វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1936 នាក់
ម្សិលមិញ 1811 នាក់
សរុប 15648937 នាក់
ភ្នំពេញ ៖ករណីយ៍បណ្តាញសង្គមរិះគន់នគរបាលចរាចរនៅស្តុបក្តន់ពីរមហាជនកំពុងសង្ស័យថាលោកស្នងការនគរបាលរាជធានីភ្នំពេញចង់តាមធ់ស៊ីអ្នករិះគន់ជាជាងកែទម្រង់ផ្ទៃក្នុង?នេះប់ើយោងតាមសំណេរ៖ក្មួយស្រី ម៉ូនីកា ពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច។ នេះជាការបង្ហោះដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ លើ Facebook របស់លោក ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរយ៉ាងដូច្នេះថា ៖ សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច!បើតាមលោកស្នងការជួនណារិន្ទបន្តថា ៖ ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថា ៖ ក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ(ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឲ្យទាន់ពេល) -ព្រោះខ្ញុំត្រូវការរកយុត្តិធម៌និងកិត្តិយសឲ្យអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ ។ករណីយ៍នេះមហាជននិយាយថា៖ប្រជាពលរដ្ឋបានផ្តល់តម្រុយនិងមានភស្តុងតាងមួយចំនួយហើយតើចាំបាច់អីត្រូវរកមុខអ្នករិះគន់ទៀត?តើវាពិតឬមិនពិត?បើពិតកែទៅបើមិនពិតប្រាប់គេថាមិនពិតទៅវាចប់បាត់ហើយ។
សូមបញ្ជាក់ថា មានបណ្ដាញព័ត៌មានមួយចំនួន បានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ដោយដកស្រង់សំណេររបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកានិងភ្ជាប់រូបសារឆ្លងឆ្លើយគ្នាជាមួយមន្ត្រីនគបាល យ៉ាងដូច្នេះថា ៖ «នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូៗ មេប៉ូលិសក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ កាលពីម្សិលមិញថ្ងៃព្រហស្បត៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២រសៀល នាងខ្ញុំ បានចេញពីផ្ទះនៅស្ទឹងមានជ័យ ដែលនាងខ្ញុំ បើកឡាន ជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ហូបអត់ទៀងទាត់ គាត់ក៏បានធ្វើទុក្ខខ្លាំង ។
លុះពេលមកដល់ចំណុច ស្តុបក្តាន់២ នៅវេលាម៉ោង ២និង៥៣នាទីរសៀល នាងខ្ញុំឃើញ ភ្លើងស្តុបពណ៌លោត(ក្រហម)ហើយ ឡានខ្ញុំជ្រុល ក៏បានឈប់ គោរពច្បាប់ មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស.ស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៀត ឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលិសគ្នា៣នាក់ មានគ្នា២នាក់ ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថា ពូចាប់ តើខ្ញុំខុសអី ? គាត់ថា មីអូនឯង មិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ។ នាងខ្ញុំប្រាប់ថា ពូ! ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហ្អែងចុះសិនមក បើគាត់ដកចង្កាមាន់ ចាំអញហៅឡានពេទ្យ ដឹងទៅពេទ្យ។
ពេលខ្ញុំ ទៅជួបពូប៉ូលិសម្នាក់ទៀត នៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិត្យប័ណ្ណបើកបរ ពេលនោះ ខ្ញុំអោយគាត់មើល ហើយគាត់ថា ចុះឯណា ឆៀក និងកាតគ្រី ? គាត់ថា ឡានមីអូនឯង ផុតឆៀកហើយ ចឹងមាត្រ៨០ គេពិន័យ ឆៀក ២០ម៉ឺនរៀល មួយទៀត ឈប់លើគំនូស ១៥ម៉ឺនរៀលទៀត។ ខ្ញុំថាពូ ខ្ញុំសុំ ជូនពូ 20$ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ។ ប៉ូលិសគាត់ថា បើប្រញាប់ បង់គំនូសជាក់ស្តែងទៅ.. បញ្ចុះតំលៃអោយសល់ ២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរថា ខណ្ឌនៅឯណា ? គាត់ថា នៅខណ្ឌដូនពេញ។ ខ្ញុំថា ឥឡូវពូយកប៉ុន្មាន ? តែមាន តែក្នុង(គណនីធនាគារ) ១៧ម៉ឺនរៀលទេ។ គាត់ថា ទៅជួបមេគាត់ ដែលពាក់ស៊ីវិលទៅ..។
នៅពេលទៅជួបបងជនស៊ីវិលនោះ គាត់ឲ្យបាញ់ ABA មក..។ ហើយគាត់យក 20$ ទៅអោយកូនចៅគាត់ ដែលចាប់ឃាត់មិញទៅ។ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ ។ នាងខ្ញុំសួរ គាត់ថា ចុះឯណា ប័ណ្ណផាកពិន័យ គាត់ថា បើចង់បានប័ណ្ណផាកពិន័យ យកឡានទៅខណ្ឌសិន រឺ យកទៅក្រោយព្រះបរមរាជវាំង ។ ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែ នាងខ្ញុំទៀត ថោកណាស់! សូមសំណូមពរលោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺ ក្នុងឡានផង»។