» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8333 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135214 នាក់

សុខ សុវណ្ណ​វ​ឌ្ឍ​នា សា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ជា​អ្នកដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​ក្នុង​រថយន្ត​ឱ្យ​ប្លន់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ?

 

​ភ្នំពេញ​៖ លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នា សា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាព​ប្រាប់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២១ ខែធ្នូ ឆ្នាំ​២០២១​នេះ​ថា​៖ ខ្លួន​គឺជា​អ្នកដឹកនាំ​ទៅ​ប្លន់​ផ្ទាល់ និង​បញ្ជា​ផ្ទាល់​ពី​ក្នុង​រថយន្ត​ឱ្យ​ប្លន់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី គឺ​ធុញ ស្អប់ ជ្រេញ អ្នក​អួត​ទ្រព្យសម្បត្តិ​តាម​បណ្តាញ​សង្គម ជាពិសេស​គឺ​អ្នកលក់​ឡេ​នេះ​…​ដែល​ចូលចិត្ត​អួត​ពី​មាស ពេជ្រ ដុល្លារ​…​ដូច​ផ្គើន​…​ហើយ​នេះ​ជា​សារ​មួយ​ដល់​អ្នក​ដែល​ចូលចិត្ត​បង្អួត បង្ហាញ តាម​បណ្តាញ​សង្គម​ផងដែរ​។a boy ruba

​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​គឺ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​យ​ប​ថ្ងៃទី​២០​ធ្នូ បាន​សម្រុកចូល​ផ្ទះ​ក្រុមចោរប្លន់​អ្នកលក់​ឡេ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ប្រមូលបាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ និង​ដកហូត​អាវុធ​ចំនួន​៥​ដើម​(​វែង​១​ដើម ខ្លី​៤​ដើម​) ស្ថិតនៅ​ទីតាំង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ ចំនួន​១២​នាក់​(​ប្រុស​៩​នាក់ ស្រី​៣​នាក់​)​។

ក្នុងការ​ឃាត់ខ្លួន​មនុស្ស​ទាំងអស់ ក្នុងនោះ​ក៏មាន​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ផងដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២១​ធ្នូ​នេះដែរ ក៏បាន​បញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ផ្ទាល់​ថា​៖ ខ្ញុំបាទ សូម​ជម្រាបជូន​អ្នកសារព័ត៌មាន​ជ្រាបថា នា​វេលាយប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​ប្រតិបត្តិ​ការបង្ក្រាប និង​មានការ​ឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​មួយចំនួន​ពិតមែន​។​​ដោយសារ​ការស៊ើបអង្កេត​កំពុង​បន្ត​នីតិវិធី ខ្ញុំបាទ​សូម​ជម្រាប​បញ្ជាក់បាន​ត្រឹម​ប៉ុណ្ណេះ ពីព្រោះ​នេះ​ជាការ​សម្ងាត់​វិជ្ជាជីវៈ ដែល​ត្រូវតែ​គោរព​។ សូម​អរគុណ​!

​ដោយឡែក​ករណី​នេះដែរ ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ​ក៏​បង្ហាញថា​៖ តាមបញ្ជារ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ និង​ដេញ​ឃាត់​បាន​រថយន្ត​ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​ក្នុងករណី​ប្លន់​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​បុរី​ញូ​វ​ថោ​ន ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ដោយ​ស្ថានភាព​ងងឹត​ខ្លាំង កម្លាំង​ជំនាញ​បាន​ប្រដេញ​រថយន្ត​នេះ រហូត​ជនសង្ស័យ​បាន​បើកទ្វារ​លោត​គេចខ្លួន​ចូលក្នុង​គុម្ពោត​ព្រៃ ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ឡោមព័ទ្ធ​ទីតាំង​នោះ ដើម្បី​បន្ត​រុករក​ជនសង្ស័យ ដែល​រត់គេចខ្លួន​។ ដោយ​ពិនិត្យ​ឃើញ​មាន​ដប​សាំង​ក្នុង​រថយន្ត សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជនសង្ស័យ​មានបំណង​បើករថយន្ត​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ដុត​កម្ទេចចោល​បំផ្លាញ​ភស្តុតាង​។

