» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7526 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986217 នាក់

ចូលឆ្នាំ​ចិន​ឆ្នាំរោង​! តើ​សត្វ​នាគ​តំណាងឱ្យ​អ្វី​ក្នុង​វប្បធម៌​ចិន​?

ប្រទេស​ចិន​៖ សត្វ​នាគ​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​វប្បធម៌ និង​អរិយធម៌​ចិន​ដែលមាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ រហូតដល់​កកើត​បាន​ជា «​វប្បធម៌​សត្វ​នាគ​» ដែលមាន​លក្ខណៈពិសេស​របស់​ចិន​ទៀតផង​។​
​ដោយសារ​វប្បធម៌​សត្វ​នាគ បាន​ជ្រាបចូល​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ អាស្រ័យហេតុនេះ មកទល់​បច្ចុប្បន្ន​ជនជាតិ​ចិន នៅតែ​ហៅ​ខ្លួនឯង​ថា​ជា «​ទាយាទ​សត្វ​នាគ​»​។​a dragon 

​កាលពី​រាប់ពាន់​ឆ្នាំមុន កុលសម្ព័ន្ធ​ជនជាតិ​ហួរ​សៀ ( ជន​ជាតិចិន​បច្ចុប្បន្ន ) ដែល​រស់​នៅតាម​បណ្តោយ​ទន្លេ​លឿង បាន​គោរពបូជា​សត្វ​ពស់​ជា​តូ​តឹ​ម ( totem ) របស់ខ្លួន​។ ក្រោយមក​កុលសម្ព័ន្ធ​ជនជាតិ​ហួរ​សៀ បាន​បង្រួបបង្រួម​កុលសម្ព័ន្ធ​ដទៃទៀត ហើយក៏​ស្រូបយក​តូ​តឹ​ម​របស់​កុលសម្ព័ន្ធ​ដទៃ បង្កើតបានជា​រូប​សញ្ញា​សត្វ​នាគ​ដែលមាន​ខ្លួន​ពស់ ក្បាលជ្រូក ស្នែង​ប្រើស ត្រចៀក​គោ ពុកមាត់​ពពែ ក្រ​ញ៉ាំ​ឥន្ទ្រី និង​ស្រកាត្រី ដូចជា​រូប​សត្វ​នាគ​ដែល​យើង​បានឃើញ​បច្ចុប្បន្ន​។​

​តាំងពីដើម​មក នាគ​ចិន​បាន​តំណាងឱ្យ​សិរី​សួស្តី​, អំណាច​, សេចក្តីថ្លៃថ្នូរ​, សំណាងល្អ​, បញ្ញា​, ថាមពល និង​ភាព​អង់អាច​ក្លាហាន​។​ល​។​​ក្នុងសម័យ​បុរាណ​ចិន សត្វ​នាគ​ជា​សញ្ញា​សម្គាល់​នៃ​ព្រះរាជវង្សានុវង្ស ដែល​បង្ហាញ​ពី​ឫទ្ធានុភាព​និង​កិត្យានុភាព​ស្តេច​ផែនដី ហើយ​ព្រះ​ចៅ​ផែនដី​តែង​ហៅ​ខ្លួនឯង​ថា​ជា «​នាគរាជ​ចុះ​ពី​ឋានសួគ៌​» អាស្រ័យហេតុនេះ មានតែ​ស្តេច​ផែនដី​និង​ព្រះរាជវង្សានុវង្ស ប៉ុណ្ណោះ​ដែល​អាច​ប្រើ​រូប​សញ្ញា​សត្វ​នាគ ដូច​ជាការ​ប៉ាក់​រូប​នាគ​នៅលើ​ព្រះ​ពស្ត្រា ការដាក់​ប​ញ្ជូ​ល​ធាតុ​នាគ​ទៅក្នុង​រចនាបថ​សំណង់ របស់របរ​ប្រើប្រាស់​នៅក្នុង​ព្រះរាជដំណាក់ និង​ផ្សេងៗ​គ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​រាជបល្ល័ង្ក ដែល​ជាការ​ស្តែង​ពី​ឫទ្ធានុភាព របស់​អ្នកគ្រប់គ្រង​ផែនដី ។​

​ក្នុងសម័យ​បច្ចុប្បន្ន រូប​សត្វ​នាគ​ត្រូវបាន​ប្រជាជន​ចិន ប្រើប្រាស់​ជាទូទៅ ពោលគឺ​លែង​ជា «​កម្មសិទ្ធិ​ផ្តាច់មុខ​» របស់​នរណា​ទៀតឡើយ ។ ប្រជាជន​ចិន​ជឿជាក់ថា សត្វ​នាគ​អាច​នាំមក​នូវ​សិរី​មង្គល​និង​សំណាងល្អ ដូចនេះ ទាំង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​និង​ក្នុង​ពិធី​សំខាន់ៗ គេ​តែង​ឃើញ​មាន​វត្ត​មាននៃ​រូប​សត្វ​នាគ​នៅលើ​សម្ភារៈ​ផ្សេងៗ​។​​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ រូប​នាគ​និង​ហង្ស​ជា​របស់​មិនអាច​ខ្វះ​បាន ព្រោះ​សត្វ​នាគ​តំណាងឱ្យ​កូនប្រុស ឯ​សត្វ​ហង្ស​តំណាងឱ្យ​កូនស្រី ដែល​នាំមក​នូវ​សិរី​សួស្តី​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ហើយ​នេះ​ក៏​ជាការ​រំលេច​ពី​វប្បធម៌​ចិន​ដែល​ជនជាតិ​ចិន តែង​ហៅ​ខ្លួនឯង​ថា​ជា «​ទាយាទ​សត្វ​នាគ​» ផងដែរ​។​
​ក្នុង​អក្សរសិល្ប៍​ចិន ពាក្យ «​នាគ​» ត្រូវបាន​ប្រើប្រាស់​គួបផ្សំ​ជាមួយនឹង​ពាក្យ​ជាច្រើន បង្កើតជា​កន្សោមពាក្យ ដែល​ប្រៀបធៀប​អំពី​រឿងរ៉ាវ​ផ្សេងៗ ពិសេស​តំណាងឱ្យ​ភាពខ្លាំង​ក្លា​, រឹងមាំ​, ឫទ្ធានុភាព និង​ស្មារតី​អង់អាច​ក្លាហាន​ជាដើម ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​អក្សរ​សិ​ស្ប៍​ដែល​ត្រូវបាន​ប្រជាជន​ចិន និង​អ្នក​រៀនសូត្រ​អក្សរ​ចិន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​

