» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5962 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744988 នាក់

មេដឹកនាំ​របប​សឹក​មី​យ៉ាន់​ម៉ា​ប្រកាសថា​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

 

​មី​យ៉ាន​ម៉ា​៖​មេដឹកនាំ​អាស៊ាន​នឹង​ជួបប្រជុំគ្នា​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​២៤​ខែមេសា​ខាងមុខ​ដើម្បី​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​នៅក្នុង​តំបន់​។ ក្នុង​កិច្ចប្រជុំ​នោះ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing ក៏​នឹងចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​។​a burma asean1 

​នៅ​ថ្ងៃទី​១៧​ខែមេសា អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រកាសថា ប្រមុខ​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី ថ្ងៃទី​២៤​ខែមេសា​។ នោះ​ជា​ដំណើរ​ទៅកាន់​ក្រៅប្រទេស​ដំបូងបង្អស់​របស់លោក Min Aung Hlaing ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១​មក​។​

​កាលពី​ថ្ងៃទី​៥​ខែមេសា ប្រទេស​ប្រ៊ុយណេ កាន់តំណែង​ជា​ប្រធាន​សមាគម​អាស៊ាន​បានប្រកាស​គាំទ្រ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ធ្វើឡើង​នៅ​ទីក្រុង​ចា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី ។​​ប្រធានាធិបតី​ឥ​ណ្ឌ​នេ​ស៊ី​លោក​ចូ​កូ​វី​ដូ​ដូ​( Joko Widodo) កាលពី​ថ្ងៃទី​១៩​ខែមីនា បានប្រកាសថា​លោក​មាន​គម្រោង​ពិភាក្សា​ជាមួយ​ព្រះមហាក្សត្រ​ប្រ៊ុយណេ ស្តីពី​ស្ថានភាព​សន្តិសុខ​និង​សន្តិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​មី​យ៉ាន់​ម៉ា​ធ្លាក់​ក្នុងស្ថានភាព​អសន្តិសុខ​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ ហើយ​ចាប់ខ្លួន​លោកស្រី​អោ​ង​សាន ស៊ូ​ជី​និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​។ ចាប់តាំងពី​ពេលនោះ​មក មាន​បាតុកម្ម​ជាច្រើន​កើតឡើង​ប្រឆាំង​យោធា ។ មកទល់ពេលនេះ​មាន​អ្នកស្លាប់​កើនឡើង​ដល់​ទៅ​៧២៨​នាក់​ហើយ និង​រាប់ពាន់នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅក្នុងពេល​ធ្វើបាតុកម្ម​។​

​ក្នុងពេល​នេះដែរ​មុននឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន មេដឹកនាំ​យោធា លោក Min Aung Hlaing បានសម្រេច​ដោះលែង​អ្នកទោស​ជាច្រើន​ផងដែរ ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​បុណ្យចូលឆ្នាំថ្មី​។ ប៉ុន្តែ​មិនទាន់​ច្បាស់​ទេ​ថា តើ​ពួកគេ​ទាំងនោះ​មាន​រួមបញ្ចូល​ទាំង​ក្រុម​សកម្មជន ដែល​ត្រូវបាន​ជាប់ឃុំ​ដោយសារ​រដ្ឋប្រហារ កាលពី​ខែកុម្ភៈ​កន្លងទៅ​នេះដែរ ឬ​យ៉ាងណា​នោះទេ​។​

​ទីភ្នាក់ងារសារព័ត៌មាន AP នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៧ ខែមេសា នេះដែរ បាន​ចុះផ្សាយ​ថា ចំពោះ​ការដោះលែង​នេះ ត្រូវបាន​ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍ MRTV របស់​រដ្ឋ ដោយបាន​គូសបញ្ជាក់ថា​៖ អគ្គមេបញ្ជាការ​យោធា​លោក មីន អោ​ង ហ្លេ​ង (Min Aung Hlaing) ដែល​កំពុង​កាន់អំណាច​គ្រប់យ៉ាង​នៅ​មី​យ៉ាន់​ម៉ា បាន​លើកលែងទោស​ដល់​អ្នកទោស​ចំនួន ២៣,០៤៧​នាក់​។ ក្នុងនោះ​រួមមាន​ជនបរទេស ១៣៧​នាក់ ដែល​នឹងត្រូវ​និរទេស​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។ បន្ថែម​ពីនេះ របប​យោធា​មី​យ៉ាន់​ម៉ា​រូបនេះ ក៏បាន​កាត់បន្ថយ​ការកាត់ទោស ចំពោះ​អ្នកទោស​ដទៃទៀត​ផងដែ​រ​។​

​សូមជម្រាបថា ការដោះលែង​អ្នកទោស​មុនពេល​កំណត់ ជា​ទម្លាប់​ក្នុងអំឡុងពេល​វិស្សមកាល​សំខាន់ៗ ប៉ុន្តែ​នេះ​ជា​លើក​ទី ២ ហើយ​ដែល​របប​យោធា​កាន់អំណាច​បានធ្វើ​ដូច្នេះ ចាប់តាំងពី​វា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​លោកស្រី អោ​ង សាន ស៊ូ ជី (Aung San Suu Kyi) ដែល​បង្កឱ្យមាន​ការប្រឆាំង​តវ៉ា ការចាប់ខ្លួន និង​ការសម្លាប់​ជា​រៀងរាល់ថ្ងៃ ដោយ​កងកម្លាំង​សន្តិសុខ​។​

​ដោយឡែក​បើតាម​ទិន្នន័យ​ពី សមាគម​ផ្ដល់ជំនួយ​សម្រាប់​អ្នកទោសនយោបាយ (AAPP) ដែល​តែងតែ​ឃ្លាំមើល​ការស្លាប់ និង​ចាប់ខ្លួន​បាតុករ បាន​បញ្ជាក់ដែរថា កងកម្លាំង​រក្សា​សន្តិសុខ​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា បានធ្វើការ​បង្ក្រាប និង​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧២៦​នាក់​ហើយ ខណៈ​មនុស្ស ២,៧២៨​នាក់ រួមមាន​ទាំង​លោកស្រី ស៊ូ ជី ផងដែរ​កំពុង​ជាប់ឃុំ​ឃាំង គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១៕a burma asean a burma coup2