» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12252 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702423 នាក់

ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ

 

 

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឆ្លើយតបទៅភាគីថៃវិញ ថា រាល់ការចោទប្រកាន់ជុំវិញស្ថានការណ៍ក្ដៅនៅតាមព្រំដែនប្រទេសទាំងពីរ គួរពឹងផ្អែកលើអង្គហេតុ និងភស្តុតាងដែលអាចផ្ទៀតផ្ទាត់ការណ៍ពិតបាន ហើយរាល់បញ្ហាគួរយកមកដោះស្រាយតាមយន្តការផ្លូវការ ទើបប្រសើរជាងការសន្និដ្ឋានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ a mine thai1 

 

ប្រតិកម្មរបសើកម្ពុជា ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ Thai Enquirer ដកស្រង់សម្ដី អ្នកនាំពាក្យក្រសួងការពារជាតិថៃ Surasant Kongsiri មកផ្សព្វផ្សាយ «ថៃបានដាក់លិខិតតវ៉ាផ្លូវការជុំវិញសកម្មភាពដ្រូនរបស់កម្ពុជាដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែន ខណៈការចរចាទ្វេភាគីនៅតែបន្តជាប់គាំង ក្រោមការចោទប្រកាន់ថាទីក្រុងភ្នំពេញនៅតែបន្តបំពានកិច្ចព្រមព្រៀងរួម ។»។

 

ករណីយ៍នេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ល្ងាចថ្ងៃទី១៧ ខែសីហាបានឲ្យដឹងថា៖«មកទល់នឹងពេលនេះ ភាគីកម្ពុជាពុំទាន់ទទួលបាននូវលិខិតតវ៉ាជាផ្លូវការណាមួយពីភាគីថៃនៅឡើយទេ។ ការចោទប្រកាន់ណាមួយពាក់ព័ន្ធនឹងស្ថានការណ៍ដ៏រសើបតាមបណ្តោយព្រំដែន គួរតែផ្អែកលើអង្គហេតុ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន ហើយគួរត្រូវបានលើកយកមកដោះស្រាយតាមរយៈយន្តការផ្លូវការដែលមានស្រាប់រវាងប្រទេសទាំងពីរ ជាជាងការធ្វើការសន្និដ្ឋានជាមុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។»។

អ្នកនាំពាក្យបានក្រសួងការពារជាតិសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា ថៃ  ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់ភាគីទាំងពីរកម្ពុជា-ថៃ។

ដោយឡែកទាក់ទងបញ្ហាដោះមីនមន្ត្រីក្រសួងការពារជាតិ​ម្នាក់​បានថ្លែងថា ការដោះមីនរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃប៉ុណ្ណោះ មិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជា ឬតំបន់ដែលមិនទាន់បានវាស់វែងនិងខណ្ឌសីមា នោះ​ឡើយ ហើយ​កុំ​យក​រឿង​ជាន់មីន​មក​ពាក់​ព័ន្ធ​នឹង​កម្ពុជា។

ការ​លើក​ឡើង​របស់មន្ត្រី​​ក្រសួង​ការពារ​ជាតិ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ថៃ បាន​ចុះផ្សាយ​ថា ទាហាន​ថៃ បាន​ជាន់​មីន​នៅ​ម្ដុំ​ច្រក​អានសេះ​នៅ​ថ្ងៃទី១៧ ខែ​សីហានេះ។​៖ «ភាគីថៃមិនត្រូវប៉ុនប៉ងភ្ជាប់ឧបទ្ទវហេតុដែលទាហានថៃដើរជាន់មីនក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួន មកទាក់ទងនឹងកម្ពុជាឡើយ។ ប្រតិបត្តិការដោះមីនរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃប៉ុណ្ណោះ មិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជា ឬតំបន់ដែលមិនទាន់បានវាស់វែងនិងខណ្ឌសីមា ឬតំបន់ទឹកដីកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ»។

