» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6138 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619378 នាក់

ឆ្នាំ​២០២០​កត់​ឈ្មោះ ជនសង្ស័យ​គ្រឿងញៀន ១៥.៨៥៦​នាក់ និង​វត្ថុតាង ៣៣៥៥​គីឡូក្រាម​ទៅក្នុង​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​!

 


​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត បាន​បញ្ចូល​ទិន្នន័យ​បទល្មើស​គ្រឿងញៀន​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រួមមាន ៖​បញ្ចូល​សវ​តារ​ជាតិ​ជនសង្ស័យ និង​រូបថត ស្គេ​ន​ខ្ចៅដៃ​ចំនួន ១៥.៨៥៦​នាក់ (​ស្រី​៨០២​នាក់​) ស្មើ ៨.០៨០​ករណី​លើ​៩០២៤​ករណី ស្មើនឹង ៨៩.៥៥% និង​បញ្ចូល​វត្ថុតាង​គ្រឿងញៀន សរុប ៣៣៥៥​គីឡូក្រាម ៤៣២.៥០​ក្រាម ។​a drug mok1 

ក្រៅពីនេះ​មាន រថយន្ត​១០៥​គ្រឿង ម៉ូតូ​១៧៥៨​គ្រឿង ទូរស័ព្ទ​៥៥២៦​គ្រឿង អាវុធខ្លី ២៣​ដើម និង​អាវុធ​វែង ៦​ដើម​ត្រូវបាន​រឹបអូស​។​នេះ​បើតាម​របាយការណ៍​រប​ស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការបញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា (Database System) គ្រប់គ្រង​បទល្មើស​គ្រឿងញៀន ប្រចាំឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ចា​ត​ទុក​ថា «​ការបញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​ដើម្បី​បម្រើ​ឲ្យ​ការងារ​បង្ការ​បង្ក្រាប​គ្រឿង​ញៀន និង​រក្សាបាន​នូវ​ព័ត៌មាន​របស់​ជនល្មើស ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នោះ​»​។​


ដើម្បី​ឲ្យ​ការបញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ប្រសិទ្ធ​បន្ថែមទៀត នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បានដាក់​ចេញ​នូវ​ទិសដៅ​បន្ត ចំនួន​៤​ចំណុច ៖ ១-​បន្តធ្វើ​បច្ចុប្បន្នភាព (UPDATE) ប្រព័ន្ធ​បច្ចេកទេស (Database System) មានដូចជា ៖ មុខងារ​ស្គេ​ន​មុខ និង​បង្កើត APP STORE និង PLAY TSORE សម្រាប់​ប្រើប្រាស់​លើ​ទូរស័ព្ទដៃ ២-​បង្កើន​ការបញ្ចូល​ទិន្នន័យ​បទល្មើស​គ្រឿងញៀន ស្គេ​ន​ខ្ចៅដៃ​ជនល្មើស​ទៅក្នុង​ប្រព័ន្ធ​បច្ចេកទេស​ឲ្យ​បាន​១០០%(​អនុវត្ត​ជាប្រចាំ​)​។ ៣-​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​អនុវត្ត​លើក​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ​ជូន​ថ្នាក់ដឹកនាំ និង​៤-​ត្រៀម​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​បន្ថែម ដល់​មន្ត្រី​ជំនាញ​ដែល​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកទេស (Database System) នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​នាយករង​មន្ទីរ បាន​ឲ្យ​ដឹងថា បណ្តា​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត​ចំនួន​៩ ដែល​បាន​បំពាក់​កុំព្យូទ័រ និង​ឧបករណ៍​ស្គេ​ន​ខ្ចៅដៃ​រួមមាន ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​, មណ្ឌលគិរី​, ព្រះវិហារ​, ព្រៃវែង​, រតនគិរី​, ស្ទឹងត្រែង​, ឧ​ត្ត​រ​មានជ័យ​, កែប និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​៕a drug mok a drug mok2 

​