» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10276 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720752 នាក់

ខឹង​ឌឺដង​ពេក​ឧកញ៉ា​ប្រើ​កាំភ្លើង​ដោះស្រាយ​បញ្ហា​ស្លាប់​ពីរ​លោកស្នងការថានឹងរកបន្ទុកដាក់


​ ​ភ្នំពេញ​៖​មាន​ករណី​បាញ់ប្រហារ​មួយ បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ ស្ថិតនៅ​ផ្ទះ​របស់​ជនរ​ង​គ្រោះ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ​។ ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ដែលជា​គូ​ដណ្តឹង​ជាមួយគ្នា​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​នៅក្នុង​ផ្ទះ​(​ស្លាប់​ពេល​ទៅ​ពេទ្យ​)​។a oknha kill3

​ខ្មាន់កាំភ្លើង​បានគេច​ខ្លួន​ពី​ទីតាំង​កើតហេតុ​ដោយ​ជិះ​ម៉ូតូ​និង​ជិះឡាន​គេច​តែ​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួនបាន ក្រោយ​រត់គេចខ្លួន​ប៉ុន្មាន​ម៉ោង​។ ខ្មាន់កាំភ្លើង​ត្រូវ​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ខ្មាន់កាំភ្លើង​ឈ្មោះ ស្រី ស៊ីណា អាយុ​៥០​ឆ្នាំ និង​មាន​ងារ​ជា ឧកញ៉ា ផងដែរ​។​ករណីនេះ​មូលហេតុ​គឺ​ដោយសារ​មិនបាន​មើល​រឿង​ផ្ទះ​អ្នកជិតខាង​សម្តែង​ដោយ​ក្រុម​នាយ​ពែ​កមី​ហ្ម៉​ង​។​ទំនាស់​វា​ផ្តើមចេញពី​ការកាប់​ដើមឈើ​ចត​ឡាន​ចូល​និង​យក​ស្នួ​ហាល​ខោអាវ​ដាក់​មុខផ្ទះ​គេ​ច្រើនដង​ពេក​និយាយ​មិន​ស្តាប់​គ្នា​ទើប​ឈន​ដល់​ការប្រើ​ហឹ​ង្សា​ដោយ​ការប្រើ​អាវុធ​ដោះស្រាយ​បញ្ហា​ទៅ​?​។​បើតាម​ចម្លើយសារភាព​របស់​ខ្មាន់កាំភ្លើង​។

ទាក់ទងរឿងនេះដែរនៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៤​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញមក​បញ្ជាក់បន្ថែម​ពី​អំពី​នីតិវិធី​របស់​នគរបាល​យុត្តិធម៌ ក្នុង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​មនុស្ស នៅ​ខណ្ឌ​ច្បារអំពៅ ដែល​បង្កដោយ​ខ្មាន់កាំភ្លើង​ជា​ឧកញ៉ា ឈ្មោះ ស្រី ស៉ី​ណា​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ បាន​អះអាងថា នៅពេលនេះ​មន្ដ្រីនគរបាល​យុត្តិធម៌ កំពុងតែបន្ដ​នីតិវិធី​តាម​ជំនាញ ដោយ​ត្រូវ​រៀបចំ​កសាង​សំណុំរឿង ប្រមូល​សាក្សី និង​ភ័ស្ដុតាង​បន្ថែម​មួយចំនួនទៀត ដើម្បី​ដាក់បន្ទុក​ឧកញ៉ា ស្រី ស៉ី​ណា ពីបទ «​មនុស្សឃាត​ដោយ​ចេតនា គិតទុក​ជាមុន​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ករណី​ឃាតក​ឧកញ៉ា ស្រី ស៉ី​ណា ខាង​សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង សាក្សី ភ័ស្ដុតាង​មួយចំនួន ដោយ​អនុវត្ត​នូវ​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​។ ការងារ​របស់​នគរ​បាល គឺ​ប្រមូល​សាក្សី ភ័ស្ដុតាង​ដាក់បន្ទុក​មួយចំនួន​ដើម្បី​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ចោទប្រកាន់​ពីបទ [​មនុស្សឃាត​ដោយ​ចេតនា គិតទុក​ជាមុន​]»​។​ករណី​ឃាតកម្ម​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិតក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ សង្កាត់​និ​រោ​ធ៍ ខណ្ឌ​ច្បារអំពៅ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ ដែលជា​គូ​ដណ្ដឹង​នឹង​គ្នា និង​២​នាក់​ផ្សេងទៀត​រងរបួស​។ ការស្លាប់​របស់​ជនរ​ង​គ្រោះ​ទាំង​២​នាក់​គូ​ដណ្ដឹង​ដែល​ត្រៀម​ចូល​រោងការ នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២៤​ខាងមុខនេះ បាន​បន្សល់​នូវ​ភាព​សោកសៅ​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម​។​

