ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់
19-January-2026 / សន្តិសុខសង្គម
កំពង់ធំ៖ខឹងសុំត្រុវគ្នាវិញមិនបានបុរសម្នាក់បនាកាប់ប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុរួចរត់គេចខ្លួនបាត់។ករណីយ៍នេះកើតនៅក្នុងតូបកន្លែងលក់ដូរប្រពន្ធនៅ ឃុំទំរីង ស្រុកសណ្តាន់ (កំពង់ធំ) កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ មករាឆ្នាំ២០២៦ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានយកកាំបិតកកុក កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ៣៣ឆ្នាំ ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ ។សមត្ថកិច្ចបានពិនិត្យលើសាកសព ត្រូវចំក្បាលចំនួន៥កាំបិត ត្រូវចំដៃស្តាំ២កន្លែង ដាច់ម្រាមដៃឆ្វេងចំនួន៣ម្រាមដៃ។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