» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10286 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700457 នាក់

បាន​ស៊ីចុក​ហើយ​គំរាម​បង្ហោះ​រូបភាព សង្សារ កំហែង​យកប្រាក់​បណ្តាល​ឲ្យ​នាង​ទ្រាំ​មិនបាន​!



​ភ្នំពេញៈ នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​កន្លែង​លាង​ម៉ូតូ​ភូមិ​ខ្វា សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ ដែល​បាន​ស៊ីចុក​ហើយ​ផ្ញើ​សារ​សម្លេង​តាម​ទូរស័ព្ទ (messenger) គំរាម​ទារប្រាក់​ជាំ​ថ្នូរ​និង​មិន​បង្ហោះ​រូប​អាសអាភាស​រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ​ដែល​ធ្លាប់បាន​ដេក​ជាមួយគ្នា ។​a boy rap1 

ប្រភពពី​នគរបាល​ខណ្ឌដង្កោ​ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ សឿ សារ៉ន ហៅ រាជ សុ​វណ្ណា​រាជ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកបមុខរបរ​បុគ្គ​លិ​ក នៃ​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន បាន​ទូរស័ព្ទ​គំរាម​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ ស ត អាយុ​៣១​ឆ្នាំ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា បង្ហោះ​រូបភាព​អាសអាភាស​ដែល​ខ្លួន​ដេក​ជាមួយ​ស្ត្រី​រងគ្រោះ កាលពី​អំឡុង​ចុងឆ្នាំ​២០២០ និង​ទាំង​គំរាម​សម្លាប់​ស្ត្រី​រងគ្រោះ​ហើយ​បាន​ជេរប្រមាថ​ធ្ងន់ៗ​ជាច្រើន​ទៀត​ខណៈដែល​ស្ត្រី​រងគ្រោះ​បាន​ដើរលេង​ជាមួយ​បុរស​ម្នាក់ទៀត​នៅ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ​។​

​បើតាម​សម​ត្ត​កិច្ច​គឺ កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០ ជនរងគ្រោះ ធ្លាប់​ត្រូវបាន​ជនសង្ស័យ​នាំទៅ​លេង​ផ្ទះ​នៅ​ខេត្តកំពង់ចាម ហើយ​ជនសង្ស័យ​ក៏បាន​រៀបចំ​បន្ទប់​ឱ្យ​ជនរងគ្រោះ​ដេក រួច​ធ្វើ​ធ្វើ​សកម្មភាព​ចាប់បង្ខំ​រួមភេទ​បានសម្រេច​០១​លើក​និង​លួច​ថតរូប​ភាព​នៅពេល​ដេក​ជាមួយគ្នា​នោះ​តាម​ទូរស័ព្ទ​។​នៅពេលនោះ​ជនសង្ស័យ​ក៏បាន​គំរាម​ជនរងគ្រោះ​ថាបើ​ហ៊ាន​ប្តឹង​រឺ​ទៅប្រាប់​អ្នកដទៃ​និង​បង្ហោះ​រូបភាព​នេះ​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​ផ្អើល​តែម្តង​។​ដោយបាន​រូបភាព​នឹង​ដៃ​បែបនេះហើយ​ជនសង្ស័យ​ក៏បាន​តម្រូវឱ្យ​ជនរងគ្រោះ​ទិញ​ម៉ូតូ​ម៉ាក PGX ០១​គ្រឿង​តម្លៃ ២៥០០​ដុល្លារ ទៅឱ្យ​ជនសង្ស័យ​បើ​មិន​ធ្វើតាម​ទេ និង​យក​រូបភាព​នេះ​ទៅ​បង្ហោះ​។​

​ដោយ​ខ្លាច​ខ្មាស់​គេ​ជនរងគ្រោះ​ក៏បាន​ទិញ​ម៉ូតូ​តាម​ការចង់បាន​របស់​ជនសង្ស័យ​ដោយ​ធ្វើ​ការបង់​រំលស់​រយៈពេល​០៣​ឆ្នាំ​។ បន្ទាប់មក​នៅ​ថ្ងៃ​ខាងលើ​ដោយ​ការគំរាមកំហែង​និង​គៀបសង្កត់​ពី​ជនសង្ស័យ​ខ្លាំងពេក ជនរងគ្រោះ​ទ្រាំ​ពុំបាន​ក៏​សម្រេចចិត្ត​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​a boy rap 


​