ជនរងគ្រោះ​ទាំង​៤​នាក់ ក្នុង​ហេតុការណ៍​នេះ រួមមាន​៖ ទី​១៖​ឈ្មោះ​ឡុង លី​សុង អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​ស្លាប់​), ទី​២៖​ឈ្មោះ ឃីម ក​ញ្ច​នា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​ស្លាប់​), ទី​៣៖​ឈ្មោះ សុខុម រ៉ា​ចាណៈ អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​រងរបួស​) និង​ទី​៤៖​ឈ្មោះ ហុង រិ​ទ្ធ​ធា​រ័ក្ស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​រងរបួស​ស្រាល​)​។ ពួកគេ​ទាំង​៤​នាក់ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​
​ដោយឡែក ខ្មាន់កាំភ្លើង​ដែលមាន​គោរមងារ​ជា​ឧកញ៉ា​ទៀត​នោះ ឈ្មោះ ស្រី ស៊ីណា អាយុ​៥០​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់ កំពុង​នៅក្នុង​ផ្ទះកើតហេតុ ស្រាប់តែ​ខ្មាន់កាំភ្លើង ចូលមក​សួរ​ជនរងគ្រោះ​ពី​រឿង​ឈ្លោះ​គ្នា​ជាមួយ​ក្រុមគ្រួសារ ពី​រឿង​ហាល​សំលៀកបំពាក់​លើ​ព្រំដី ហើយក៏​មានទំនាស់​ពាក្យសម្តី​គ្នា ពេលនោះ​ខ្មាន់កាំភ្លើង ក៏​ដក​អាវុធ​ខ្លីម៉ាក បាញ់​ទៅលើ​ពួក​ជនរងគ្រោះ​ជាច្រើន​គ្រា​ប់​តែម្ដង​។​

​ក្រោយ​បាញ់ប្រហារ ខ្មាន់កាំភ្លើង​បាន​បើករថយន្ដ​មួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BL-9923 រត់គេចខ្លួន​បាត់​។ រំលង​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ កម្លាំង​នគរបាល​ជំនាញ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន​ត្រឡប់មកវិញ នៅ​ចំណុច​ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល ដោយ​ដកហូត​បាន​រថយន្ដ​ដែលជា​មធ្យោបាយ​ធ្វើដំណើរ និង​អាវុធខ្លី​សម្រាប់ធ្វើ​សកម្មភាព រួមជាមួយ​គ្រាប់​១៥​គ្រាប់​បន្ថែមទៀត​។​

ទាក់ទិន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ពី​សំណាក់​ឧកញ៉ា ស្រី ស៉ី​ណា សមាគម​ឧកញ៉ា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផងដែរ ដោយបាន​បញ្ជាក់ថា ខ្មាន់កាំភ្លើង​ឈ្មោះ ស្រី ស៊ីណា គ្រាន់​តែមាន​គោរមងារ «​ឧកញ៉ា​» ប៉ុន្តែ មិនមែនជា​សមាជិកសមាគម​ឧកញ៉ា​កម្ពុជា នៅឡើយ​ទេ​។​ទោះបីជា​យ៉ាងណាក៏ដោយ​សមាគម​ឧកញ៉ា​កម្ពុជា ក្នុងនាម​ជា​ស្ថាប័ន​តំណាង​គោរម​វន្ត​ទាំងអស់​នៅ​កម្ពុជា នៅតែ​បន្ត​យកចិត្តទុកដាក់​ដើម្បី​ធានា​ពី​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និង​សេចក្តីថ្លៃថ្នូរ​នៃ​គោរមងារ​ឧកញ៉ា នឹង​បន្ត​ចាត់វិធានការ​គ្រប់បែបយ៉ាង និង​ស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​ពី​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ​៕a oknha kill11 a oknha kill13 a oknha kill2 a oknha kill4 a oknha kill5 a oknha kill6 a oknha kill7 a oknha kill8 a oknha kill9 a oknha kill a oknha kill1 a oknha kill10