» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11983 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702154 នាក់

គ្រាន់តែ​រថយន្ត​ប៊ិះ​ប៉ះគ្នា ស្ត្រី​បើករថយន្ត​មួយទៀត មិន​សុខចិត្ត​ដេញតាម​ពី​ផ្សារ​បឹងត្របែក ទាស់​ពាក្យសំដី​គ្នា​ប្រុង​ឈាន​បង្ក​ហិង្សា


​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤​នេះ ស្ត្រី​ម្នាក់​ហាក់បីដូច​ស្រវឹងស្រា ខឹង​បុរស​ម្នាក់ទៀត ថា​បើករថយន្ត​បម្រុង​ប៉ះ​នៅ​ផ្លូវបែក​ជា​បួន ក៏បាន​បើករថយន្ត​ដេញតាម​តាំង ពី​ម្ដុំ​ផ្សារ​បឹងត្របែក ទៅដល់​ផ្លូវ​ចៃ​កា ស្ថិតនៅ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្ក​ការភ្ញាក់ផ្អើល ។​a car taxy 

​បុរស​អ្នកបើករថយន្ត​ប៊ិះ​ប៉ះ​ម៉ាក​តូយ៉ូតា​ព្រុស ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខ​ភ្នំពេញ ២BL-៩៦៣២ មានឈ្មោះ កែវ សូ​វៀត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​​ករណី​យ៍​នេះ​នៅមុន​កើតហេតុ​គាត់​រត់​តាក់ស៊ី​វេន​យប់ មាន​ភ្ញៀវ​ហៅ​ទៅយក​នៅ​ម្ដុំ​ផ្សារ​បឹងត្របែក ពេល​បាន​ជួប​ភ្ញៀវ​ជា​ស្ត្រី​ជនជាតិ​វៀតណាម​ចូល​អង្គុយ​ក្នុង​រថយន្ត​ដឹក​ជូន​គាត់​ទៅ​ក្លឹប​កំសាន្ត នៅ​ខាងក្រោយ​ស្ថានទូត​រុស្ស៊ី តែ​ពេល​បើករថយន្ត​មកដល់​ផ្លូវបំបែក​ជា​បួន ក៏​វាក់​អឺ និង​រថយន្ត​ម៉ាក​គារ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BQ-១៨៤៥ ជិះ​២​នាក់​ប្តី​ប្រពន្ធ តែ​ប្រពន្ធ​ជា​អ្នកបើក ។​គាត់​បាន​បួង​ចង្កូតរថយន្ត​គេច​មិនបាន​ប៉ះពាល់​រថយន្ត កើតចេញ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ទេ ហើយ​បន្តដំណើរ​បើករថយន្ត​ទៅមុខទៀត​ទៅ​។

ស្រាប់តែ​ឃើញ​ស្ត្រី​ប្រពន្ធ​បើករថយន្ត​ម៉ាក​គារ​ដេញតាម​រថយន្ត​គាត់​មានការ​ភ័យ​ដោយ​មិន​ចង់​មានរឿង​ទេ​ខ្លាច​ខាត​ពេលវេលា​លុយកាក់​ចិញ្ចឹម​ប្រពន្ធ​នៅឯ​ផ្ទះ ទើប​បើករថយន្ត​គេច​តែ​ស្ត្រី​នោះ​នៅតែ​បន្ត​ដេញតាម​មិន​ឈប់​ក៏​សម្រេចចិត្ត​បើករថយន្ត​រក​កន្លែង​មាន​មនុស្ស​ច្រើន ដើម្បីអោយ​ជួយ​ដឹងលឺ​ក៏​មក​ឈប់​នៅ​ផ្លូវ​ចៃ​កា មើលទៅ​អត់​មាន​អ្នក​ស្គាល់​ក៏​បន្តដំណើរ​ទៅមុខទៀត បើក​ជុំវិញ​ផ្សារ​ចិន​ត្រឡប់មក​កន្លែង​ដើម​វិញ​ដាក់អោយ​ភ្ញៀវ​ចុះ​រួច​ក៏​គាត់​បាន​ចុះ​ពី​រថយន្ត​ចាក់សោ​រថយន្ត ដើម្បី​រត់គេចខ្លួន​ខ្លាច​ស្ត្រី​វ៉ៃ​គាត់ ព្រោះ​មើលទៅ​ស្ត្រី​នោះ​ស្រវឹង​ជោគជាំ​ទៅហើយ តែ​សំណាងល្អ​សមត្ថកិច្ច​បាន​ចុះមក​ដល់​ឃាត់​សួរនាំ ។​

​ស្ត្រី​ជា​អ្នកបើករថយន្ត​ម៉ាក​គារ មានឈ្មោះ ជាង ស្រី​ណា​ហ្សា អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្លូវ​លេខ​២១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល (​ប្រពន្ធ​មាន​ជាតិ​អាកុល​០,៤៤​ក្នុង​១​លីត្រ​ខ្យល់​) ប្ដី​ឈ្មោះ ឃាង លី​ហេង អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ជាតិ​អាកុល​០,៩០​ក្នុង​១​លីត្រ​ខ្យល់ ។​​មូលហេតុ​កើតចេញពី​បើករថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន គ្រាន់តែ​ចង់​បុក​គ្នា​រថយន្ត និង​រថយន្ត តែ​ស្ត្រី​បើករថយន្ត​ម៉ាក​គារ មិន​សុខចិត្ត​ដេញតាម​ពី​ផ្សារ​បឹងត្របែក​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​ទាស់​ពាក្យសំដី​គ្នា​រហូត​ប្រុង​ឈាន​បង្ក​ហិ​.​ង្សា តែ​មិនបាន​សម្រេច ដោយសារ​ពលរដ្ឋ​ជួយ​អន្តរាគមន៍​សួរនាំ​ក៏ បែរជា​ឆ្លើយ​ទៅ​សមត្ថកិច្ច​ថា ប៉ូលិស​ក៏​វ៉ៃ​ដែរ ។​ពេល​ប្រជាពលរដ្ឋ​លឺ​បែបនេះ​ក៏​ខឹង​សហការ​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ឃាត់​ប្ដី​របស់​ស្ត្រី​បើករថយន្ត​ម៉ាក​គារ​ដើម្បី​ទៅ​សួរនាំ ៕a car taxy1 a car taxy2 

​