» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6981 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697152 នាក់

នាយទាហានជាន់ខ្ពស់​៥​រូប លាលែង​ចេញពី​តួនាទី​នាយរង​សេនាធិការ​ចម្រុះ​


​ភ្នំពេញៈ នាយទាហានជាន់ខ្ពស់​ចំនួន​០៥​រូប បាន​លាលែង​ចេញពី​តួនាទី​ជា​នាយរង​សេនាធិការ​ចម្រុះ ដោយនៅ​សុំ​តែ​មុខតំណែង​តែមួយ​ប៉ុណ្ណោះ​ដែល​ស្ថិតក្រោម​បញ្ជាការ​កង​ទ​ព័​ជើងគោក​។a army pijey

នាយទាហានជាន់ខ្ពស់ ទាំង​០៥​រូប ដែល​សុំលាលែង​ចេញពី​តួនាទី​ជា​នាយរង​សេនាធិការ​ចម្រុះ មានដូចជា​៖ ១. ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣​។ ២. ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​២​។ ៣. ឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ កងពលតូច​ទ័ព​ឆត្រយោង​៩១១​។ ៤. ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​១​។ ៥. ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៧០​។​

​នេះ​បើ​យោងតាម​លិខិត ផ្ញើជូន​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើង​ឝោ​ក តាំងពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​អ្នកកាសែត​ទទួលបាន​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។​សូមបញ្ជាក់ថា​នាយសេនាធិការ​ចម្រុះដែលពីមុនគ្រប់គ្រងដោយនាយឧត្តមសេរនីយ៍គន់គីម​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​អ៊ិត​សា​រ៉ា​ត​។
​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មាន​អនុសាសន៍ ក្នុង​ពិធី​បែងចែក​ភារកិច្ច​នៃ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា​កន្លងមក​ថា អ្នក​ដែលមាន​តួនាទី​ពីរ​ក្នុង​ជួរ​កងទ័ព គួរ​ពិចារណា​កាត់បន្ថយ ដោយ​ទុក​តែ​តួនាទី​មួយ​បាន​ហើយ​។​

សូម​បញ្ចាក់​ដែរ​ថា​កាលពី​ថ្ងៃទី​៦​កញ្ញា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​បានចេញ​ប្រកាស​មួយ​កាត់​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​២​។​កងពលធំ​អន្តរាគមន៍​លេខ​៣​។​កងពលតូច​ទ័ព​ឆត្រយោង​៩១១​។​កងពលតូច​ថ្មើរជើង​លេខ​៧០​។​កងពលតូច​អន្តរាគមន៍​លេខ​១​ចេញពី​ក្រោម​បញ្ជារ​របស់​អ​គ្ក​មេបញ្ជាការ​ឲ្យ​ទៅ​ស្ថិតនៅ​មូល​ក្រោម​បញ្ជារ​មេ​ទ​ព័​ជើងគោក​ថ្មី​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​។​

ការ​កាត់ចេញ​នេះ​បង្ហាញថា​តួនាទី​អ​គ្ក​មេបញ្ជាការ​កង​ទ​ព័​គឺជា​តំណែង​កិត្តិយស​ប៉ុណ្ណោះ​។​ប្រហែលជា​អញ្ចឹង​ហើយ​បានជា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មិន​ទទួលយក​សុខចិត្ត​ប្រគល់ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​វង្ស​ពិ​សេន​ដែលជា​មេ​បញ្ជា​រកា​រង​ប៉េអឹម​ឲ្យ​ឡើង​ជំនួស​វិញ​បន្ទាប់ពី​កាន់​បាន​មួយ​ដង្ហើម​ចង្រឹត​ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​ដែល​បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី​៕a army in a army in1 a army in1 a army in2 a army in3 a army in4 a army ina a army pijey sen a army5 
​