» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7225 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697396 នាក់

ក្រុមចោរ ឆក់​ជនបរទេស​ម្នាក់ ជិះ​ម៉ូតូ​ឡាំ​ប្រ៊ឺ​តា យកបាន​លុយ ជាង​៣​ម៉ឺន​ដុល្លារ​


​ភ្នំពេញ​៖ ជនបរទេស​ជា​អ្នកជំនួញ​ម្នាក់​ត្រូវ​ក្រុមចោរ​៤​នាក់ ឆក់យក​កាបូប​លុយ ខណៈ​កំពុងតែ​ជិះ​ម៉ូតូ ឡាំ​ប្រ៊ឺ​តា (​ម៉ូតូ​ឥណ្ឌា​) ទៅ​អាកាសយានដ្ឋាន​ពោធិ៍ចិនតុង អស់​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោង​៦​ព្រលឹម ថ្ងៃ ៩​កើត ខែ បឋម​សា​ឍ ឆ្ព​.​ស ២៥៦២ ត្រូវ​នឹង ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ (​ផ្លូវ​ព្រះ​មុន្នី​រ៉េត​) សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​a thief india1 


​ជនរងគ្រោះ​ជា​ជាតិ​ជនបរទេស ដែល​ចេះ​និយាយ​ភាសារ​ខ្មែរ​ខ្លះៗ បាន​ឲ្យ​ដឹងថា រូបគាត់​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ ប្រកបមុខរបរ​ជា​អ្នកជំនួញ ។​មុនពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ ចេញពីផ្ទះ​របស់គាត់​នៅ​ម្តុំ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ជិះ​ម៉ូតូ​ឡាំ​ប្រ៊ឺ​តា ឥណ្ឌា ឆ្ពោះទៅកាន់​ព្រលានយន្តហោះ ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់​វិញ ។ លុះដល់​ចំណុច​ស្តុ​ប​ផ្សា​ដើម​គរ ផ្លូវ​លេខ​២១៧ (​ផ្លូវ​ព្រះ​មុន្នី​រ៉េត​) ក៏​លេចមុខ​ជនសង្ស័យ ៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​បានមក​ធ្វើ​សកម្មភាព​ឆក់ យក​កាបូបស្ពាយ​របស់គាត់ ដែលមាន​លុយ​ជាង​៣,០០០០​ដុល្លារ​អាមេរិក ។​

​ជនរងគ្រោះ​បន្តថា គាត់​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ក្រុមចោរ​ដែល តែ​នៅ​មិនអាច​ដណ្ដើមយក​កាបូប​គាត់​បានមក​វិញ​ទេ ហើយ​ក្រុមចោរ​ក៏​យក​កាបូប​ទៅ​បាត់​ដោយ​សុវត្ថិភាព និង​បណ្តាល​ឲ្យ​គាត់​រងរបួស​រលាត់​ដៃ​រលាត់​ជើង​ផងដែរ ។​​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១ ប៉ុន្តែ​ដោយសារតែ​រឿងនេះ​មិនមែន​កើតឡើង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច ក៏បាន​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគរបាល​បឹង​សាឡាង​វិញ ។ករណីយ៍នេះបង្ហាញថាសុវ្តថិភាពសម្រាប់អ្នកជីះទុកៗឬម៉ូតូឡាំប្រឺតាក្នុងរាជធានីមិនមានសុវត្ថិភាពទេ!?៕a thief india 

​