» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10604 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700775 នាក់

សម​ត្ត​កិច្ចជួយសង្គ្រោះ​អ្នកបើកឡាន​ប្រដេញ​គ្នា​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​

 

​ភ្នំពេញ​៖ បុរស​អ្នកបើកបរ​រថយន្ត LEXUS RX 300 ប្រដេញ​គ្នា​រហូត​ជ្រុល​ទៅបុក​រះ បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ ខ្ទាត​ចេញពី​ម៉ូតូ​ស្លាប់​ភ្លាមៗ បង្ក​ការភ្ញាក់ផ្អើល​ពេញ​វិថី នៅវេលា​ម៉ោង ៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិតនៅលើ​កំណាត់​វិថី​ចោមចៅ (​ផ្លូវ​វេ​ង​ស្រេង​) សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​សម​ត្ត​កិច្ច​ជួយសង្គ្រោះ​និង​ឃាត់ខ្លួន​។a car hit4 

​ប្រភពព័ត៌មាន​ពី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន រថយន្ត​២​គ្រឿង​បាន​ប្រដេញ​គ្នា​តាម​បណ្តោយ​វិថី​ចោមចៅ ខណៈ​រថយន្ត​ដែល​បើកបរ​នៅខាងមុខ មាន​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-669 បើកបរ​ដោយ​បុរស​ម្នាក់​ដែលជា​បុគ្គ​លឹក​សាលា​ឯកជន និង​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក LEXUS LX470 បើកបរ​ដោយ​បុរស​ម្នាក់ទៀត ដេញតាម​ពីក្រោយ លុះ​មកដល់​ចំណុចកើតហេតុ​ហួស​ក្លិប MIDNIGHT បន្តិច រថយន្ត LEXUS ដែល​នៅខាងមុខ​បាន​បុក​ម៉ូតូ ១​គ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្ចាស់​ម៉ូតូ​ប្លោង​ចេញពី​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង ។​ម៉ូតូ​ដែល​ជង​រងគ្រោះ​ជិះ​មាន​ម៉ាក PCX ពណ៌​ស ដែលមាន​ស្លាក​លេខ ភ្នំពេញ 1KV-9152 ត្រូវបាន​រថយន្ត​បង្ក​បុក​រួច ស្ទើរ​មើល​លែង​យល់​។

​បន្ទាប់ពី​បុក​រួច​រថយន្ត​បង្ក បាន​បន្ត​ទៅបុក​រះ​កង់​បី​ឥណ្ឌា​២​គ្រឿង​ទៀត បង្ក​ការខូចខាត​ថែមទៀត ទើប​រថយន្ត​អស់​ល្បឿន ឈប់​កាត់​ទទឹងផ្លូវ មិនអាច​បន្តដំណើរ​ទៅមុខទៀត​បាន​។​បន្ទាប់ពី​បុក​រួច ប្រជាពលរដ្ឋ​នាំគ្នា​បើកទ្វារ​រថយន្ត​ទាញ​បុរស​ម្ចាស់​រថយន្ត​បង្ក​ម្នាក់​នោះ​ចេញមកក្រៅ បម្រុង​និង​ប្រើ​ហឹ​ង្សា តែ​ត្រូវបាន​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំង​កើតហេតុ​ជួយ​ការពារ​ទាន់ពេលវេលា និង​បាន​នាំខ្លួន​ជនបង្ក​ខាងលើ ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​១ ដើម្បី​ធ្វើការ​សួរនាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ​។​ចំណែក​សព​បុរសរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ទាក់ទង​ទៅកាន់​ក្រុមគ្រួសារ ដើម្បី​មក​ទទួល​សព​៕a car hit a car hit1 a car hit2 a car hit3 a car hit5 
​