» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7239 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697410 នាក់

ថៅកែ​ក្រុមហ៊ុន​មហា​រដ្ឋា​ត្រេ​ឌី​ង​បោះបង្គោល​រំលោភ​យក​ដី​មេទឹក​រដ្ឋ​មេឃុំ​ហាម​មិន​ស្តាប់​?

 

​ខេត្តកណ្តាល​៖​ដី​ជា​មេទឹក​របស់​រដ្ឋ​ជាង​១​ហិកតា​នៅ​ចំណុច​ទំនប់​បឹង​តា​សូរ ស្ថិតក្នុង​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន​ឈ្មោះ អ៊ុក រដ្ឋា ប្រធាន​ក្រុមហ៊ុន​មហា​រដ្ឋា​ត្រេ​ឌី​ង និង​បក្ខពួក កំពុង​ដាក់​ដាំ​បង្គោល​ធ្វើ​របង​ព័ទ្ធ​យក​ដោយ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មេឃុំ​មិន​ហ៊ាន​ក្អក​។a land catch

ករ​ណិ​យ៍​នេះ លោក ឈឹម ម៉េង មេឃុំ​ព្រែក​អំពិល​បាន​ឲ្យ​កាសែត​ដឹងថា​៖ កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ លោក ប៊ុន ផេង អភិបាល នៃ​គណ​:​អភិបាលស្រុក​ខ្សាច់កណ្ដាល បានដាក់​បទបញ្ជា មក​រដ្ឋបាល​សាលាឃុំ​ព្រែក​អំពិល​ឲ្យ​ចុះទៅ​ទប់ស្កាត់​និង​ហាមឃាត់​ជាបន្ទាន់ ។​លោក ឈឹម ម៉េង មេឃុំ​ព្រែក​អំពិល បាន​ដឹកនាំ​ក្រុមការងារ​ឃុំ កម្លាំង​ប៉ុស្ដិ៍ កម្លាំង​ប្រជា​ការពារ ចុះទៅ​ហាមឃាត់​ភ្លាមៗ ផ្អាក​មិន​ឲ្យ​ធ្វើ​របង ព្រោះ​ដី​មេទឹក​ជាង​១​ហិកតា នៅ​ចំណុច​ទំនប់​បឹង​តា​សូរ គឺជា​ដី​មេទឹក​របស់​រដ្ឋ​។

តែ លោក អ៊ុក រដ្ឋា និង​បក្ខពួក នៅតែ​គឃ្លើន​មិន​គោរព​និង​អាជ្ញាធរ​ឃុំ​ព្រែក​អំពិល ក៍​ដូច​លោក ប៊ុន ផេង អភិបាលស្រុក នោះទេ​គឺ រហូតដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​គេ​ឃើញ​ពួកគេ នៅតែ​បន្ត​ដាំ​បង្គោល​ធ្វើ​របង​ព័ទ្ធ​យក​ដដែល ។ សូមបញ្ជាក់ថា​មេទឹក​មួយ​នេះ​សូម្បី​បងប្អូន​ប្រជាពលរដ្ឋ​បូមទឹក​ដាក់​ស្រែ ពលរដ្ឋ​រាយ​មង​គ្រាន់​បាន​ចិញ្ចឹម​ឆ្នាំ​ងក៍​មិន​ឲ្យ​រកត្រី និង​មិន​ឲ្យ​បូមទឹក​ដាក់​ស្រែ​ផងដែរ ។​ផ្ទុយ​ទៅ​វី​ញ​បែរជា​ថៅកែ​ក្រុម​ឯកជន ហ៊ាន​រំលោភ​យក​ដោយ​មិនចេះ​ខ្មាស់អៀន​គេ​សោះ​?​តើ​គាត់​អាង​អី​?​ចៅហ្វាយខេត្ត​ឬ​?​។

ប្រជាពលរដ្ឋ​ក៍​ដូចជា​មហាជន​ដែល​នៅក្បែរ​ខាង​កំពុង​រងចាំ​មើល​តើ​ខាង​អាជ្ញាធរ​ឃុំ​ព្រែក​អំពិល ជាពិសេស​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល អាច​ចាត់ការ​ចំពោះ លោក អ៊ុក រដ្ឋា និង​បក្ខពួក​ដែល កំពុង​រំលោភ​យក​ដី​មេទឹក​ដាក់​ដាំ​បង្គោល​ធ្វើ​របង​ព័ទ្ធ​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬមួយ​ទុក្ខ​ឲ្យ​បុគ្គល​ម្នាក់នេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្ទើរ​គ្រប់កន្លែង​អញ្ចឹង​តែ​រហូត​?៕a land catch1 a land catch2 a land catch3 
​