» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6009 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696180 នាក់

នគរបាល ចុះទៅ​អន្តរាគមន៍ ក្នុង​អំពើហិង្សា បែរជា​ត្រូវ​ជនបង្ក​កាប់​ត្រូវ​ដៃ​ឆ្វេង​និង​ក្បាល​រងរបួស​ធ្ងន់​

 

​ខេត្ត​ត្បូងឃ្មុំ​: ហេតុការណ៍​អំពើហិង្សា​មួយ​បាន​កើតឡើង​នៅ​ភូមិ​ទី​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះ​បែរជា​ត្រូវ​ជនល្មើស​ប្រើ​កាំបិត​ដេញ​កាប់​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​រងរបួស​។​a drug kill po 

​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២៤​ថា​: ពេល​ដែលមាន​អំពើហិង្សា​បាន​កើតឡើង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​មក​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ជប់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។ លោក​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​និង​មន្ត្រី​ពីរ​នាក់ ព្រមទាំង​ប្រជា​ការពារ​ម្នាក់​បាន​ចុះទៅ​កាន់​ផ្ទះកើតហេតុ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ប្រាក់ ទ្រី នៅ​ភូមិ​ទី ១៥ ដើម្បី​ជួយ​អន្តរាគមន៍​និង តែ​ពុំទាន់​ដល់​គោលដៅ​ត្រឹមត្រូវ​ផង​ត្រូវ​ជនល្មើស​ស្ទាក់​កាប់​ប្រហារ​មកលើ​កម្លាំង​សមត្ថកិច្ច​។​

​សមត្ថកិច្ច ឲ្យ​ដឹង​ទៀតថា ពេលដែល​កម្លាំង​នគរបាល​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវលំ នៅ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ដល់ផ្ទះ​របស់​ជនបង្ក​ឈ្មោះ​ស្រស់ តែ​ជននេះ​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ផង​នោះ បាន​ពួនស្ទាក់​នៅ​គម្ពោធ​ព្រៃ ពេល​កម្លាំង​សមត្ថកិច្ច​មកដល់​ក៏បាន​ទាញ​កាំបិតផ្គាក់ កាប់​លើ​កញ្ចឹងក​របស់​មន្ត្រី​ប៉ុស្តិ៍ តែ​បាន​លើកដៃ​ឆ្វេង​រង​ត្រូវរបួស​ដាច់​ដៃ ចេញឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​។ បន្ទាប់មក​ជនបង្ក​បាន​ដេញ​កាប់​លើ​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់ ដែល​ចុះទៅ​អន្តរាគមន៍​តែ​សំណាង​កាប់​ជាច្រើន​កាំបិត​ពីក្រោយ​មិនត្រូវ ជាមួយ​នោះ​នាយរង​ប៉ុស្តិ៍​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​ភ្ជុ​ច​ដី​មួយ​គ្រាប់​។​ធ្វើ​ឲ្យ​គ្រាប់កាំភ្លើង​ផ្លាត​ត្រូវ​កំភួនជើង​ឆ្វេង​របស់​ជ​ន​ល្មើស​ឈ្មោះ​ស្រស់ ក៏​ដួល​ទៅលើ​ដី​ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ចំណុច​មុខផ្ទះ​ឈ្មោះ អ៊ិន យ៉េ​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ស្ថិតនៅ​ភូមិ​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មាន​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ស្រស់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​យក​កាំបិត​កាត់​លើ​បុរស​ឈ្មោះ​ទ្រី អាយុ​៥៤​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១៥ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បណ្ដាល​ឲ្យ​រងរបួស​ក្បាល ០១​កន្លែង​ត្រង់​សៀតផ្កា​ខាងឆ្វេង​(​ដេរ​៤​ថ្នេរ​) មូលហេតុ​ជនសង្ស័យ​ខឹង​នឹង​ជនរងគ្រោះ កាន់​ក្បាល​បងប្រុស​របស់ខ្លួន​។ បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ ឈ្មោះ ប្រាក់ ទ្រី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលជ​ប់ ចំនួន ០៣​នាក់ ដោយ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ០១​នាក់ បាន​ចុះ​អត្ត​រាគ​មន៍​ភ្លាមៗ ដល់​កន្លែងកើតហេតុ នៅវេលា​ម៉ោង​៥​និង​២៦​នាទី​ល្ងាច ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ស្រស់ ខាងលើ បានធ្វើ​សកម្មភាព​ដេញ​កាប់​នឹង​កាំបិតផ្គាក់​ដដែល កាប់​មកលើ​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​រងរបួស​ម្នាក់​លោក​អនុសេនីយ៍ឯក កែវ សុ​ភ័​ក្រ មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលជ​ប់ ត្រង់​កំភួនដៃ ឆ្វេង ០១​កន្លែង​(​កម្រិតធ្ងន់​) និង​បន្ត​ដេញ​កាប់​លើ​លោក​អនុសេនីយ៍ទោ ត្រា សុ​ណារិន ជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលជ​ប់ ពីក្រោយ​ជាច្រើន​កាំបិត តែ​មិន​បណ្ដាល​ឲ្យ​រងរបួស.។

ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច បាន​ប្រើ​វិធានការ​កា​ពារ​ខ្លួន​បំផ្ទុះ​អាវុធ​០១​គ្រាប់ បំ​បុកដី បណ្ដាល​ឲ្យ​ផ្លាត​គ្រាប់​ត្រូវ​ជនសង្ស័យ​ត្រង់​កំភួនជើង​ខាងស្តាំ ០១​កន្លែង ហើយ​ជនសង្ស័យ ក៏​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​បានដាក់​ខ្នោះ​នៅ​ចំណុច​មុខផ្ទះ​កើតហេតុ ក្នុងពេលនោះ ក៏មាន​ឈ្មោះ យ៉េ​ង ស្រី​នាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជាតិខ្មែរ និង​ឈ្មោះ យ៉េ​ង សុខ​ឃីម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ ទាំងពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ ត្រូវជា​បង​បង្កើត​របស់​ជនសង្ស័យ បានមក​រារាំង​កម្លាំង​សមត្ថកិច្ច​យើង ដោយបាន​ដណ្ដើម​ជនសង្ស័យ​ពី​សមត្ថកិច្ច ជិះ​ម៉ូតូឌុប​គេច​ចេញពី​កន្លែងកើតហេតុ រហូតដល់​ចំណុច​ផ្លូវជាតិ​លេខ​៧ ភូមិ​វាល​កណ្ដៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ទើប​កម្លាំង​សមត្ថកិច្ច ស្ទាក់ចាប់​ជនសង្ស័យ​បាន​ទាំង​០៣​នាក់​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។​

​លោក​វរៈសេនីយ៍ឯក​សាំ ហេង អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ យ៉េ​ង ស្រស់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​-​ចិន ខេត្ត​ត្បូងឃ្មុំ ចំណែក​លោក​អនុសេនីយ៍ឯក កែវ សុ​ភ័​ក្រ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ចិន ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។ ដោយមាន ការសម្របសម្រួល​ពី​លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។a drug kill po1 a drug kill po2 a drug kill po3 

​