» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10088 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700259 នាក់

តើ​សង្គ្រាម​ឧកញ៉ា​អ៊ា​ន​សៀវ​ម៉ី​និង​ជំទាវ​ទ្រី​ដា​ណា​ចប់​ដោយ​របៀប​ណា​!

 

​ភ្នំពេញ​៖​សង្គ្រាម​រវាង​ឧកញ៉ា​រកស៊ី​លក់​អន​ឡាញ​លោកជំទាវ​ឧកញ៉ា​អ៊ា​ន​សៀវ​ម៉ី​និង​ជំទាវ​ទ្រី​ដា​ណា​ថៅកែ​លក់​មាស​ពេជ្រ​និង​គ្រឿងសំអាង​ដែរ​បាននិងកំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ព្រោះ​ភាគី​ដើមបណ្តឹង​មាន​ខ្នងបង្អែក​ខ្លាំង​និង​ចុងចោទ​ក៏​មិន​ណ​យ​។​a ean mey 

​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ដែលជា​អ្នកលក់​គ្រឿងសម្អាង Online (​អ្នកជំនួញ​) មា​នទី​កំណើត ភូមិ ស្វាយស​ក្ក័​សិទ្ធ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្តកំពង់ចាម​។​​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​V01 ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដែល​កាលពី​ថ្ងៃទី​២៦​មករា​មាន​កម្លាំង​សម​ត្ត​កិច្ច​ចុះទៅ​ព​ទ្ធ័​ផ្ទះ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​អំពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យមាន​ការរើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ក្រោយពី​ទទួល​ពាក្យបណ្ដឹង របស់លោក​ជំទាវ ទ្រី ដា​ណា ។

​ជន​ត្រូវ​ចោទ​ឧកញ៉ា​អ៊ា​ន​សៀវ​ម៉ី ត្រូវបាន​តុលាការ​បង្គាប់​ឱ្យចូល​ខ្លួន លើក​ទី ១ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​លោកស្រី​មេធាវី អ៊ុំ ស្រី​ពៅ​វ​ល័​ក្ខ ដាក់ពាក្យ​សុំ​លើក​ពេល​ចូល​ឆ្លើយ តាម​លិខិត​ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ដោយហេតុថា ចាំបាច់​ត្រូវ​ពិនិត្យ​សំណុំរឿង​ជាមុនសិន មុខ​នាំខ្លួន​កូនក្តី​ចូលមក​ឆ្លើយ​នោះ តុលាការ​បានសម្រេច​តាម​សំណូមពរ ។​​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ តុលាការ​បាន​បង្គាប់​ឱ្យចូល​ខ្លួន​ជា​លើក​ទី​២ ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១១ នា​វេលា​ម៉ោង ០៩​ព្រឹក​ជា​កំណត់ ដែល​ដីកា​នោះ​ត្រូវបាន​ឈ្មោះ វង់ តូ​ណាក់ ត្រូវជា​ប្ដី​ផ្តិតមេដៃ​ទទួល​ត្រឹមត្រូវ​រួចហើយ​។​​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ប៉ុន្តែ​សាមីខ្លួន​មិនបាន​ចូល​តាម ការកំណត់​នោះទេ ។​

​ដោយ​យល់ឃើញថា ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី មាន​ចេតនា​គេចវេះ មិន​ព្រម​ចូល ខ្លួន​មក​ឆ្លើយបំភ្លឺ​ចំពោះមុខ ចៅក្រម​ស៊ើបសួរ អូសបន្លាយ​ពេលវេលា​ម្តង​ហើយ​ម្តងទៀត ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា បង្គាប់​ឲ្យ​នាំខ្លួន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី​(ដែលគេជឿថាមានការចំនាយលុយដើម្បីចុះ)។​​នៅ​រសៀល​ថ្ងៃទី​២៦​មករា ២០២១​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​កាន់​ដីកា បង្គាប់​ឲ្យ​នាំខ្លួន​របស់ របស់លោក ផ្ល​ង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​ទៅ​ព​ទ្ធ័ នៅ​ចំណុច​ផ្ទះ​ជនជាប់ចោទ​អ៊ា​ន សៀវ​ម៉ី​នៅ ផ្ទះ​លេខ​V01 ផ្លូវ​បេតុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​ជន​ជាប់​មិនបាន​នៅផ្ទះ​នោះទេ សមត្ថកិច្ច​បាន​ត្រឹម​ឡោមព័ទ្ធ​និង​ឈរ​អាន​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ប្រាប់​ទៅ​ក្រុមគ្រួសារ អាន សៀវ​ម៉ី រួចរាល់​ក៏​ដក​ត្រឡប់​ទៅវិញ​។​

