» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12158 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702329 នាក់

ករណី​យ៍​នគរបាល​ចរាចរ​ទុំ​លើ​ក្បាល​ព្រុស​មកពី​ម្ចាស់​ឡាន​ងងឹតមុខ​ឈប់​មិនទាន់​?

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៨​កញ្ញា​តាម​បណ្តាញ​សង្គម​ទិ​ក​តុ​មានការ​ចែកចាយ​តៗ​គ្នា​ពី​ករណី​យ៍​នគរបាល​ចរាចរ​ទុំ​លើ​ក្បាល​ឡាន​ព្រុស​បើក​តែ​មិនមាន​ការបកស្រាយ​អ្វី​ទេ​!​។a car police1

នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ពី ករណី​បុរស​ម្នាក់​បើកបរ បុក​សមត្ថកិច្ច​ជាប់​នៅលើ​ក្បាល​ឡា ។ មន្ត្រីនគរបាល​ប្រាប់ថា ករណី​ដែលមាន​សារព័ត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​រូបភាព​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ម្នាក់​ជាប់​នៅ​ល​ក្បាល​រថយន្ត​ម៉ាក Prius នោះ​មិនមែនជា​ការចេញ​ឃាត់ ឬក៏​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះទេ គឺជា​សកម្មភាព​ដែល​មន្ត្រី​រូបនោះ​កំពុងតែ​ជួយ​សម្រួល​ចរាចរណ៍​នៅតាម​ដងផ្លូវ ជាក់ស្តែង កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥៖០០​នាទី​ក៏ មាន​រថយន្ត​មួយគ្រឿង ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7987 បើកបរ​ដោយ​ឈ្មោះ ធ្លក សុខ​ចំរើន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅពេល​មកដល់​ម្តុំ​បឹងកក់​ស្រប​ពេលដែល​សមត្ថកិច្ច​កំពុងតែ​ជួយ​សម្រួលការ​កកស្ទះ​នៅ​គោលដៅ​នោះ ។​

មន្ត្រីនគរបាល​បាន​លើកដៃ​ជា​សញ្ញា​បញ្ជារ​ឱ្យ​រថយន្ត​នៅ​ម្ខាង​ផ្លូវ​ដើម្បី​ឈប់ តែ​ដោយ​មូលហេតុ​បញ្ហា​សុខភាព​អ្នកបើកបរ​រថយន្ត Prius មាន​ស្ថាន​ភាពមិន​ស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែ​បន្តដំណើរ​យឺតៗ​ទៅមុខ​ដោយ​មិន​បានឃើញ​សមត្ថកិច្ច​ឈរ​សម្រួល​ចរាចរណ៍​នៅតាម​ដងផ្លូវ​ឡើយ​។ ឃើញ​ស្ថានភាព​កំពុង​ប្រឈម​គ្រោះថ្នាក់​ដូច្នេះ មន្ត្រី​ចរាចរណ៍​រូបនោះ​មិនដឹង​គេច​ទៅខាង​ណា ក៏​ទ្រោប​ខ្លួន​ទៅលើ​រថយន្ត​ព្រូស​នោះ ដើម្បី​ចៀស​ផុស​ពី​ការគ្រោះថ្នាក់ ។​បន្ទាប់មកទៀត ក៏មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ឃាត់ អន្តរាគមន៍ ដោយ​ខ្លះ​ស្រែក​ផង ស៉ី​ផ្លេ​ផង ទើប​ធ្វើ​ឲ្យ​គាត់​ស្វាង​ស្មារតី​ឡើង​វិញ ហើយក៏​បញ្ឈប់​យានយន្ត ។

ក្រោយពេល​កើតហេតុ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍ ក៏បាន​ចុះទៅ​ត្រួតពិនិត្យ និង​នាំខ្លួន​អ្នកបើកបរ​មក​ពិនិត្យ​ជាតិ​ស្រវឹង (​គ្មាន​) រួមទាំង​នាំយក​រថយន្ត​ខាងលើ​មក​រក្សាទុក​ផងដែរ ។ ​អ្នកបើកបរ​រូបនោះ​ក៏បាន​ទទួលស្គាល់​នូវ​កំហុស​និង​បាន ធ្វើ​កិច្ចសន្យា ហើយក៏​បានធ្វើ​ការថត​ជា​វីដេអូ​ដើម្បី​ធ្វើការ​បំភ្លឺ​អំពី​ដំណើររឿង​នៃ​ករណីនេះ ក៏ដូចជា​ការសុំ​ទោស​ជា​សាធារណ​:​ចំពោះ​កំហុស​ដែល​កើតមានឡើង​ដោយ​អ​ចេតនា​ដោយសារ​បញ្ហា​សុខភាព​នេះ​ផងដែរ a car police a car police2 



​