» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9242 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699413 នាក់

លោក​ប្រា​វីត​វង់​ស៊ូ​វ៉ាន់​ត្រូវបាន​ប្រកាស​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ប្រកួត​ជាមួយ​លោក​ប្រា​យុទ្ធ​ដែល​ប​ង្ក្កើ​ត​បក្ស​ថ្មី​ក្នុងពេល​បក្ស​ភឿ​ថៃ​នាំមុខ​

​ប្រទេស​ថៃ​៖ គណបក្សកាន់អំណាច​ថៃ​(​ផា​ឡាង ប្រា​ចា​រ៉ាត់ Palang Pracharath ឬ PPRP) នៅ​ថ្ងៃ​សុក្រ​ទី​២៧​មករា បានប្រកាស​តែងតាំង​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក ប្រា​វីត វង់​ស៊ូ​វ៉ាន់ (Prawit Wongsuwan) ជា​បេក្ខជន​របស់ខ្លួន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ក្នុងការ​បោះឆ្នោត​សកល នាពេលខាងមុខ​។a brayut thai

ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​លោក ផៃ​ប៊ុល នី​ទី​តា​វ៉ាន់ (Paibul Nititawan) អនុប្រធាន​គណបក្ស ផា​ឡាង ប្រា​ចា​រ៉ាត់ (Palang Pracharath ឬ PPRP) បានប្រកាស​ដូច្នេះ​ថា «​ពួកយើង​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​ក្នុងការ​តែងតាំង លោក ប្រា​វីត វង់​ស៊ូ​វ៉ាន់ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែមួយគត់​របស់​គណបក្ស​យើង​»​។ ខណៈ​កាលបរិច្ឆេទ​ជាក់លាក់​មិនទាន់​ត្រូវបាន​កំណត់​ក៏ដោយ តែបើ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញាត​ថៃ គឺ​ការបោះឆ្នោត​សកល​ចាំបាច់​ត្រូវតែ​រៀបចំឡើង មិនឱ្យ​លើសពី​ខែឧសភា ឆ្នាំ​នេះឡើយ​។​

​លោក ប្រា​វីត នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​នឹង​ដឹកនាំ​យុទ្ធនាការ​សម្រាប់​គណបក្ស​ទើប​បង្កើត​ថ្មី​របស់គាត់​គឺ គណបក្ស​រួម​ថៃ​សាង​ជាតិ (Ruam Thai Sang Chart)​។ លោក ប្រា​យុទ្ធ បាន​ឡើងកាន់​អំណាច​ដំបូង ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាលយោធា តាមរយៈ​រដ្ឋប្រហារ​កា​លពី​ឆ្នាំ​២០១៤ ហើយ​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ស៉ី​វិល ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩​។ លោក ប្រា​យុទ្ធ និង​លោក ប្រា​វីត ដែល​សុទ្ធតែជា​អតីត​មេបញ្ជាការ​យោធា គឺជា​សម្ព័ន្ធមិត្ត​ជិតដិត​នឹង​គ្នា អំលុង​ការ​កាន់អំណាច​នៃ​របប​យោធា ហើយ​លោក ប្រា​យុទ្ធ គឺជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស ផា​ឡាង ប្រា​ចា​រ៉ាត់ កាលពី​ឆ្នាំ​២០១៩​។​

​ចំណែក គណបក្សប្រឆាំង​ធំជាងគេ​របស់​ថៃ​វិញ គឺ​គណបក្ស​ភឿ​ថៃ (Pheu Thai) ត្រូវគេ​រំពឹងថា នឹង​តែងតាំង​អ្នកនាង ផែ​ថង​ថា​ន ស៉ី​ណា​វ៉ា​ត់ (Paetongtarn Shinawatra) ដែលជា​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់​ស៉ី​ន ស៉ី​ណា​វ៉ា​ត់ (Thaksin Shinawatra) ឱ្យធ្វើជា​បេក្ខភាព​ម្នាក់ ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​។​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg កាលពី​ថ្ងៃទី​២៩ ខែមករា បាន​ដកស្រង់​សម្តី​លោកស្រី Paetongtarn ដែល​និយាយថា លោកស្រី​មាន​ទំនុកចិត្ត​ចំពោះ​ជ័យជម្នះ​ដ៏​លើសលប់​របស់​គណបក្ស​ភឿ​ថៃ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ដើម្បី​សម្រាល​បន្ទុក​លើ​អ្នកបោះឆ្នោត​។​

​កូនស្រី​អាយុ ៣៦ ឆ្នាំ​របស់លោក​ថាក់ស៊ីន ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​បេក្ខជន​ដ៏​មាន​សក្ដានុពល​កំពូល​ស​ម្រា​ប់​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​គណបក្ស​ភឿ​ថៃ ។ លោកស្រី Paetongtarn បាន​និយាយថា នាង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយ​ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទាំងបី​របស់​គណបក្ស​នេះ​។​​លោកស្រី Paetongtarn បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ ពេល​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ខេត្ត Nong Khai ភាគ​ឦសាន​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ២៩ ខែមករា​ថា “​បច្ចុប្បន្ន​ត្រូវតែមាន​គោលនយោបាយ​កាន់តែ​ប្រសើរឡើង ហើយ​ប្រជាជន​ត្រូវមាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​។ គណបក្ស​របស់​យើង​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​អាចជួយ​ប្រជាជន​បាន​”​។​

​គួរ​បញ្ជាក់ថា បញ្ហា​បើទោះបី​អ្នកនាង ផែ​ថង​ថា​ន និង​បក្ស​ភឿ​ថៃ ទទួលបាន​ការគាំទ្រ​យ៉ាងរឹងមាំ ក្នុង​ការស្ទង់មតិ​ជា​បន្តបន្ទាប់​នាពេល​កន្លងមកនេះ​ក៏ដោយ រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​ដែល​ត្រូវបានធ្វើ​វិសោធនកម្ម នៅក្រោម​សម័យ​រដ្ឋាភិបាលយោធា គឺ​អនុញាតឱ្យ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា មានប្រៀប​ខ្ពស់​បើទោះជា​មាន​សម្លេងឆ្នោត​តិច​ក៏​។ តួយ៉ាង​ដូច​កាលពី​ក្នុង​ឆ្នាំ​២០១៩ គណបក្ស​ភឿ​ថៃ​ឯណោះ​ទេ ដែល​បានទទួល​ជ័យជម្នះ​នាំមុខគេ​នៅក្នុង​សភា ប៉ុន្តែ​បក្ស ផា​ឡាង ប្រា​ចា​រ៉ាត់ ទៅវិញ ដែល​អាចបង្កើត​រដ្ឋាភិបាល​ចម្រុះ​ដោយសារ​មាន​កម្លាំង​គាំទ្រ​ពី​សមាជិក​ព្រិ​ទ្ធ​សភា​ដែល​ត្រូវបានតែងតាំង​ដោយ​ពួកយោធា តែងតាំង​លោក ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​៕a thak dau 

​