» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3512 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773269 នាក់

អតីត​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់


​ភ្នំពេញ ៖ អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​យប់ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៥ ។​តែ​ករណី​យ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៥​នេះ ស្ថិតនៅ​ភូមិ​កំ​រ៉ែ​ង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​a ball die 

​សព​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ទេស សម្បត្តិ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​បុរី​ទី​លាង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ និង​ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា បានទទួល​មរណភាព ក្នុង​វ័យ ២៥​ឆ្នាំ កាលពី​ម៉ោង ១០៖៣០​នាទី​យប់ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៥ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​(​ធ្លាក់ទឹក​)​។ នេះ​បើ​យោងតាម​ការជូនដំណឹង​ផ្លូវការ​របស់​​ក្លិប​បាល់ទាត់ វិសាខា​ក្នុង​សេចក្តីប្រកាស​ពត៍​មាន​របស់ខ្លួន​បានចាត់ទុក កីឡាករ ទេស សម្បត្តិ ខ្សែការពារ​ក្រុមបាល់ទាត់ វិសាខា គឺជា​ការបាត់បង់​នូវ​ធនធាន​កីឡាករ​ដ៏​ឆ្នើម​មួយរូប​របស់​កម្ពុជា និង​ជាការ​បាត់បង់​នូវ​ស្វាមី ឪពុក និង​ជា​សមាជិកគ្រួសារ ប្រកបដោយ​ព្រហ្ម​វិហារធម៌​។​

​ប្រភពព័ត៌មាន​ខាងលើ បាន​បញ្ជាក់ថា «​តាងនាម​ថ្នាក់ដឹកនាំ ក្រុមការងារ និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ នៃ​ក្លិប​កីឡាបាល់ទាត់ វិសាខា ពិត​ជាមាន​សេចក្ដី​ក្ដុកក្ដួល​រន្ធត់​តក់ស្លុត​ជាខ្លាំង ក្រោយ​ទទួលបាន​ដំណឹង​មរណភាព​របស់​កីឡាករ ទេស សម្បត្តិ​។ ពួកយើង​ទាំងអស់គ្នា ពិតជា​មានការ​សោកស្ដាយ​ជា​អនេក ចំពោះ​ការបាត់បង់​នូវ​ធនធាន​កីឡាករ​ដ៏​សំខាន់​របស់​កម្ពុជា នាពេលនេះ​»​។​

​សូមបញ្ជាក់ថា​កីឡាករ ទេស សម្បត្តិ បាន​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ចន្លោះ​ឆ្នាំ​២០១៤-២០១៨ ក្រោយ​បញ្ចប់​ការបណ្ដុះបណ្ដាល​នៅ​បាទី កីឡាករ​មាន​ដើមកំណើត​នៅ​ខេត្តតាកែវ បាន​ចូលរួម​ជាមួយ​ក្លិប​បឹងកេត ដែល​ជាទី​ធ្វើ​ឲ្យ​រូបគេ​កសាង​កេរ្ដិ៍ឈ្មោះ​ក្នុង​វិថី​បាល់ទាត់ ចន្លោះ​ឆ្នាំ​២០១៨-២០២១ ។​បន្ទាប់មក​បន្ដ​ផ្ទេរ​មកលេង​ឲ្យ​វិសាខា នៅ​ឆ្នាំ​២០២១ ដល់​បច្ចុប្បន្ន ខណៈ​មួយរយៈ​ចុងក្រោយ​ដែលមាន​បញ្ហា​របួស បានធ្វើ​ឲ្យ​ខ្សែការពារ​ឆ្នើម​រូបនេះ មិនសូវ​បាន​លេង​ជាប់លាប់ និង​ខកខាន​មិនបាន​ជាប់​ជា​កីឡា​ជម្រើសជាតិ​ផងដែរ​៕a ball die1 a ball die2 a ball die3