» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6041 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696212 នាក់

ក្រសួង​វប្ប​ធ​ម៍​ប្រកាស​ធ្វើសង្គ្រាម​បង្ក្រាប​សកម្មភាព​អាសអាភៀស​តាម​បណ្តាញ​សង្គម

 

​ភ្នំពេញ​៖​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ប្រកាសថា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ​ចំពោះ​បុគ្គល ឬ​ក្រុម​ជន​ទាំងឡាយណា​ដែល​ប្រើប្រាស់​សារ​ជា​អក្សរ សំឡេង រូបភាព​ឬ​វីដេអូ តាម​គេហទំព័រ ឬ បណ្តាញ​ព័ត៌មាន​សង្គម បង្កឱ្យមាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ​។​a covid worla 

​សេចក្តីណែនាំ​មួយ​ ស្តីអំពី​ការចាត់វិធានការ​ទប់ស្កាត់​ការផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន សារ​ជា​អក្សរ សំឡេង រូបភាព និង​វីដេអូ និង​ទម្រង់​ផ្សេងៗ​ដែល​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា កាលពី​ថ្ងៃទី​០៨ ខែ ឧសភា ឆ្នាំ ២០២០​បញ្ជាក់​ថា ក្រុមប្រឹក្សាវិន័យ និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​សង្កេតឃើញថា​មាន​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ពិសេស​អាជីវករ​តាម​ប្រព័ន្ធ​អន​ឡាញ អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង និង​អ្នក​សម្តែង​ក្រៅ​ប្រព័ន្ធ បាន​ផ្សព្វផ្សាយ​រូបភាព សារ​ជា​អក្សរ សំឡេង និង​វីដេអូ​ប្រកបដោយ​អ​សីល​ញាណ ប្រាសចាក​ក្រមសីលធម៌ បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី អត្តសញ្ញាណ និង​កិត្យានុភាព​ជាតិ ជារឿយៗ​។

ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​នេះ​និង​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ​ព្រមទាំង​គុណ​តម្លៃ​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា ក្រុមប្រឹក្សាវិន័យ​និង​លើកសរសើរ​សូម​ធ្វើការ​ណែនាំ​ដល់​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​បញ្ឈប់ នូវ​ការផ្សព្វផ្សាយ​គ្រប់​រូបភាព​អក្សរ សំឡេង និង​វីដេអូ​ដែលមាន​ចរិតលក្ខណៈ​អាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ សាសនា សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​សង្គមជាតិ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីណែនាំ​នេះ​តទៅ​ជា​កំហិត​។​

​ក្រសួង​បញ្ជាក់ថា ក្នុងករណី​ដែល​បុគ្គល ឬ​ក្រុម​ណាមួយ​នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ខា​ង​លើ ក្រុមប្រឹក្សាវិន័យ និង​លើកសរសើរ នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ឬ និង​ក្រសួង​ព័ត៌មាន ឬ និង​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍ ឬ​និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត ចាត់វិធានការ​ដោយ​អនុលោម​តាម​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ ឬ​និង​ប្រកាស​របស់​អន្តរក្រសួង​ស្តីអំពី​ការគ្រប់គ្រង​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ឬ​និង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​អនុលោម​តាម​ក្រមព្រហ្មទណ្ឌ ឬ​និង​ច្បាប់​ស្តីអំពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​អាស្រ័យ​ទៅតាម​ស្ថាន​បទល្មើស​។​a culture1 a culture a culture hun5 

​