» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8358 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698529 នាក់

មុន​បែក​គ្នា​លោក​ហុងដា​ផ្ញើ​សា​រំជួលចិត្ត​ជូន​ពលរដ្ឋ​ខ្មែរ​


​ភ្នំពេញ ៖ ក្រោយ​ចប់​ភារកិច្ច​ដឹកនាំ​ក្នុងនាម​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក​កី​ស៊ូ​កេ​ហុងដា​( Keisuke Honda) បាន​បង្ហោះ​សារ​រំជួលចិត្ត​ចុងក្រោយ​ដល់​ក្រុម និង​អ្នកគាំទ្រ​កម្ពុជា​លើ​បណ្តា​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៣ ថា ៖«​អរុណសួស្តី​! ដូច​អ្នកដឹង​ហើយ​ថា ភារកិច្ច​របស់ខ្ញុំ​ក្នុង​ជម្រើសជាតិ​កម្ពុជា​បានបញ្ចប់​កាលពី​យប់មិញ​។ យើង​ចង់​ធ្វើឱ្យ​អ្នក​កាន់តែ​រីករាយ​ជាមួយ​លទ្ធផល​ល្អប្រសើរ​។ ប៉ុន្តែ​យើង​មិនអាច​ធ្វើ​វា​បានទេ​។ នៅក្នុង​ជីវិត​របស់​យើង​មិនគួរ​ធ្វើការ​សន្យា​ទេ ហើយ​ការពិត​ពេលខ្លះ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការទទួលយក​។​a ball hongda1  

​ខ្ញុំ​មាន​អារម្មណ៍​ដូចគ្នា​ជាច្រើនលើក តាមរយៈ​ការដឹកនាំ​មិនល្អ​របស់ខ្ញុំ​តាំងពី​ឆ្នាំ​២០១៨​។ ប៉ុន្តែ​អ្នក​គឺជា​ថាមពល និង​ក្តីសង្ឃឹម​របស់ខ្ញុំ​។ នោះ​ហើយ​ជា​មូល​ហេតុដែល​ខ្ញុំ​អាច​បន្ត​ភារកិច្ច​របស់ខ្ញុំ​រហូត​ដល់ទី​បញ្ចប់​។​
​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ អ្នក​បានផ្តល់​ឱ្យ​ខ្ញុំ និង​កីឡាករ​ទាំងអស់​នូវ​អ្វីៗ​ជាច្រើន​។ ខ្ញុំ​មាន​មោទកភាព​ចំពោះ​អ្នក​ទាំងអស់គ្នា​។ ជា​ចុងក្រោយ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ពី​ពាក្យ​នេះ​។ មាន​ក្តី​ស​ម្រៃ ត្រូវ​ដើរ​តាម​ក្តី​ស​ម្រៃ​របស់ខ្លួន​។ សូម​អរគុណ ហើយ​ជួបគ្នា​ម្តងទៀត​!» ។

​សូមបញ្ជាក់ថា ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ឥណ្ឌូណេស៊ី​លទ្ធផល ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​យប់​ថ្ងៃទី​១០ ខែឧសភា កន្លងទៅ ក្រុម U-22 កម្ពុជា បានបញ្ចប់​ភារកិច្ច​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ លោក Keisuke Honda អតីត​កំពូល​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ជប៉ុន និង​ក្រុម​យ​ក្យ​អ៊ីតាលី AC Milan វ័យ​៣៦​ឆ្នាំ​រូបនេះ បានរួម​ដំណើរ​ជាមួយ​កូនក្រុម​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា រួម​នឹង​ក្រុមការងារ​របស់លោក​ទាំ​ង​អស់ បាន​ដើរ ជុំវិញ​បរិវេណ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ជម្រាបលា​អ្នកគាំទ្រ​កម្ពុជា​ដែលមាន​វត្ត​មាននៅ​ទីនោះ នា​យប់​ថ្ងៃទី​១០ ខែឧសភា​។​​លោក Keisuke Honda បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដោយបាន​ជួយ​ក្រុម​កម្ពុ​ជាមាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​a ball hongda a ball hongda 
​