មន្ត្រីដដែល​បានថ្លែង​ថា៖ «ការដោះមីនមិនអាចប្រើជាលេសដើម្បីពង្រីកវត្តមានយោធា បង្កើតការពិតថ្មីនៅលើដី ឬធ្វើឱ្យការកាន់កាប់ដោយខុសច្បាប់ក្លាយជាស្របច្បាប់បានឡើយ។ ការដោះមីនមិនបង្កើតអធិបតេយ្យភាព»។

កាសែត​ថៃ បាន​ចុះផ្សាយ​ថា ទាហាន​ថៃ​ម្នាក់​បាន​ជាន់​មីន​ផ្ទុះ​របួស​ជើង នៅ​ពេល​កំពុង​បោស​សម្អាត​ទីតាំងនៅ​ក្បែរ​ច្រក​អានសេះ ដែល​ពួក​គេ​កំពុង​​គ្រប់គ្រង។

អ្នក​នាំពាក្យ​កងទ័ព​ជើងគោកថៃ Winthai Suvaree បាន​ចេញ​មក​ប្រកាស​ថា ពួក​គេ​បាន​ឈូស​បំផ្លាញ​មូលដ្ឋាន​យោធាកម្ពុជានៅ​ក្បែរទីនេះ ក្រោយ​ពេល​ពួក​គេ​បាន​វាយ​រុញ​ច្រាន​ទាហាន​កម្ពុជា​ចេញ​ពីទី​នេះ ហើយ​បាន​ចាប់​ផ្ដើម​បោស​សម្អាត​មីន។

 

ទាក់ទងរឿងមីននេះដែរលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាសសេរក្នុងហ្វេប៊ុកថា៖ជាក់ស្តែងទាហានថៃគួរតែមានការប្រុងប្រយ័ត្នខ្ពស់ជាងនេះចំពោះបញ្ហាគ្រាប់មីនដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន​។ កត្តានេះហាក់ដូចជាចម្លែកនៅពេលដែលភាគីថៃអះអាងថា កម្ពុជាកំពុងដាក់គ្រាប់មីននៅលើទឹកដីថៃ ហើយសហគមន៍អន្តរជាតិហាក់ដូចជាស្តាប់ ឬមានទំនោរជឿលើការអះអាង រួមទាំងតំបន់ដែលធ្លាប់ស្ថិតក្រោមការកាន់កាប់របស់យោធា​ខ្មែរក្រហម ហើយថៃបានដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួនយ៉ាងច្រើននៅក្នុងតំបន់នោះទៀតផង​។ ក្នុងស្ថានភាពបែបនេះ ការដាក់គ្រាប់មីនថ្មីគួរតែជារឿងពិបាក ឬអាចនិយាយបានថាស្ទើរតែមិនអាចធ្វើទៅបាន។

លោកឆាំយុលើកឡើងថា៖សម្រាប់ទាហានថៃ បញ្ហានេះគ្រាន់តែជាការសម្តែងល្ខោននយោបាយ និងការធ្វើសមយុទ្ធយុទ្ធសាស្ត្រនយោបាយពោលគឺជាល្បែងនយោបាយមួយ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា នេះគឺជាការតស៊ូប្រដាប់អាវុធពិតប្រាកដ ដែលកំពុងបង្កអស្ថិរភាព និងឈានទៅជិតដល់ការគំរាមកំហែងដល់ការរស់រានមានជីវិត និងអនាគតរបស់ជាតិ។ ប្រទេសកម្ពុជាគួរតែចាត់ទុកបញ្ហានេះជាបញ្ហាប្រឈមដ៏សំខាន់មួយ សម្រាប់ជំរុញនូវការធ្វើទំនើបកម្ម និងការពង្រឹង​​សមត្ថភាពរបស់ខ្លួន។



សម្រាប់ស្ថានភាពព្រុំដែនកម្ពុជាថៃអ្នកនាំពាក្យក្រសួងការពាជាតិបានបញ្ជាក់ថា​ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព។a  mine thai