹង​ដែរ​។​ដែល​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​សកម្មជន​តវ៉ា​ដោយ​សន្តិវិធី​។ ហេតុដូច្នេះ​ហើយ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ជាថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឱ្យមាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​ការជួប​ជុំគ្នា​ដោយ​សន្តិវិធី​។​

​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​គាំទ្រ​លើ​ការលើកឡើង និង​ការអំពាវនាវ​របស់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នេះ​ដោយបាន​ចែករំលែក​បន្ត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ចំណែក ស្ថានទូត​អាមេរិក និង​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​វិញ ក៏​មិន​ពេញចិត្ត និង​សម្តែង​កង្វល់​អំពី​បញ្ហា​កាត់ទោស​នេះ​ផងដែរ​។​ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy បាន​អះអាងថា ការកាត់ទោស​លោក រ៉ុង ឈុន គឺ​ធ្វើឱ្យ​មានការ​ចោទសួរ​យ៉ាងខ្លាំង​ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​សារៈសំខាន់​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា​ប្រព័ន្ធតុលាការ​មិនគួរ​ត្រូវបាន​គេ​រំលោភបំពាន ដើម្បី​បំបិទ​សំឡេង​សកម្មជន​សន្តិភាព​ទេ​។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​វិញ​ថា​សេរីភាព​នៃ​ការបញ្ចេញមតិ គឺ​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ហើយ​ប្រព័ន្ធតុលាការ​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​កាត់​តម្រឹម​វា​ឡើយ​។​ចំពោះ​ប្រតិកម្ម​របស់​ក្រុម​អង្គទូត​បរទេស​ទាំងនេះ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​មិនមែនជា​រឿង​ថ្មី​នោះទេ ហើយ​ថា​ការបញ្ចេញ​ប្រតិកម្ម​របស់​ពួកគេ​ទាំងនេះ គឺធ្វើឡើង​ទៅតាម​របៀប​វារៈ​នយោបាយ​។​លោក​បន្តថា កម្ពុជា​នៅតែ​ប្រកាន់​នីតិរដ្ឋ​និង​ការពារ​អ​ធិ​តេ​យ្យ​របស់ខ្លួន​។​​លោក​ជិនម៉ាលីនបញ្ជាក់ដែរថា​កម្ពុជា​នៅតែ​បន្ត​សហការ និង​សន្ទនា​ជាមួយនឹង​បណ្តា​ទូត​បរទេស​នានា​ដើម្បី​ពន្យល់​ឱ្យ​យល់​អំពី​វិធានការ​ច្បាប់​របស់​កម្ពុជា​ក្នុងការ​ការពារ​សន្តិសុខ​និង​ផលប្រយោជន៍​របស់​ជាតិ​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១៨​សីហា​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​លោក​រ៉ុង ឈុន ដាក់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​២​លាន​រៀល​និង​សកម្មជន​២​នាក់​ទៀត​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ពន្ធនាគារ​ម្នាក់​២០​ខែ និង​ពិន័យ​ជា​ទឹកប្រាក់​២​លាន​រៀល​ដូចគ្នា​ដែរ​។​មិនតែប៉ុណ្ណោះ​តុលាការ​ក៏បាន​បង្គាប់​ឱ្យ​ពួកគេ​សងជំងឺចិត្ត​ទៅ​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​ចំនួន​៤០០​លាន​រៀល​ឬ​ប្រហាក់ប្រហែល​នឹង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀតផង​៕​សហការី​a rong chhuna 

​