» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11321 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701492 នាក់

ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​!


​អាមេរិក​៖​ក្នុង​កិច្ចប្រជុំ​នៅ​ការិយាល័យ​រាង​ពងក្រពើ​កាលពី​ថ្ងៃទី​១៣​ខែមីនា អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Mark Rutte បាន​សរសើរ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល៉ ត្រាំ សម្រាប់​តួនាទី​សំខាន់​របស់គាត់​ក្នុងការ​ជំរុញ​កិច្ចចរចា​សន្តិភាពរ​វា​ង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​a turm nati grean land 

​លោក Rutte ថា​៖ «​អ្នក​បានចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​រុស្ស៊ី និង​កិច្ចចរចា​ដ៏​ជោគជ័យ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ឥឡូវ​ជាមួយ​អ៊ុយ​ក្រែ​ន​ថែមទៀត​។ ខ្ញុំ​ពិតជា​ចង់​សរសើរ​អ្នក​ណាស់​សម្រាប់​រឿង​ទាំងនេះ​»​។​​កិច្ចប្រជុំ​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការរក្សា​ភាពរឹងមាំ និង​ឯកភាព​របស់​អង្គការ​ណា​តូ​ផងដែរ​។ លោក Rutte ថែមទាំង​សរសើរ​លោក ត្រាំ ចំពោះ​ការលើកទឹកចិត្ត​សមាជិក​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ ដោយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​នាពេល​ថ្មីៗ​នេះ​របស់​ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់ ក្នុងការ​ជំរុញ​ថវិកា​សន្តិសុខ​របស់​ពួកគេ​។​

​លោក ត្រាំ បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​របស់​អង្គការ​ណា​តូ ដោយ​និយាយថា​៖ «​អ្នក​ត្រូវតែ​រក្សា​ណា​តូ​ឲ្យ​រឹងមាំ​»​។ ទន្ទឹម​នោះ លោក​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​អាមេរិក​ក្នុង​អាណត្តិ​របស់លោក សម្រាប់​ការជំរុញ​ឲ្យ​បណ្តា​ប្រទេស​អ៊ឺរ៉ុប​សម្រេចបាន និង​លើសពី​ការប្តេជ្ញាចិត្ត​លើ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ពួកគេ ដែល​ដំបូង​ឡើយ​កំណត់​នៅត្រឹម ២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ឥឡូវនេះ​បានស្នើ​ឡើងដល់ ៥%​ឯណោះ​។​
​សូមបញ្ជាក់ថា ជំនួប​រវាង​ប្រមុខ​ណា​តូ និង​មេដឹកនាំ​អាមេរិក ធ្វើឡើង​ចំពេល​ដែលមាន​ការពិភាក្សា​កំពុង​បន្ត​សម្រាប់​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ លោក ត្រាំ បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​ឆន្ទៈ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ក្នុងការ​យល់ព្រម​លើ​បទ​ឈប់​បាញ់​ក្រោម​លក្ខខណ្ឌ​មួយចំនួន ដែលជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​


​ក្រៅពី​រឿង​ខាងលើ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក Mark Rutte ថា ការគ្រប់គ្រង​លើ​ដែនដី Greenland ដោយ​សហរដ្ឋអាមេរិក គឺជា​រឿង​ចាំបាច់ ដើម្បី​ពង្រឹង​សន្តិសុខ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែមីនា ឆ្នាំ ២០២៥​។​​លោក ត្រាំ ថា «​អ្នកដឹង​ទេ យើង​ត្រូវការ​វា (Greenland) សម្រាប់​សន្តិសុខ​អន្តរជាតិ ហើយ​មិនមែន​ត្រឹមតែ​សន្តិសុខ ជា​អន្តរជាតិ​ប៉ុណ្ណោះ​នោះទេ​។ មាន​អ្នកលេង​នៅ​ជុំវិញខ្លួន​យើង​ច្រើនណាស់ យើង​តែ​ត្រូវ​ប្រុងប្រយ័ត្ន​»​។​

​នៅពេល​ត្រូវបាន​សួរ​ចំៗ​តែម្តង អំពី​គោលបំណង​ចាប់យក Greenland លោក ត្រាំ ឆ្លើយថា «​ខ្ញុំ​គិតថា វា​នឹង​កើតឡើង​»​។ ចំណែក​លោក Rutte បាន​ប្រា​ប់លោក ត្រាំ វិញ​ថា «​ខ្ញុំ​មិន​ចង់អូ​សណា​តូ ឱ្យ​ធ្លាក់ចូល​ទៅក្នុង​ការវែកញែក​នេះ​ទេ​។ វា​គួរតែ​ជា​ប្រធានបទ​សម្រាប់​ប្រទេស នៅ​ប៉ែក​ខាងជើង​អាមេរិក ដោយសារតែ​ចិន និង​រុ​ស្ស៉ី​កំពុង​ប្រើប្រាស់​ផ្លូវទឹក​ក្នុង​តំបន់​នេះ​»​។​​គួរ​បញ្ជាក់ថា ដោយសារ​ទីតាំង​យុទ្ធសាស្ត្រ និង​សម្បូរ​ធនធាន​រ៉ែ​ច្រើន​ប្រភេទ Greenland មាន​អត្ថប្រយោជន៍​សម្រាប់​សហ​រដ្ឋ​អាមេរិក​។ ស្ថិតនៅតាម​បណ្តោយ​ច្រក​ផ្លូវ​ជិត​បំផុត​ពី​អឺរ៉ុប​ទៅ​អាមេរិក​ខាងជើង វា​មាន​សារៈសំខាន់​សម្រាប់​ប្រព័ន្ធ​ព្រមាន​អំពី​មី​ស៉ី​ល​បាលី​ស្ទីគ​របស់​សហរដ្ឋអាមេរិក​៕

​