​គិត​តាម​ប្រតិទិន​ចន្ទគតិ​ចិន បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ឆ្នាំនេះ​ត្រូវជា​ឆ្នាំរោង ដូចនេះ ប្រជាជន​ចិន​ដែលមាន​វប្បធម៌​សត្វ​នាគ​ដ៏​សម្បូរបែប និង​មាន​មនោសញ្ចេតនា​ដ៏​ពិសេស ចំពោះ​សត្វ​នាគ​ជឿជាក់ថា ក្នុង​ឆ្នាំ​ថ្មី​នេះ ប្រទេសជាតិ​នឹង​រឹតតែ​រុងរឿង​ថ្កុំថ្កើង មាន​សុខសន្តិភាព ប្រជាជន​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​ភាព​ក្សេមក្សាន្ត​។​​អ្វីដែល​គួរបញ្ជាក់​ផងដែរ​គឺថា នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៨ បានសម្រេច​ចិត្តជា​ឯកច្ឆន្ទ ដោយ​កំណត់​យក​ថ្ងៃបុណ្យ​និ​ទាឃ​រដូវ (​បុណ្យចូលឆ្នាំ​ចិន​) ជា​ថ្ងៃ​ឈប់សម្រាក​របស់​អង្គការសហប្រជាជាតិ ។

តំណាង​ប្រទេស​ចិន​បាន​ថ្លែងថា «​ក្នុងនាម​ជា​ថ្ងៃបុណ្យ​ប្រពៃណី​សំខាន់បំផុត​របស់​ចិន បុណ្យចូលឆ្នាំ​ចិន​មិន​ត្រឹមតែ​ជា​ឱកាស សម្រាប់​ការជួបជុំ​គ្រួសារ និង​ទទួល​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាការ​បន្តវេន​នូវ​ទស្សនៈ​សន្តិភាព ភាពសុខដុមរមនា​និង​ភាពចុះ​ចម្រុង​គ្នា ជាដើម​ដែលជា​អរិយធម៌​ចិន ហើយ​វា​ក៏​ជា​គុណ​តម្លៃ​រួម​របស់​មនុស្សជាតិ​ទាំងមូល ដែល​បង្ហាញ​ពី​សុខដុម​នីយកម្ម​នៃ​ក្រុមគ្រួសារ , សង្គម​ដែល​ប្រកបដោយ​បរិ​យាប​ន្ន និង​ការរស់នៅ​ដោយ​ចុះ​ចម្រុង​គ្នា រវាង​មនុស្សជាតិ​និង​ធម្មជាតិ​។ ប្រទេស​ជាច្រើន​បានកំណត់​យក ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ជា​ថ្ងៃ​ឈប់សម្រាក​តាមច្បាប់ ហើយ​បច្ចុប្បន្ន​មាន​ប្រជាជន​ប្រមាណ​មួយ​ភាគ​ប្រាំ នៅលើ​ពិភពលោក​បាន​អបអរ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន តាម​ទម្រង់​ខុសៗ​គ្នា ។​»

​ជាការ​ពិតណាស់ ការផ្លាស់ប្តូរ​វប្បធម៌​និង​អរិយធម៌​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ សម្រាប់​ការយល់ដឹង​អំពី​ប្រពៃណី និង​ទំនៀមទម្លាប់​នៃ​ប្រទេសមួយ ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង នៃ​ជាតិ​សាសន៍​ទីទៃ​គ្នា​ផងដែរ ។ ការរៀនសូត្រ​និង​ទទួលយក​វប្បធម៌ និង​អរិយធម៌​ល្អៗ​ទៅវិញទៅមក ពិសេស​បុណ្យចូលឆ្នាំថ្មី​ដែលជា​និមិត្តរូប នៃ​វប្បធម៌​នៃ​ជាតិ​សាសន៍​នីមួយៗ នឹង​អាចធ្វើឱ្យ​វប្បធម៌​និង​អរិយធម៌​ទីទៃ​គ្នា មាន​ភាព​បរិ​យាប​ន្ន​ទៅវិញទៅមក និង​ឈានដល់​ភាព​សុខដុម​នីយកម្ម​នៃ​អរិយធម៌​សកល ដែលជា​បំណងប្រាថ្នា​រួម​របស់​មនុស្សជាតិ​យើង​៕​អត្ថបទ​៖ លោក តាំង ស៊ី​ឡេង , បុគ្គលិក​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​