ជុំវិញ​ករណី​ប្លន់​នេះដែរ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ទាក់ទង​ទៅ​ការបាត់បង់​ទ្រព្យសម្បត្តិ​ជាក់ស្តែង ក្នុងផ្ទះ​ជនរងគ្រោះ នៅ​បុរី​ញូ​វ​ថោ​ន កាលពី​វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​។ មុនដំបូង​ជនរងគ្រោះ​បាន​អះអាងថា ទ្រព្យសម្បត្តិ​សរុប​ដែល​ជនសង្ស័យ​យកទៅ​មានតម្លៃ​ប្រហែល​៩​លាន​ដុល្លារ (​ប្រាំបួន​លាន​ដុល្លារ​) ។​​បន្ទាប់ពី​ជនរងគ្រោះ បាត់​ភ័យខ្លាច និង​បាន​ត្រួតពិនិត្យ​ច្បាស់លាស់​អំពី​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់ បានបញ្ជាក់​តម្លៃ​ជាមួយ​ហាង​លក់​ពេជ្រ​ដែល​គាត់​តែងតែ​ទិញយក​មកប្រើប្រាស់ ជនរងគ្រោះ​ប្រាប់ថា​សម្ភារៈ​ដែល​បាន​បាត់បង់​រួមមាន​ខ្សែក​ពេជ្រ​ធំ ចំនួន​៣​ខ្សែ និង​គ្រឿងអលង្ការ (​ពេជ្រ​) មួយចំនួនទៀត យោងទៅលើ​វិក្កយបត្រ ទិញ​-​លក់ គិត​ជា​ទឹកប្រាក់​សរុប​ប្រហែលជា ១.៦ ទៅ ១.៩ លាន​ដុល្លា​អាមេរិក​តែ​ប៉ុណ្ណឹង និង​ទូរស័ព្ទដៃ​ម៉ាក I phone ចំនួន ២​គ្រឿង​ផងដែរ​។​

​ទាក់ទង​និង​លោក​មេបក្ស​ខ្មែរ​ក្រោក​វិ​ល្លៀម​ហ្កាំ​ង​នេះ​កាលពី​មាន​ករ​ណិ​យី​ឧក្រិដ្ឋកម្ម​ប្លន់​ដ៏​កក្រើក​ក្នុង​ក្រុងភ្នំពេញ កាលពី​កំឡុង​ខែមីនា​កន្លងទៅ ប្រការ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ពេលនោះ​គឺថា លោក​William Guang ដែល​ធ្លាប់ជា​រដ្ឋមន្ត្រី​គេ​ហៅ​ឯកឧត្តម​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន បាន​បង្ហោះ​សារ​ដោយបាន​លើកឡើង​ទាក់ទង​នឹង​មេក្លោង​ចោរ​វ័យ​ល​ក្មេង ដែលមាន​ឈ្មោះថា អ៊ឹម សុវណ្ណ​រិ​ទ្ធ​ថា​៖​ចេះតែ​ឆ្ងល់​ថា មេ​ឧក្រិដ្ឋជន​ចាប់ជំរិត​ដូច​ប្រហែលៗ​មុខ ការពិត​ទាល់​ឆែក​មេ​ី​ល​បានដឹងថា ធ្លាប់​ឆាត​មកសុំ​បេ​ី​កឡាន​អោយ​ខ្ញុំ ៣ ៤ ដង តែ​ត្រូវ​ខ្ញុំ​បដិសេដ ។ កុំ​អី​ក្លាយជា​ជ្រូក​ខ្វៃ​ផ​ស់វា​បាត់ ។ បានន័យថា​ដើរ​សុំ​ការងារ​គេ​គ្រប់គ្នា ដើម្បី​សិក្សា​ថា​មួយណា​អាចធ្វើ​ស៊ី​បាន ?​សារ​របស់លោក​William Guang ៕

