» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8996 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699167 នាក់

សត្វ​តោ​ហេ​ម៉ាន​រួច​ចេញពី​ក្នុងផ្ទះ​អភិបាលខណ្ឌ​ចំការមន​ចុះ​ធ្វើ​កិច្ចសន្យា​!

 

​ភ្នំពេញ​៖ សត្វ​តោ​មួយ​ក្បាល​ឈ្មោះ Hei Man ដែល​ជនជាតិ​ចិន​ចិញ្ចឹម​នោះ បាន​រួច​ចេញពីផ្ទះ​វីឡា​នៅ ម្តុំ​បឹង​កេងកង​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដើរ​នៅតាម​ផ្លូវ​លេខ ៣០៦ ម្តុំ​បឹង​កេងកង​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​ម្ចាស់​វា​នោះទេ​កាលពី​ព្រឹក​ថ្ងៃទី​១៦​សីហា​។​
​តែ​តាម​រូបភាព​វីដេអូ​បង្ហោះ​នៅលើ​ប្រព័ន្ធ​បណ្តាញ​សង្គម បាន​បង្ហាញថា សត្វ​តោ​របស់​ជនជាតិ​ចិន​នោះ ត្រូវបាន​ម្ចាស់​ចាប់យក​ចូលទៅក្នុង​ផ្ទះ​វីឡា​នៅ​បឹង​កេងកង វិញ​ហើយ បន្ទាប់ពី​រួច​ចេញមកក្រៅ​។a lion outa1

​ទោះជា សត្វ​តោ​នេះ​មិនបាន បាន​បង្ក​គ្រោះថ្នាក់​ទៅលើ​ប្រជា​ជនណាម្នាក់​នោះទេ ក្រោយ​ពេលដែល​រួច​ចេញពីផ្ទះ មក​ផ្លូវ​សាធារណៈ​ក៏ដោយ​ក៏ នៅ​រសៀល​ថ្ងៃ​ដដែល​លោក ធី​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង បាន​ដឹកនាំ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​សត្វ​តោ ដែលជា​ជនជាតិ​ចិន ដែល​បាន​ចិ​ញ្ជឹ​ម​ធ្វើឱ្យ​រួច​ចេញ​ក្រៅ​ផ្ទះ និង​ដើរ​តាមផ្លូវ​សាធារណៈ បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។​

​លោក​បាន​ចុះមក​ដល់ទី​តាំង​ផ្ទាល់​ដើម្បី​ធ្វើ​ការហៅ​ម្ចាស់​តោ​ជា​ជនជាតិ​មក​ធ្វើ​ការណែនាំ និង​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​មិនឱ្យ​មានការ​ធ្វេសប្រហែស​ម្តង​ទៀតឡើយ និង​បាន​ព្រមាន​ដល់​ម្ចាស់​តោ​ថា ប្រសិនជា​មានរឿង​បែបនេះ​កើតឡើង​ម្តងទៀត លោក​នឹង​ឱ្យ​ម្ចាស់​តោ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​សូមបញ្ជាក់ថា សត្វ​តោ​មួយ​ក្បាល​ឈ្មោះ Hei Man ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន​ចិញ្ចឹម​នោះ​ត្រូវបាន​សម​ត្ត​កិច្ច​រដ្ឋបាល​ព្រៃឈើ​ចុះ​ដកហូត​យកទៅ​ទុក​នៅ​ភ្នំ​តា​ម៉ៅ​ម្តង​ហើយ​តែដោយសារ​មាន​សំ​ណូន​ពរ​ពី​ប្រជាពលរដ្ឋ​សម្តេច​តេ​ជោ​ក៏បាន​សម្រេច​ឲ្យ​ម្ចាស​យកមក​ចិញ្ចឹម​វិញ​ដោយ​ឲ្យ​រឿប​ចំ​កន្លែង​រស់នៅ​ឲ្យ​មាន​សុវត្ថិភាព ៕a lion outa a lion zoo 


​