» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7467 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697638 នាក់

អាណាចក្រ​អូរ​ស្មាច់​ជា ជំរក​ជន​អន្ត​ពាល ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​គ្មាន​ន័យ​?



​ឧ​ត្ត​រ​មានជ័យ​៖​មនុស្ស​មួយក្រុម​បាន ព្រួត​គ្នា​ប្រើ​អំពើ​ហឹ​ង្សា​យ៉ាង​សាហាវព្រៃផ្សៃ បំផុត​លើ ​យុវជន​ពីរ​នាក់​បងប្អូន​ឈ្មោះ​ភិន​សុ​ភ័​ក្រ​អាយុ​២១​ឆ្នាំ​និង ប្អូនប្រុស​ឈ្មោះ​ភិន​សំផន​អាយុ​១៦​ឆ្នាំ​។a hospital sim

ឪពុក​យុវជន​ទាំងពីរ​ឈ្មោះ​ធាន​ភិន អាយុ​៤៣ ម្ដាយ​ឈ្មោះ​ធិ​ន​ផាត​អាយុ​៤៦ រស់នៅ​ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្ត​ឩ​ត្ដរ​មានជ័យ អោយដឹងថា​៖​កាលពី ​ថ្ងៃទី​៥​ខែធ្នូ​២០១៨​ម៉ោងជាង​៨​យប់​កូន​គាត់​ទៅលេង​បងប្អូន​នៅ​អូរ​ស្មាច់ ពេល​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​ដល់​ចំណុច ផ្ទះ​បញ្ចូល​ហ្គាស ឃើញ​មនុស្ស​មួយក្រុម ក្នុងចំណោម​បាន​ស្គាល់ឈ្មោះ​ម្នាក់ គឺ​ឈ្មោះ​រ៉ាត់​ក៍​ឈប់​សួរថា​មានរឿង​អ្វី​?​។

ឈ្មោះ​រ៉ាត់​ឆ្លើយថា មាន​មនុស្ស​មួយក្រុម​ប៉ុនប៉ង​វ៉ៃ​ពួកគេ ខ្ញុំ​ភិន​សុ​ភ័​ក្រ​ប្រាប់ថា​ម៉េច​ក៍​មិន​គេចខ្លួន​ទៅ​។​និយាយ រួច​ក៍​ឌុប​ប្អូន​ចុះមក​ផ្ទះ​វិញ គ្រាន់តែ​ចេញ​បា​នប​ន្តិ​ច្ច ក្រឡេកមើល​ក្រោយ​ឃើញ​ភ្លើង​ម៉ូតូ ៥​ឫ​៦​គ្រឿង តាម​ពីក្រោយ ខ្ញុំ​ភិន​សំផន​ប្រាប់​បង​ថា​មាន​គេ​តាម​ពីក្រោយ មកដល់​ចំណុច​ផ្លូវកែង ឡាន​ក្រឡាប់ ពួក​ជនដៃដល់​បាន​ធាក់​ម៉ូតូ​ផ្ឌួ​ល​បណ្ដាល​អោយឈ្មោះ​ភិន​សំផន​ធ្លាក់​បោក​ជាមួយ ដែក​របាំង​ផ្លូវ បាក់ជើង​ស្ដាំ​បោក​ក្បាល​និង​ថ្ម​សន្លប់​ក្នុង​ប្រឡាយ​មិនដឹង​ខ្លួន​។

ឯ​​ចំណែក​បង​ប្រស់​ទៅ​ហួស​ប្រហែល​១០​ម៉ែត្រ ដួល​ម៉ូតូ ត្រូវ​ពួកជនពាល​ធាក់​ទ​ន្ទ្រាំ យក​អំ​ពង់​ដែក​ទីប​វ៉ៃ​មួយ​អស់ចិត្ត​។​យុវ​ជប​រងគ្រោះ​ឲ្យ​ដឹងថា​៖ ខ្ញុំ​ភ័​ក្រ​សន្លប់​ប្រហែល​បី​នាទី​បានដឹងខ្លួន ឮ​ប៉ាក់​ពួកគេ​ស្រែកថា​ចុះ​អា​មួយទៀត​ទៅណា បើ​រកឃើញ​សម្លាប់​វា​ចោល​អោយ​ហើយ​ទៅ ​ពេលនោះ​ខ្ញុំ​ឮ​គេ​ស្រែកហៅ​គ្នា​គេ​។ ១​ឈ្មោះ​សៀវ ២ ឈ្មោះ​រដ្ឋ ៣​ឈ្មោះ ឈួ​យ ៤​ឈ្មោះ វ៉ែ​ប ត្រឡប់​ទៅវិញ ។

