» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5071 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695242 នាក់

សម្តេច​តេ​ជោ​៖​ចិន​ជា​បង្អែក​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​!

​ខេត្តកំពត​៖​សម្ដេច​ហ៊ុនសែន​នា​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០២២ បានចាត់ទុក​ជោគវាសនា​រួម​ក្នុង​ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន បាន​បង្កើត​នូវ​ការជឿទុកចិត្ត​គ្នា​ហើយ​ដែល​មិត្ត​ចិន​ក្រៅពី​ការផ្ដល់​ជំនួយឥតសំណង​ក៏បាន​ផ្ដល់នូវ​ឥណទាន​សម្បទាន​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​។​a hun kompot 

សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​ក្នុងខណៈ​អញ្ជើញ​ជា​អធិបតី​ជាមួយ លោក​Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា គម្រោង​ស្តារ​និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤១​ពី​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤) ខេត្តកណ្តាល ដល់​ស្រុក​ជុំ​គិរី​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣)​ខេត្តកំពត នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ផ្ដល់នូវ​ឥណទាន​សម្បទាន សម្រាប់​គ​ម្រោ​កែលម្អ​ផ្លូវជាតិ​លេខ​៤១​ឡើងវិញ​និង​បាន​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​នាពេល​កន្លងមក ក៏ដូចជា​ក្នុងពេល​បច្ចុប្បន្ន​។

សម្ដេច​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤១ ក្នុង​មួយរយៈ​កាល ព្រោះ​វា​ពិតជា​រំខាន​ទៅដល់​បងប្អូន ។​ប៉ុន្តែ​បន្ទាប់ពី​ការសាងសង់​រួចហើយនោះ ផ្លូវ​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ធំធេង​ណាស់​សម្រាប់​បងប្អូន ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤១ ឬក៏​ធ្វើដំណើរ​លើផ្លូវ​នេះ និង​ទទួលផល​ប្រយោជន៍​ផងដែរ​។ សម្ដេច​បញ្ជាក់ថា សមិទ្ធផល​នេះ វា​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​«​ក្នុងនោះ​ក៏​សូមបញ្ជាក់​ផងដែរ​ថា មិត្ត​ចិន​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ទាក់ទង​ជាមួយនឹង​ផ្លូវ ស្ពាន ដែល​យើង​បានធ្វើ​រយៈពេល​កន្លងទៅ សម្តេច​បន្តថា មកដល់ពេលនេះ មិត្ត​ចិន​បាន​ចូលរួមចំណែក​ជួ​សាងសង់​ផ្លូវ​មាន​ចំនួន ៣០​ខ្សែ ដែលមាន​ប្រវែង​ជាង ៣០០០​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​អស់​ជិត ២ ០០០ លាន​ដុល្លារ​អាម៉េរិក និង​កំពុង​សាង​ចំនួន​៣​ខ្សែ​ទៀត ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា ៥០០​លាន​ដុល្លារ​អាម៉េរិក​។ ឯ​ស្ពាន​ធំៗ​មាន​ចំនួន​៩ ដែល​បាន​កសាង​រួច និង​កំពុង​សាងសង់​បន្ត​នោះ​។​

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤១ មាន​ប្រវែង​សរុប ៩៥,២៧​គីឡូម៉ែត្រ ចាប់ពី​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤) ខេត្តកណ្តាល ទៅដល់​ស្រុក​ជុំ​គិរី (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣) ខេត្តកំពត នឹងត្រូវ​សាងសង់​លើក​កម្រិត​គុណ​ភាពជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​AC កម្រាស់ ៥​សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ​។ គម្រោង​នេះ នឹង​រួមបញ្ចូល​នូវ​ការសាងសង់​ពង្រីក​ស្ពាន​ចាស់ ០១​កន្លែង ប្រវែង​សរុប ២០០​ម៉ែត្រ ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ៣១៥​កន្លែង បំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​ចំនួន ០៨​កន្លែង រួមទាំង​បំពាក់​ផ្លាកសញ្ញា គំនូស​សញ្ញា បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព ផងដែរ​។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា គម្រោង​នេះ នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើ​រយៈពេល សាងសង់​ចំនួន ៤០​ខែ នឹង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៦ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ៦៧​លាន​ដុល្លារ​អាម៉េរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ​។ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បាន​ថ្លែង​រំ​ម្លឹ​ក​ឱ្យដឹង​ដែរ​ថា ផ្លូវជាតិ​លេខ​៤១​នេះ បាន​សាងសង់​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១១ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ប្រ​ទាប់​(DBST) មាន​ទទឹង​តួ​ផ្លូវ​ពី ៧​ម៉ែត្រ ដល់​១១​ម៉ែត្រ ដែលជា​ទូទៅ​ប្រភេទ​ផ្លូវ​នេះ​មាន​អាយុកាល​ជា​មធ្យម​ពី ០៥​ឆ្នាំ ទៅ ០៨​ឆ្នាំ ប្រសិនបើ មានការ​ថែទាំ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។​
​