» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8981 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699152 នាក់

កោះកុង​ផ្ទុះ​គូ​វីត​ខ្លាំង​ពេទ្យ​ពេញ​ត្រូវការ​អុកស៊ីសែន​ច្រើន​អាជ្ញាធរខេត្ត​ដាក់ចេញ​វិធានការណ៍​!

 

​ខេត្តកោះកុង​៖​ក្រុមគ្រូពេទ្យ​នៅ​ខេត្តកោះកុង​បាន​សំដែង​កង្វល់​គ្រា​ដែល​អ្នកជំងឺ​កូ​វិដ​១៩​កាន់ តែ​កើន​ឡើងជា​លំដាប់​រហូតដល់​ថ្នាក់​បន្ទប់​គ្មាន​គ្រែ​ទំនេរ ចំណាយ​លើ​ការទិញ​ខ្យល់​អុកស៊ីសែន​កាន់តែច្រើន​។a co koh

នៅ​ថ្ងៃទី​២៩​កក្កដា​នេះ​មន្ទីរពេទ្យ​ខេត្តកោះកុង​បាន​លើកឲ្យកាសែតដឹងថា បច្ចុបន្ននេះ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ក្នុង​ខេត្តកោះកុង​នៅតែមាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ ទន្ទឹម​និង​នោះ​ករណី​ធ្ងន់ធ្ងរ​(severe illness) ដែល​បាន​ចូលមក​សម្រាក ថែទាំ ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង មានការ​កើន​ឡើងជា​លំដាប់​។​គិត​ត្រឹម​ថ្ងៃនេះ​អ្នកជំងឺ​កូ​វីដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ពេញ​បន្ទប់​អស់ហើយ គ្មាន​គ្រែ​ទំនេរ​ឡើយ ធ្វើឱ្យ​បន្ទុក​នៃ​ការថែទាំ​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ​កាន់តែ​មានការ​មមាញឹក ទាំង​ថ្ងៃ ទាំងយប់​។

​ឯ​ការប្រើប្រាស់​អុកស៊ីហ្សែន​កាន់តែ​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ជាម​ធ​ម្យ​ម​មន្ទីរ​ព​ទ្យ​ត្រូវ​ប្រើ​អុកស៊ីហ្សែន​អស់ ២៥ - ៣០​ធុង​ក្នុង​មួយថ្ងៃ ដែល​ធ្វើឱ្យ​មន្ទីរពេទ្យ​ត្រូវ​ទទួលបន្ទុក​ក្នុងការ​ចំណាយ​លើ​ការទិញ​ខ្យល់​អុកស៊ីសែន​កាន់តែច្រើន និង​កំពុង​ឈានទៅរក​មានការ​ខ្វះខាត​ថវិកា ។​សូមបញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​២៩​ក្កដា​តទៅ​រាជរដ្ឋាភិបាល​បានប្រកាស​បិទ​ខ្ទប់​ខេត្ត​តាម​ព្រុំដែន​ចំនួន​៨​ក្នុង​មាន​ខេត្តកោះកុង​ផងដែរ​ដើម្បី​ទប់​ស្គា​ត់​កា​រីក​រាលដាល​កូន​វីត​ប្រភេទ​ឌែ​លតា​ពូជ​ឥណ្ឌា​ដែល​កំពុង​អុកឡុក​ក្នុងប្រទេស​ថៃ​!​។

​សម្រាប់​ការងារ​នេះ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បើក​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តីសម្រេច​រប​ស់រាជ​រដ្ឋាភិបាល ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ទាំង​៨  ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ ដែល​តា​(Delta)​។

លោកស្រីអភិបាលថាក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ អាច​ត្រូវបាន​បែង​ចែកជា «​តំបន់​ក្រហម​» និង​/​ឬ «​តំបន់​លឿងទុំ​» និង​/​ឬ «​តំបន់​លឿង​» អាស្រ័យ​តាម​កម្រិត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ នៅក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នីមួយៗ​។​*«​តំបន់​ក្រហម​» សំដៅ​ដល់​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។​

*«​តំបន់​លឿងទុំ​» សំដៅ​ដល់​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។​*«​តំបន់​លឿង​» សំដៅ​ដល់​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។​​ការកំណត់​ភូមិសាស្ត្រ​ណាមួយ​ក្នុង​តំបន់​បិទ​ខ្ទប់ ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» ឬ «​តំបន់​លឿង​» ត្រូវធ្វើឡើង​ដោយ​សេចក្តីសម្រេច​។ ចំពោះ​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា Delta ឬ​ភូមិសាស្ត្រ ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​លឿន​ខុសពី​ប្រក្រតី ឬ​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា (Delta)​។​
អនុគណៈកម្មការ​សេវា​មន្ទីរពិសោធន៍​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​ប្រភេទ​មេរោគ (Sequencing) នៅក្នុង «​តំបន់​ក្រហម​» និង «​តំបន់​លឿងទុំ​» ជាពិសេស​ភូមិសាស្ត្រ​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​លឿន​ខុសពី​ប្រក្រតី ឬ​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា (Delta)​។​

​សូមបញ្ជាក់ថា​៖​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៧៦៥​នាក់ អ្នកជា​សះស្បើយ​ចំនួន ៦៩៤​នាក់ និង​ស្លាប់ ១១​នាក់​បន្ថែមទៀត​៕a co koh a co koh1 

​