» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8747 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698918 នាក់

អ្នកនាំពាក្យ​“​បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ចម្លង​ជា​ចង្កោមៗ​រាយប៉ាយ​តាម​កន្លែង​នីមួយៗ នូវ​ជំងឺ​កូ​វីដ​-១៩​វ៉ាកសាំង​ឥណ្ឌា​មកដល់​ដើមខែ​៣

 

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភ​: ឆ្នាំ​២០២១ បាន​បង្ហាញថា​, “​បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​ចម្លង​ជា​ចង្កោមៗ​រាយប៉ាយ​តាម​កន្លែង​នីមួយៗ ហើយ វ៉ាក់សាំង​កូ​វីដ​-១៩ តែមួយ​មុខ មិនមែនជា​ដំណោះស្រាយ​មាស​សម្រាប់​ទប់ទល់​ឆ្លេ​ី​យ​តប​ទៅនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​”​។​a co din 

លោកស្រី ឱ វណ្ណឌី​ន​បញ្ជាក់ថា​៖ វ៉ាក់សាំង​កូ​វីដ​-១៩ តែមួយ​មុខ មិនមែនជា​ដំណោះស្រាយ​មាស​សម្រាប់​ទប់ទល់​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​។​​លោកស្រី​បាន​ថ្លែង​រំលឹកថា​, វិធានការ​រួមគ្នា មាន ៣​ការពារ + ៣​កុំ + ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ = បង្កើតបាន​នូវ​កងការពារ​ដ៏​រឹងមាំ​សម្រាប់​បុគ្គល ក្នុងការ​ការពារ​ពី​ភាព​ធ្ងន់ធ្ងរ​សុខភាព​ដែល​អាច​កើតមាន​ឡេ​ី​ង​ពី​ការ​វ៉ៃ​លុក​របស់​វីរុស​កូ​វីដ​-១៩ និង​កាត់បន្ថយ​បាន​នូវ​បន្ទុក​ចូល​សម្រាក​ពេទ្យ​ផង និង​កាត់បន្ថយ​បានជា​អតិប្បរិមា​នូវ​ការកើត​ជំងឺ​នេះ​ក្នុង​សហគមន៍​ផង​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្តន៍​វិធានការ​ខាងលើ ទោះជា​មិនទាន់​ដល់​វេន​ចាក់​វ៉ាក់សាំង​ក៏ដោយ (​សូម​អធ្យាស្រ័យ​ដោយ​វ៉ាក់សាំង​ទទួលបាន​មាន​កម្រិត​ចំនួន​) ក៏​មិនត្រូវ​រងចាំ​តែ​វ៉ាក់សាំង ហេ​ី​យ​ភ្លេចខ្លួន ឫ​មិនបាន​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ៣​ការពារ និង ៣​កុំ នោះ​ឡេ​ី​យ​។ មានតែ ៣​ការពារ និង ៣​កុំ ដែល​ជួយ​លោកអ្នក​បាន​រួច​ផុតពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ហើយ​ដល់​វេន​ចាក់​វ៉ាក់សាំង សូម​ស្ម័គ្រចិត្ត​ទី​ចាក់ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន សុខភាព​ក្រុមគ្រួសារ​ខ្លួន និង​សុខភាព​សហគមន៍​រប​ស់​ខ្លួន​ផងដែរ​។​

​សូមបញ្ជាក់ថា​ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាស​ព័ត៌មាន​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ចំនួន ៣២៤,០០០​ដូ​ស នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​ខាងមុខនេះ​។ ក្រសួង​បាន​បញ្ជាក់ថា វ៉ាក់សាំង​នេះ នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា វេលា​ម៉ោង ៧៖៥០​នាទី​យប់​។​
​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ដោយមាន​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅពេល​វ៉ាក់សាំង​នេះ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការប្រគល់​ពី​សំណាក់ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន (Mrs. Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី Ms. Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ដែល​ពិធី​នេះ ក៏​នឹងមាន​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផងដែរ​។​

​ក្រសួង​បាន​អះអាងថា វ៉ាក់សាំង​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ គឺជា​ចំនួន​វ៉ាក់សាំង​ជា​លើកដំបូង ដែល​ផ្តល់​ជា​ជំនួយ​ឱ្យ​ប្រទេស​កម្ពុជា​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ហើយ​វ៉ាក់សាំង​ក្នុង​បរិមាណ​ដទៃទៀត នឹង​បន្ត​ដឹកជញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​ទៀត​ជា​ដំណាក់ៗ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ មជ្ឈមណ្ឌល​កូ​រ៉ា​ក់ (COVAX Facility) គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​សកល​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​សម្របសម្រួល​ផ្តល់ឱ្យ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក នូវ​សមភាព​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ឆាប់​តាម​អាចធ្វើ​ទៅបាន​។

មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ដឹកនាំ​ដោយ​អង្គការ GAVI, CEPI, និង​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ​យូ​នី​សេ​ហ្វ (UNICEF)​។​​សូមបញ្ជាក់​ផងដែរ​ថា , នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បាន​ប្រកាសជូន​ព័ត៌មាន​បាន​ឲ្យ​ដឹងថា , កម្ពុជា​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​ចំនួន​៣៩ នាក់ និង​មិនមាន​អ្នកជា​សះស្បើយ​ឡើយ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២១៕a co comitee3 a co din1 a co din2 

​