» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5471 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064926 នាក់

ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ណែនាំ​ឲ្យ​កង​ទ​ព័​ជំនាន់​ក្រោយ​រក្សា​ការពារ​តម្លៃ​រៀមច្បង​

 

​កំពត​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានផ្តល់​អនុសាសន៍​ថា កងទ័ព​ជំនាន់​ក្រោយ ត្រូវ​រក្សា​ការពារ​តម្លៃ​នៃ​ការលះបង់​របស់​យោធិន​ដែលជា​រៀមច្បង ពិសេស​ត្រូវការពារ​ឱ្យខាងតែបាន​នូវ​តម្លៃ​នៃ​សន្តិភាព​ដែល​រកបាន​មក​ដោយ​លំបាក និង​រួមគ្នា​ប្រែក្លាយ​អង្គភាព​កងទ័ព ឱ្យទៅជា​មជ្ឍមណ្ឌល​ផលិត​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​a army manet2 

​ក្នុង​ពិធី​ប្រកាស​បង្កើត​ផ្នែក​សិ​ករង​ក្រុង​បូកគោ តែងតាំង​ផ្លាស់ប្តូរ​មុខដំណែង បំពាក់​ឋានរ​ស័ក្តិ និង​បញ្ចូល​ក្របខ័ណ្ឌ​ពល​ទា​ហ៊ាន នៅ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពត នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ “​កងទ័ព​ត្រូវ​រក្សា​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​តាម​រដ្ឋ​ធ​មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ល័​ក្ខ​ន្តិ​ក​ទូទៅ បទ​វិន័យ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងៗ និង​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​”​។

​លោកឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា កងទ័ព​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​លើ​ការអប់រំ​ចិត្តសាស្ត្រ និង​ស្វែងយល់​អំពី​សភាពការណ៍​ថ្មីៗ ដើម្បី​លើកកម្ពស់​មនស្សិកា​ស្នេហា​ជាតិ សំដៅ​ធានា​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​ថ្មី​របស់​កងទ័ព ដែលជា​ខឿន​ការពារជាតិ ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ពិសេស​ការពារ​សន្តិភាព ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លះបង់​គ្រប់បែបយ៉ាង​ក្នុងការ​បង្រួបបង្រួម​ជាតិ និង​យកមក​ជូន​ជាតិ​មាតុភូមិ ហើយ​ក្នុង​ប្រ​ត្តិ​សាស្ត្រ​របស់​កម្ពុជា​៥០០​ឆ្នាំមុន​មិន​ធ្លាប់មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ដូច្នេះ​ទេ​។a army manet1 a army manet3