» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31679 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599098 នាក់

ស្រី​២​នាក់​ស្លាប់ និង​១១​នាក់ ចូល​ពេទ្យ ដោយសារ​ផឹកទឹក​នៅក្នុង​ស្រែ !



​កំពង់ឆ្នាំង​៖ អ្នក​ច្រូ​ត្ស​រូ​វ​ជា​ស្ត្រី​២​នាក់​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនមក​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​បង្អែក​ខេត្ត និង ១១​នាក់​ផ្សេងទៀត​ក៏​កំពុងមាន​អាកា​រៈ​ធ្ងន់​និង​ស្រាល​កំពុងធ្វើការ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ជនរងគ្រោះ​ទាំងអស់ បាននាំគ្នា​ផឹកទឹក នៅក្នុង​ស្រែ​ក្រោយ ពេល​ហូបបាយ​ថ្ងៃត្រង់​រួច នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​a die drink 

​ស្ត្រី​រងគ្រោះ​ពុល​ស្លាប់ មាន​ទី​១-​ឈ្មោះ ណុល វ៉ា​រ៉ុ​ម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ អ្នក​ទី​២-​ឈ្មោះ​ម៉ៅ ចិន្តា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ។​​លោក ភួង ជី​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ប្រជាពលរដ្ឋ​និង​ម្ចាស់​ស្រែ​មាន​ចំនួន​១៣​នាក់​និង​មាន​ក្មេងស្រី​ម្នាក់​ផងដែរ បាន​នាំ​គ្នស​ទៅ​ច្រូតស្រូវ នៅ​ខាងត្បូង​ភូមិ​ជី​ប្រ៉​ង ។​នៅ​ផ្នែក​ខាងលើ​នៃ​ស្រែ​នោះ​មាន​ចម្ការឪឡឹក​មួយ ដែល​ម្ចាស់​ចម្ការឪឡឹក​នោះបាន​យក​ទឹក​អណ្តូង​នៅក្នុង​ស្រែ​មក​លាយថ្នាំ​ពុល​ហើយ​យកមក​បាញ់សម្លាប់​សត្វល្អិត ។​

​នៅក្នុង​ស្រែ​នោះ​មានកូន​អណ្តូង​តូច​មួយ​ដែល​ចេញ​ទឹក ហើយ​ម្ចាស់​ស្រែ​បាន​ដង​យក​ទឹក​មក​ចែកគ្នា​ផឹក​ក្រោយពី​ច្រូតស្រូវ​រួចហើយ​នាំគ្នា​ហូបបាយ​ថ្ងៃត្រង់ ។​
​ក្រោយពី​ហូបបាយ​និង​ផឹកទឹក​រួច​រហូតដល់​ម៉ោងជាង​៤​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ជនរងគ្រោះ​ទាំងអស់ ចាប់ផ្តើម​មាន​អា​ការៈពុល​ក្អួតចង្អោរ​ជាខ្លាំង និង អ្នក​ផ្សេងទៀត បាន​ពុល​ជា​បន្តបន្ទាប់​និង បាន​ដឹក​បញ្ជូនមក​មណ្ឌល​សុខភាព​ស្រុក​ទឹកផុស ប៉ុន្តែ​ដោយសារតែ​អា​ការៈពុល​ធ្ងន់ធ្ងរ​ខ្លាំងពេក ត្រូវបាន​ដឹកបញ្ជូន​បន្ត​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​នៅ​ម៉ោង​៩​យប់ និង​ដោយសារតែ​អាកា​រៈ​ធ្ងន់ធ្ងរ រហូតដល់​ម៉ោងជាង​១២​យប់​ពាក់កណ្តាល​អ​ធ្រា​ត ស្ត្រី​ម្នាក់​ជា​ម្ចាស់​ស្រែ​បាន​ស្លាប់ និង នៅ​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា​ក៏​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ទៀត​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ផងដែរ ។​

​រហូតមកដល់​ថ្ងៃទី​២៦​វិច្ឆិការ​២០២០​ម្សិលមិញ​នេះ អ្នកជំងឺ​ទាំង​១១​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ហើយ​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​អាកា​រៈ​របស់​ជនរងគ្រោះ​ទាំងនោះ​ផងដែរ ។​​សមត្ថកិច្ច​ជំនាញ​ជាពិសេស​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មូលហេតុ​ពិត​ឲ្យ​ឃើញ​ច្បាស់លាស់​ក្នុងករណី​យ៍​មួយ​នេះ​ដើម្បី​មនា​វិធានការណ៍​៕a die drink1 
​