​ប៉ុន្មាន​នាទី​ក្រោយមក​មាន​ឡាន​ដឹក​ពាង​មកដល់ ខ្ញុំ​ភ័​ក្រ​ហៅ​អោយ​ឈប់​ជួយសង្គ្រោះ តែ​ឡាន​ពាង​មិន​ហ៊ាន​ដឹក​ទេ បន្ទាប់មក​មាន​ប៉ូលិស​ម្នាក់​មកដល់ ជួយ​តេ​ប្រាប់​ឪពុកម្ដាយ​។​បន្ទាប់មក​ប៉ូលិស​បី​អ្នក​ទៀត​មកដល់ ជួយ​តេ​រក​ឡាន​ដឹង​មក​ពេទ្យ​បង្អែក​ខេត្ត​ឩ​ត្ដរ​មានជ័យ​។ ដោយ​រងរបួស​ធ្ងន់​ពេក​ក៍ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​មកដល់​ម៉ោង​ប្រាំ​ភ្លឹ ។​
​របួស​ពួកគេ​ទាំងពីរ​នាក់​បងប្អូន មកដល់ពេលនេះ​មាន​សភាព​ធ្ងន់ធ្ង​នៅឡើយ​។

​សូមបញ្ជាក់ថា​សាក្សី​សុំ​មិន​បញ្ចេញ​ឈ្មោះថា​​បើ​ចង់ដឹង​ចាប់ ១​ឈ្មោះ​វ៉ែ​ប ២​ឈ្មោះ​បែ​ល ដឹង​ហើយ ៣ ស្នា ៤ ម៉ូ ៥​សីហា ៦​ទាវ ៧​រុន ៨ សីឡា ​លោក​ធាន​ភិន​អាយុ​៤៣​។ អ្នកស្រី​ធិ​ន​ផាន​អាយុ​៤៦ ​ត្រូវជា​ឪពុកម្ដាយ​ជនរងគ្រោះ សុំ​សម​ត្ត​កិច្ច លោក​ជ័យ​វាសនា មេ​ប៉ុស្ដិ​អូរ​ស្មាច់ ជាពិសេស​ឯក​ឩ​ត្ដម ម៉ែន​លី ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឩ​ត្ដរ​មានជ័យ ជួយ​ស៊ើបអង្កេត​ចាប់​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​សងជំងឺចិត្ត ។

​លោក​ជ័យ​វា​នា​មេ​ប៉ុស្ដិ​អូរ​ស្មាច់​អោយដឹង​តាម​ទូ​ស័ព្ទ​ថា លោក​ទៅ​យប់​ជ្រៅ​មិនឃើញ​អ្នកណា​វ៉ៃ​គ្នា​ទេ គឺ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ម៉ូតូ​ខ្ទេច​អស់ ហើយ​អ្នក​គ្រោះថ្នាក់​ក៍​មិនបាន​ប្រាប់ថា អ្នកណា​វ៉ៃ​ដែរ បើ​ប្រាប់ថា​មាន​អ្នក​វ៉ៃ​នោះ ពេលនេះ​ហៅ​អ្នកបង្ក​មក​សួរនាំ ហើយ​​លោក​ស្នា​អោយដឹងថា បើ​ស្គាល់ឈ្មោះ​អោយ​ម៉ែឪ​មក​ដាក់​ពាក្យបណ្ដឹង ។​

​លោកស្រី​ណា​រ៉េ​ន ប្រធាន​សមាគមន៍​អាដហុក​អោយដឹង​តាម​ទូ​ស័ព្ទ​ថា ម៉ែឪ​ប្ដឹង​ទាមទា​សំណង​រដ្ឋប្បវេណី​។ ឯ​ចំណែក​សម​ត្ត​កិច្ច​មាន​សិទ្ធិ​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ រក​ឈ្មោះ​ជន​ដែល​ប្រើ​អំពើ​ហឹ​ង្សា ប្ដឹងទៅ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​​។ លោក​បន្តថា បើ​ប៉ូលិស​មិន​បើក​ការស៊ើបអង្កេត​ទេ សម​ត្ត​កិច្ច​នោះ​ត្រូវ​មានទោស ពីបទ​មាន​ចេតនា លាក់បាំង ជនកំហូច ក្នុង​ដែន​អាណាចក្រ​របស់ខ្លួន ។​a hos sim a hos sim1 
​