» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11578 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701749 នាក់

លោក គង់ គាំ​ត្រូវបាន​គេ​មើលឃើញ​ថាជ​វិ​រៈបុរស​ស្អាតស្អំ​បន្ទាប់ពី សម្រេច​ប្រគល់​ដី​ដែលមាន​តម្លៃ​មិន​តិ​ត​ជាង​២០​លាន​ដុល្លារ​ដែល​ខ្លួន​រស់នៅ ជូន​រដ្ឋ​វិញ​!


ភ្នំពេញ​៖ លោក គង់ គាំ បានសម្រេច​ប្រគល់​ដី​ដែល​ខ្លួន​រស់នៅ​បច្ចុប្បន្ន​ជូនទៅ​រដ្ឋ​វិញ តាម​ការទាមទារ​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា បន្ទាប់ពី​លោក​ទទួលស្គាល់ថា ដី​នោះ​មិនមែនជា​កម្មសិទ្ធិ​របស់​ខ្លួន​។​
​ក្នុង​លិខិត​ផ្ញើជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៣ លោក គង់ គាំ បាន​ទទួលស្គាល់ថា ខ្លួន​មានការ​ឆ្គាំឆ្គង និង​យល់​មិនបាន​អស់​អំពី​បែបបទ​នៃ​ការសុំ​កាន់កាប់​ផ្ទះ និង​ដី​។​a kong korm  

ទោះបីយ៉ាងណា​តាមរយៈ​លិខិត​លោក គង់ គាំ​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ជា​រដ្ឋមន្ត្រីក្រសួង​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ជំនាន់​សាធារនៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ចង់ឬ​មិន​ចង់​ត្រូវមាន​របប​ឡាន​ដី​ផ្ទះ​រស់នៅ​នោះ បាន​ថ្លែងអំណរគុណ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​អនុគ្រោះ​ដល់​ការ​ឆ្គាំឆ្គង​របស់លោក​។​​លោក គង់ គាំ ចេញមក​ប្រកាស​ប្រគល់​ដី​ស្ថិតនៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ដែលមាន​តម្លៃ​ក្នុង​ទីផ្សារ​អចលនៈវត្ថុ​មិនតិចជាង​២០​លាន​ដុល្លារ​អាមេរិក ជូនទៅ​ក្រសួងការបរទេស​វិញ​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​សម្តេច​តេ​ជោ ស្នើឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ ពី​ការបន្លំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ដី​កម្មសិទ្ធិ​រដ្ឋ ពី​សំណាក់​លោក គង់ គាំ​។​

​ក្រោយពី​លោក​គង់​គាំ​លេង​មួយ​ក្បាច់​ប្រគល់់​ដី​ផ្ទះ​របស់ខ្លួន​ដែល​រសនៅ់​មិនតិចជាង​៣០​ឆ្នាំរ​រហូត​មានកម្ម​សិទ្ធ​ស្របច្បាប់​ភូមិបាល​ហើយ​នោះ​ទៅ​រដ្ឋ​វិញ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​មិន​ប្តឹង​លោក គង់ គាំ ទៀត​នោះឡើយ បន្ទាប់ពី​លោក​យល់ព្រម​ប្រគល់​ដី​ជា​កម្មសិទ្ធិ​របស់​ក្រសួងការបរទេស​ត្រឡប់មកវិញ​។​​សម្តេច​តេ​ជោ បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​ទាំងយប់​យ៉ាង​ដូច្នេះ «​ទីបំផុត​ដី និង​ផ្ទះ ដែលជា​សម្បត្តិ​រដ្ឋ​ត្រូវបាន​លោក​គង់ គាំ​និង​ភរិយា​ផ្តិតមេដៃ​ប្រគល់ជូន​រដ្ឋ​វិញ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ជាមួយ​លោក គង់ គាំ និង គ្រួសារ​រយៈពេល​៣​ម៉ោង​កន្លះ​»​។​នៅក្នុង​ការដឹកនាំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៣​មករា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាស​យល​ដី​នោះ​ឲ្យ​ទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​)​ធ្វើ​ទីស្នាក់ការ​វិញ​។​​សម្តេច​តេ​ជោ​បន្តថា «​កុំឱ្យ​យប់​យូរ​សុបិន​ច្រើន ខ្ញុំ​សម្រេច​មិន​ប្តឹង​បន្តទៀត​ទេ គឺ​បញ្ចប់​ត្រឹម​ការប្រគល់​ផ្ទះ​នេះ ជូន​ក្រសួងការបរទេស​ដែល​អាចធ្វើ​នា​សប្តាហ៍​ក្រោយ​»​។​

​សូមបញ្ជាក់ថា ដី​ដែល​លោក គង់ គាំ កំពុង​រស់នៅ ហើយ​ប្រកាស​ប្រគល់ឱ្យ​រដ្ឋ​វិញ​នៅពេលនេះ គឺជា​ដី​កម្មសិទ្ធិ​ក្រសួងការបរទេស ហើយ​ត្រូវបាន​លោក​ចូលមក​រស់នៅ​កាលពី​ឆ្នាំ​១៩៨២ ពេល​នៅ​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​។​ការដក​ដី​នោះ​វិញ​បន្ទាប់ពី​លោក​គង់​គាំ​រត់​ចូល​គណបក្ស​ភ្លើងទៀន​។​លោក​គង់​គាំ​បាន​ប្រាប់​កាសែត​ថា​មូលហេតុ​ត​ដែល​លោក​សុខចិត្ត​ប្រគល់​ដី​នោះ​វិញ​គឺ​ដោយសារ​លោក​ស្រ​លា​ញ៉​ប្រជាធិបតេយ្យ​?​។​ការពិត​ករណី​យ៍​មួយ​នេះ​ត្រុ​វ​បាន​មហាជន​មើលឃើញថា​លោក​គង់​គាំ​ជា​វិ​រ​បុរស​ស្អាតស្អំព្រោះ​បើតាម​ច្បាប់​ភូមិបាល​លោក​ជា​ម្ចាស់​កម្ម​សិទ្ធ​ត្រឹមត្រូវ​លើដី​នោះ​ព្រោះ​លោក​រស់នៅ​លើសពី​៥​ឆ្នាំ​ដោយ​គ្មាន​ការតវ៉ា​ទាមទារ​អ្វី​ឡើយ​។​តើ​មាន​មន្ត្រីជាន់ខ្ពស់​ណាខ្លះ​ដែល​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ហ៊ាន​ធ្វើដូច​លោក​គង់​គាំ​ដែរ​?៕a korm home a korm house 

​