
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6960 នាក់
ម្សិលមិញ 8146 នាក់
សរុប 18735292 នាក់
ភ្នពេញ៖ប្រសិនបើមិនទាន់ភ្លេចទេកាលពីសង្គ្រាមថៃឈ្លានពានលើកទី១ក្នុងការប្រយុទ្ធ៥ថ្ងៃ(២៤កក្កដាដល់២៨កក្កដា)លោកឧត្តមសេនីយ៍ត្រី ឃឹម ឃឿនដ មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ (អតីតមេបញ្ជាការវរ៣៧១) ដែលដែលមានវយ័៦៥ឆ្នាំទៅហើយបានដឹកនាំកម្លាំងប្រយុទ្ធយ៉ាងប្តូរផ្តាច់នៅលើសមរភូមិភ្នំខ្មោច។ឡូវក្រោយពីសង្គ្រាម២០ថ្ងៃលោកពូបានមកសម្រាកពេទ្យដើម្បីថែរក្សាសុខភាពបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់៧២ម៉ោងកាលពីថ្ងៃទី២៧ធ្នូ។
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក គង់ វិមាន និងលោកស៊នសុភក្រ័អ្នកកាសែតហ្វ្រេសញូវ បានមកសួរសុខទុក្ខវីរៈមេទព័ ឃឹម ឃឿន ដែលមកពិនិត្យសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។
លោកស៊ុនសុភក្រ៏សសេរថា៖ខ្ញុំបានស្តាប់ការរៀបរាប់របស់គាត់យ៉ាងច្រើន ពាក់ព័ន្ធការប្រយុទ្ធគ្នាខ្លាំងទាំងលើកមុន និងសង្គ្រាម២០ថ្ងៃកន្លងមកនេះ ដែលកម្លាំងកងទ័ពរបស់យើង ឈរជើងនៅលើភ្នំខ្មោច បានទប់ទល់ជាមួយទាហានថៃ មិនឲ្យចូលមកកាន់កាប់ទីតាំងយើងណាមួយនោះឡើយ ពោលសម្រាប់ភ្នំខ្មោចទាំងមូល កងកម្លាំងកម្ពុជានៅឈរជើងការពារយ៉ាងរឹងមាំបំផុត។
ជាអតីតទាហានខ្មែរក្រហម និងមានអាយុរហូតដល់៦៥ឆ្នាំទៅហើយ តែសម្រាប់វីរ:កងទ័ពយើងរូបនេះ នៅតែមានស្មារតីដ៏រឹងមាំ ដឹកនាំកម្លាំងប្រយុទ្ធយ៉ាងស្វិតស្វាញ តស៊ូយ៉ាងខ្លាំងក្លាជាមួយកងទ័ពថៃ បើទោះបីកម្លាំងសត្រូវមានសព្វាវុធទំនើបៗ និងច្រើនយ៉ាងណាក៏ដោយ។
ជាមួយនឹងស្ថានភាពធូរស្រាលនេះ ខ្ញុំនៅតែទទូចឲ្យបងប្អូនសប្បុរសជនដែលមានលទ្ធភាព សូមបន្តផ្គត់ផ្គង់ជាគ្រឿងបរិភោគ សម្ភារមួយចំនួន មានទាំងផ្ទាំងសូឡា ម៉ូតូ និងអាយកូមជាដើមជូនដល់កងកម្លាំងយើងនៅជួរមុខ ដើម្បីបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំជូនដល់ជាតិ និងប្រជាជនជាង១៧លាននាក់។
ដើម្បីជាការដឹងគុណ និងតបស្នងដល់ការលះបង់យ៉ាងធំធេងរបស់គាត់ បងប្អូនអាចចូលរួមចំណែកឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែងជូនគាត់។ (សម្រាប់ការព្យាបាលមន្ទីរពេទ្យមិនគិតថ្លៃទាំងអស់ ជាមួយការមើលយ៉ាងដិតដល់បំផុតរបស់ក្រុមគ្រូពេទ្យ)។សូមជូនពរដល់ពូ ឃឹម ឃឿន និងវីរ:កងកម្លាំងយើងទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឆាប់ជាពីជំងឺ របួស ហើយបានវិលចូលសមរភូមិឆាប់ៗវិញ។