​ក្រោយមក​ប្រហែល​មានការ​ស្ទាបស្ទង់​កម្លាំង​នៅ​តុល​ការ​នៅ​រសៀល​ថ្ងៃទី ២៩ មករា ២០២១ ជនជាប់ចោទ អ៊ា​ន សៀវ​ម៉ី ក៏​ព្រម​ចូលខ្លួន​បំភ្លឺ ក្រោម​ការសាកសួរ​រប​ស់លោក ចៅក្រម​ស លី​ណា ។​ជាក់ស្តែង​ចៅក្រម ពុំទាន់​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​នោះទេ ដោយ​អនុញ្ញាត​បាន​ត្រឡប់​ទៅវិញ​សិន រង់ចាំ​ចំណាត់​ការបន្ត​តាម​នីតិវិធី​នៃ​ច្បាប់​(​ដេ​ល​គេ​ជឿថា​មកពី​ភាគី​ចុងចោទ​មានលទ្ធភាព​ទើប​មិន​អី​) ។​

គួរ​ឲ្យ​កត់សម្គាល់ថា គឺ​ក្រោយ​ឧកញ៉ា​ខាងលើ​រូបនេះ​ចូល​បំភ្លឺ គេ​ឃើញ​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​ធ្លាប់មាន​រឿងរ៉ាវ​ជាមួយ ក៏បាន​លើកឡើងថា​៖ «​សូម​រាស្ត្រ​ទាំងអស់​ជួយ​តាមដាន​មើល​រឿងនេះ​ផង​ប្រយ័ត្ន​មាន​អា​វប្បធម៌​អន្តរាគមន៍​ឲ្យ​រួច​ពី​ការ​ចោទ​របស់​តុលាការ ។​ឯ​ជំទាវ ទ្រី ដា​ណា ដែល​មា​រឿងរ៉ាវ​ហែកកេរ្តិ៍​ផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​ជាមួយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​បាន​ដៀមដាម​ខ្លួន​ដូចជា មី​ស្រី​មុខ​ឈើ ឬ​ប្តី​ដូច​កញ្ជះ​ជាដើម ក៏បាន​ស៊ែរ​វីដេអូ ដោយ​ភ្ជាប់​សារ​មួយ​ឃ្លា​បែបនេះ​ថា​៖ «​ជេ​គេ​សាហាវ​ណាស់ តើ​អ្នកណា​យល់​អារម្មណ៍​មួយ​នេះ មើល​ហើយ​ពិចារណា​ផង​បងប្អូន ខ្ញុំ​តំណាង​ឲ្យ​សមាជិក​ក្នុង​ដៃ​ជាង​៧​ម៉ឺន​នាក់ រង់ចាំ​ការសម្រេច​ពី​តុលា​ការរក​យុត្តិធម៌​ឲ្យ​ខ្ញុំ​»​។ អ្នកស្រី ទ្រី ដា​ណា ក៏បាន​បញ្ជាក់ថា​៖ «​រង់ចាំ​ការសម្រេច​របស់​តុលាការ​ទាំងអស់គ្នា​»​។​

​ចាំមើល​មើ​ថា​តើ​សង្គ្រាម​ជេ​បញ្ចោរ​ក្នុង​មុខរប​ររកស៊ីលក់ឡេតាម​អន​ឡាញ​មួយ​នោះ​ចប់​ដោយ​របៀប​ណា​?​បើ​ភាគី​ខាងដើម​បណ្តឹង​ជា​ជើង​ខ្លាំង​ធ្លាប់​ចាប់បង្ខំ​បងស្រី​ខ្លួន​ឲ្យ​ចុះចាញ់​សុំទោស​ម្តង​រួចទៅហើយ​ក្នុង​សង្គ្រាម​រកស៊ី​តាម​អន​ឡាញ​នោះដែរ​។​ឯ​ឧកញ៉ា​អ៊ា​ន​សៀវ​ម៉ី​ក៏​មិនមែន​ក្រ​ណា​ដែរ​៕a ean mey1 a ean mey2 a ean mey3 

​