​សូមបញ្ជាក់ថា​លោក​វិ​ល្លៀម​ហ្កាំ​ង​(William Guang) (​ឈ្មោះ​ពិត លោក សុវណ្ណ​វនា សារ​ពង្ស​) មាន​ប្រវត្តិ​ជីវិត​ក៏​មិនធម្មតា​ដែរ ។​លោក​ធ្លាប់បាន​លើកឡើងថា ម្តាយ​លោក​បាន​ស្លាប់​ក្រោយ​បង្កើត​លោក​បាន ៧​ថ្ងៃ​ក្នុងសម័យ​ប៉ុលពត​។​ក្នុង​ឆ្នាំ ១៩៨២ ក្រោយ​រំដោះ​របប​នោះ ឱ​ពុក​លោក​បាន​លាចាក​លោក​ទៀត ដូច្នេះ​លោក​ត្រូវ​រស់នៅ​ជាមួយ​ពូ​បង្កើត​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៨ ដោយសារ​ជំនួញ​របស់​ពូ​លោក​ខ្ស័យ​ធន់​ហើយរ​ត់ទៅ​បរទេស លោក វីល្លៀម​ហ្កាំ​ង ក៏បាន​រស់នៅ​តែម្នាក់ឯង​គ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន​នៅ​វត្ត​និរោធ​។​

អំឡុងពេល​លោក​រៀន​សាកលវិទ្យាល័យ គឺជា​ពេលដែល វីល្លៀម លំបាក​បំផុត ព្រោះ​គ្មាន​ប្រាក់ ដូច្នេះ​ត្រូវ​បង្ខំចិត្ត​ទៅធ្វើ​អ្នករត់​តុ​នៅ​រង្គសាល នាគព័ន្ធ ហើយ​ឆ្លៀត​ពេលទំនេរ​ទៅធ្វើ​សំណង់ រៀប​ឥដ្ឋ​រកប្រាក់​បន្ថែម​ដើម្បី​រៀនសូត្រ ហើយ​ក្រោយពី​នោះបាន​ទៅ​សម្រាក​នៅ​វត្ត​។ បុរស​វ័យ ៤០ ឆ្នាំមាន​កំណើត​នៅ​ខេត្តបាត់ដំបង​រូបនេះ ថា​មួយថ្ងៃៗ​កាល​ជំនាន់​នៅ​រៀន លោក​សឹងតែ​រក​ពេល​សម្រាក​គ្មាន ពោលគឺ​សម្រាក​បានតែ ៣​ម៉ោង​គត់ ដោយសារ​លោក​ធ្វើការ​ចាប់ពី​ម៉ោង ៦​យប់​ដល់​ម៉ោង ៣​ភ្លឺ​រាល់ថ្ងៃ​។ បន្ថែម​ពី​នោះ​លោក​បាន​រៀន​សរសេរ​អត្ថបទ​ស៊ីជម្រៅ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ រកប្រាក់​បន្ថែមទៀត​។

លោក​ក៏​ជា​អ្នករកស៊ី​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​មួយរូប និង​ក៏​ជា​សេដ្ឋី​មានទ្រព្យ ព្រមទាំង​ផ្ទះ​វិឡា​ខ្នាត​ធំ​មួយរូប​ផងដែរ ហើយ​អ្វីដែល​ជាពិសេស​ទៅទៀត​នោះ លោក​ក៏​ជា​អ្នកនយោបាយ និង​ក៏​ជា​ប្រធាន​គណបក្ស​មួយរូប​ដែលធ្លាប់មានតំណែងស្មើរដ្ឋមន្ត្រីថែមទៀត​ផងដែរ​។​ចឹ​ង​មូលហេតុ​ដែល​លោក​ក្លាយជា​មេចោរ​ប្លន់​គឺ​ដោយសារ​ម្ចាស់ទ្រព្យ​ឌឺ​ពេក​?៕a boy ruba7 a william1 a boy ruba1 a boy ruba2 a boy ruba3 a boy ruba4 a boy ruba6