» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7134 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697305 នាក់

ធនាគារជាតិ​ឱ្យ​ស្ថាន​ប័នផ្ដល់​ប្រាក់កម្ចី ប្រគល់ ឯកសារ​បញ្ចាំ ជូន​អតិ​ថ​ជន​វិញ​យ៉ាងយូរ ៧ ថ្ងៃ ក្រោយ​បង់​ផ្ដាច់​

 

​ភ្នំពេញ​៖​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ប្រគល់​ឯកសារ​ទ្រព្យ​ធានា ជូន​អតិថិជន​វិញ យ៉ាងយូរ​ត្រឹម ៧ ថ្ងៃ ក្រោយ​ការទូទាត់​សង​ផ្ដាច់​។​a bank repay 

​សារា​ចរណ៍​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បញ្ជាក់ថា​៖ «​ក្នុង​គោលបំណង​រួមចំណែក​ដល់​ការរក្សា​ទំនុកចិត្ត​របស់​អតិថិជន​ចំពោះ​ប្រព័ន្ធ ធនាគារជាតិ​នៃ​កម្ពុជា សូម​ណែនាំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដែលជា​ទ្រព្យ​ធានា​នៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​លិខិតបញ្ជាក់​ពី​ការ​រួច​បំណុល ជូន​អតិថិជន​ក្នុង​រយៈពេល​យ៉ាងយូរ ០៧ ថ្ងៃ បន្ទាប់ពី​អតិថិជន​បាន​បំពេញ​កាតព្វកិច្ច​ទូទាត់​សង​ឥណទាន​ចប់​ជា​ស្ថាពរ​»​។​​នៅ​ក្ន​រយៈពេល ៧ ខែ ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ ២០២៤ សមាគម​ធនាគារ​នៅ​កម្ពុជា​ទទួល​បណ្ដឹង​ចំនួន ១១៧ ករណី ក្នុង​នោះបាន​ដោះស្រាយ និង​សម្របសម្រួល​រួចរាល់​ចំនួន ៩៩ ករណី​។​

​លោក សុខ ចាន់ នាយក​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ទំនាក់ទំនង​សារ​ធារ​ណៈ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា បានឱ្យដឹងថា ករណី​បណ្តឹង​ទាំងនេះ​ភាគច្រើន​គឺពាក់ព័ន្ធ​នឹង​ការស្នើសុំ​បង់​ផ្តាច់​, ការដក​ទ្រព្យ​ធានា​ឥណទាន​, សមត្ថភាព​នៃ​ការបង់​សង​ត្រឡប់​ឥណទាន​, ការស្នើសុំ​អនុគ្រោះ និង​ការ​ការស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​។​

​លោក សុខ ចាន់ បញ្ជាក់ថា បន្ទាប់ពី​សមាគម​ជួយ​សម្របសម្រួល គ្រឹះស្ថាន​ហិរញ្ញវត្ថុ បាន​ចូលរួម​សហការ​ក្នុងការ​ដោះស្រាយ​ជាមួយ​អតិថិជន​បាន​ទាន់ពេលវេលា​។​​យោងតាម​របាយការណ៍​របស់​ការិយាល័យ​ធានា​ឥណទាន​កម្ពុជា (CBC) បាន​បង្ហាញថា គិត​ត្រឹម​រយៈពេល ៣ ខែ​ត្រីមាស​ទី​២ ឆ្នាំ​២០២៤ គុណភាព​ឥណទាន​របស់​អាជីវក​ម្ម​ខ្នាតតូច​មានការ​ធ្លាក់ចុះ ជាមួយនឹង​ការកើនឡើង​គណនី​ប្រាក់កម្ចី និង​ការសង​ត្រឡប់​យឺត​លើសពី ៣០ ថ្ងៃ កើនឡើង​រហូតដល់​ជាង ៨%​។​

​យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ ២០២៤ មាន​អតិថិជន​ប្រមាណ ៥ លាន​នាក់ កំពុង​ប្រើប្រាស់​កម្ចី​ពី​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងនោះ​ឥណទាន​អតិថិជន​បាន​កើន ២,៦% ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៨,៩ ប៊ី​លាន​ដុល្លារ​៕a bank repay1 
​