» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3805 នាក់

ម្សិលមិញ 4292 នាក់

សរុប 14113504 នាក់

ចាប់​កូនស្រី​ចង​ដាក់ច្រវ៉ាក់​បំបែក​ពី​គូ​ដណ្តឹង​តែ​នាង​ថា​សុខចិត្ត​ស្លាប់​ព្រោះ​ទុំ​មុន​ស្រគាល​ទៅហើយ​!

 

​ឧត្ដរមានជ័យ​៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ១២​ខែកក្កដា ឆ្នាំ ២០១៩ នៅ​ភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​ឲ្យ​នគរបាល​ស្រុក ជួយ​រក​យុត្តិធម៌​ក្រោយពី​ម្តាយ​ចាប់ចង​ដាក់ច្រវ៉ាក់​មិន​ឲ្យ​ជួប​សង្សា ។a mother catch 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នារី​រងគ្រោះ ឈ្មោះ ស៊ុន ស្រី​និ​ច អាយុ​១៩​ឆ្នាំ ត្រូវ​ម្ដាយ បង្កើត ឈ្មោះ ហៀ​ង មុំ អាយុ​ជាង​៤០ រស់នៅ​ភូមិ តា​សំ ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង ប្រាសាទ ខេត្តឧត្ដរមានជ័យ​បង្ខាំង​មិន​ឲ្យ​យក​ប្រុស​ដែល​នាង​ស្រលាញ់ ។ ។​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ម្តាយបង្កើត​នាង​បាន​វ៉ៃ​បង្ខាំង ចង​និង​ដាក់ច្រវ៉ាក់ នៅក្នុង​ផ្ទះ​លោក​រ៉ាត់ (​ឈ្មោះ​ហៅ​ក្រៅ​)​ជា​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល បាក់​អន្លូង​(​ឃុំ​ផ្សេង​) ព្រោះតែ​ចង់​បំបែក​ចេញពី​គូ​ដណ្ដឹង របស់​នាង ឲ្យ​ទៅយក​ប្តី​នៅ​ក្រុង ភ្នំពេញ តាំងពី ម៉ោង​៣​រសៀល​ដល់​ម៉ោង​១០​យប់​ទើប​ដោះលែង ។​

នាង ស៊ុន ស្រី​និ​ច បានបញ្ជាក់​ថា ម្តាយ​នាង​បានធ្វើ​បែបនេះ​លើ​រូបនាង​នេះ​ព្រោះតែ​ចង់​បំបែកបំបាក់​នាង​ពី​គូ​ដណ្ដឹង​ឈ្មោះ សួរ ណេ​ត អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ក្រោយពី​នាង​បាន​ភ្ជាប់ពាក្យ​បាន​មួយថ្ងៃ ។ នាង​បានប្រកែក​មិន​ព្រម​ទទួលយក​ដាច់ខាត​ទោះ ស្លាប់​ក៏​មិនអាច​បែក​គ្នា​ជា មួយ​បុរស​ជា​គូ​ដណ្ដឹង​របស់​នាង​បានដែរ ព្រោះ​នាង​បាន​ទុំ​មុន​ស្រគាល រហូតដល់​មាន ផ្ទៃពោះ ៣ ខែ​ទៅហើយ​។​នាង​រៀបរាប់​ទៀតថា ពេលដែល​ម្ដាយ​របស់​នាង​ឃុំខ្លួន​នាង​ចង​និង​ច្រ​វ៉ា​ក់នៅ​លើផ្ទះ តា​រ៉ាត់ ជា​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​នោះ លោក តា​រ៉ាត់ បាន​និយាយ​ទៅកាន់​ម្ដាយ​នាង​តាម​ទូរស័ព្ទ​ថា អ្នកធ្វើ​អ៊ីចឹង​ឃោ​ឃៅ ពេក​ហើយ​។

យ៉ាងណា​តា​រ៉ាត់​និយាយ​បែបនេះ​មែន តែ​គាត់​មិនអាច​ជួយ​នាង​បានទេ​ព្រោះ​គាត់​និង​ម្ដាយ របស់​នាង​ជា​ដន្លង​នឹង​គ្នា​។​ទាក់ទិន​នឹង​រឿងនេះ​ដែរ លោក​អ៊ិន កាយ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន ឲ្យ​ដឹងថា រឿងនេះ​លោក​បាន​ជួយ​ធ្វើ​អន្តរាគមន៍​រួចហើយ​ដែរ​នៅពេល​ម្ដាយ​នាង ស៊ុន ស្រី​និ​ច តាម​យាយី​កូនស្រី រួច​ថែមទាំង បាន​ឲ្យ​នាង​សម្រាក​នៅនឹងកន្លែង​ធ្វើកា​រ​របស់លោក​អស់​មួយ យប់​ទៀតផង ដើម្បី​ការពារ​សុវត្ថិភាព​កុំ​ឲ្យ​ម្តាយ​ធ្វើបាប​។​លោក​បន្តថា​រឿងនេះ​លោក​ក៏បាន​កោះអញ្ជើញ​ម្ដាយ​នារី​ខាងលើ​មក​បំភ្លឺ​ក្នុងករណី​បង្ខាំង​កូនស្រី​ខុសច្បាប់​ដែរ​តែ​ពួកគាត់​មិនបាន​ចូល​បំភ្លឺ​ទេ​។

លោក​បាន​ពន្យល់​ដល់​នាង ស៊ុន ស្រី​និ​ច បើ​ស្រលាញ់គ្នា​ប្តូរផ្តាច់​ជាមួយ​គូ​ដណ្តឹង​យ៉ាងនេះ នាង​អាច​ដឹក​ដៃគូ​ដណ្តឹង​ទៅ​ចុះ អេ​តា​ស៊ី​វី​ល​(​លិខិត​ទទួលស្គាល់​អា​ពា​ហ៍​ពី​ពា​ហ៍​) នៅ​សាលាឃុំ​បាន ។​ចំណែក​នាង ស៊ុន ស្រី​និ​ច វិញ​ប្រាប់ថា នាង​ធ្វើតាម​ការណែនាំ​របស់លោក​អធិការ​ហើយ តែ​ពេលទៅដល់​សាលាឃុំ​គេ​មិន​ព្រមធ្វើ​ឲ្យ​ទេ​។​

ចំណែក​លោកតា រ៉ាត់​ជា​មេ​ប៉ុស្ដិ៍​នគរ បា​លបាក់ អន្លូង​បាន​បដិសេធថា​នារី​ដែល​ត្រូវ​ម្ដាយ ចាប់ចង និង​ច្រ​វ៉ា​ក់នៅ​ផ្ទះ​របស់លោក នោះ​លោក​មិនបាន​ដឹង​ទេ ព្រោះ​លោក​ជាប់រវល់​ការងារ នៅ​ប៉ុស្ដិ៍​ឯណេះ ។ យ៉ាងណា​រឿងរ៉ាវ​នេះ ត្រូវបាន​លោក​អធិការនគរបាល​ស្រុក ត្រពាំង​ប្រាសាទ អះអាងថា បើ​មាន​ពាក្យបណ្តឹង​ពី​កូនស្រី​ទៅហើយ ស្ត្រី​ជា​ម្តាយ​មិន​រួចខ្លួន​ទេ សមត្ថកិច្ច​របស់លោក​នឹង ចាត់ការ​តាមច្បាប់​តែម្តង ។​សូមបញ្ជាក់ថា​បើតាម​ច្បាប់​អាពាហ៍ពិពាហ៍​សកម្មភាព​របស់​ស្រី​ជា​ម្តាយ​នឹងត្រូវ​មានទោស​!៕a catch kon a mother catch1