» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10769 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981805 នាក់

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បង្ហាញ​ជំហរ​ក្រៅប្រទេស រឿង​រកស៊ី​និង​សន្តិសុខ​

 

​ម៉ាឡេស៊ី​៖​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​សីហា​ឆ្នាំ​២០១៨ លោម​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានប្រកាស​ព្យួ គំរោង​ដែល​គាំទ្រ​ដោយ​ចិន​ដែល​ហៅ​គម្រោង​ផែនការ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់លោក​ស៊ីជី​ង​ពីង​ថ្កោលទោស ការប្រព្រឹត្ត​លើ​ជន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​និង​បញ្ហា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​និង​កិច្ច​ព្រៀង​លក់​ទឹក​ជាមួយ​សិង្ហ​បុរី ។​a malaya 

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស​អេ​ភី​បានប្រកាសថា​៖​លោក​នឹង​ស្វះស្វែង​សុំ​លុបចោល​គំរោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​គាំទ្រ​ដោយ​ចិន​តំលៃ​រាប់ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អ្នក​កាន់តំណែង​មុន​លោក ខណៈ​រដ្ឋាភិបាល​របស់​លោក​ខិតខំ​ធ្វើយ៉ាងណា​អោយ​ប្រទេស​រួច​ផុតពី​បំណុល និង​បាន​រិះគន់​ការប្រព្រឹត្ត​លើ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ថា​”​មិន​ត្រឹមត្រូវ​”​។​លោក​មហា​ធៀ បាន​និយាយថា​ម៉ាឡេស៊ី​មិនត្រូវ​ការ​បណ្តាញ​ផ្លូវដែក​ឆ្នេរ​ខាងកើត​តំលៃ​២០.០០០​លាន​ដុល្លារ​និង​បំពង់​បង្ហូរ​ថាមពល​២​តំលៃ​២.៣០០​លាន​ដុល្លារ​ស្អី​ទេ​។​គំរោង​ទាំងនេះ​ត្រូវបាន​ព្យួរ​សំរាប់​ការពិចារណា​។​

​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​លេ​ស៊ី​បាន​ប្រឆាំងនឹង​ការធ្វើ​យោ​ធូប​នីយកម្ម​ខ្លាំង​ឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ​។ លោក​បានធ្វើ​ការអំពាវនាវ​ជាថ្មី​ថា​៖​កុំអោយ​មាន​នាវាចម្បាំង​នៅ​ទីនោះ​ជាប្រចាំ និង​បាន​ព្រមាន​ថា ទាំង​នាវាចម្បាំង​ឆ្លងកាត់​ទីនោះ តែ​កុំ​ប្រចាំការ​នៅ​ទីនោះ​។​វា​ជាការ​ព្រមាន​មួយ​ទៅកាន់​គ្រប់គ្នា​។​កុំ​បង្កើត​ភាព​តានតឹង​ដែល​មិនចាំបាច់​។​

​ជាមួយ​ប្រទេស​មី​យ៉ាន​ម៉ា​លោក​មហា​ធៀ បាន​រិះគន់​ការប្រព្រឹត្ត​របស់​មី​យ៉ាន់​ម៉ា​ទៅលើ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា និង​បាន​និយាយថា លោក​”​ខកចិត្ត​ណាស់​”​ដែល​មេដឹកនាំ​អ៊ុង សាន​ស៊ូ​ជី បរាជ័យ​ក្នុងការ​បញ្ឈប់​ការគាបសង្កត់​លើ​ក្រុម​ជនភាគតិច​នេះ​។​លោក​ថា​មី​យ៉ាន់​ម៉ា​ត្រូវតែ​ទទួលស្គាល់ថា រ៉ូ​ហ៊ីង​យ៉ា​ដែល​រស់នៅ​ក្នុងប្រទេស​នេះ​រាប់​ជំនាន់​គឺជា​ពលរដ្ឋ​។​”​វា​មិន​ត្រឹមត្រូវ​សោះ​ដែល​ធ្វើ​អ្វីដែល​គេ​បានធ្វើ សម្លាប់​មនុស្ស ឃាតកម្ម​ទាំង​ក្រុម ដែល​មិនមែនជា​វិធី​ដែល​ប្រទេស​មាន​អារយ្យធម៌​បាន​ប្រព្រឹត្ត​ទេ​”​។​

-​សម្រាប់​កិច្ចព្រមព្រៀង​លក់​ទឹក​ជាមួយ​ប្រទេស​សិង្ហ​បុរី​លោក​​មហា​ធៀ​ប្រកាសថា​គួរ​ត្រូវ​បង្កើន​ជាង​១០​ដង​។​ក្រោយ​កិច្ចព្រមព្រៀង​លក់​ទិញ​ទឹក​ចំណាស់​មួយ​ទសវត្សរ៍ ដែល​នឹង​ផុត​អាណត្តិ​នៅ​ឆ្នាំ​២០៦១ ម៉ាឡេស៊ី​លក់​ទឹក​ឆៅ​អោយ​សិង្ហ​បុរី​ថ្លៃ​៣​សេន​ក្នុង​មួយ​ពាន់​ហ្កា​ឡុង​(៣៧៨៥,៤១​លីត្រ​)​និង​ទឹក​ចម្រាញ់​ស្អាត​ហើយ​៥០​សេន​ក្នុង​មួយ​ពាន់​ហ្កា​ឡុង​។​

​លោក​បញ្ជាក់ថា​”​សព្វថ្ងៃ​៣​សេន​ទិញ​អី​បាន​។​ខ្ញុំ​គិតថា​រាល់​កិច្ចព្រមព្រៀង​ត្រូវ​ពិនិត្យ​សើរ​រើ​ឡើងវិញ​ដោយសារ​ការចំណាយ​លើ​ការរស់នៅ​កើន​ខ្ពស់​។​រដ្ឋ​ចូ​ហ័​រ​ខាងត្បូង លក់​ទឹក​ឆៅ​ទៅអោយ​រដ្ឋ​មួយទៀត​ក្នុង​តំលៃ​៣០​សេន​ក្នុង​មួយ​ពាន់​ហ្កា​ឡុង​ហើយ​វា​ជា​ថ្លៃ​មនុស្សធម៌​ផង​សំរាប់​កិច្ចព្រមព្រៀង​លក់​ក្នុងស្រុក​។​សំរាប់​ប្រទេសក្រៅ​ណាមួយ យើង​ត្រូវការ​ថ្លៃ​ខ្ពស់ជាង​នេះ​”​។​

​លោកនាយក​រដ្ឋមន្ត្រី​មហា​ធៀ​បញ្ជាក់ថា​៖ ម៉ាឡេស៊ី​ចង់​រក្សា​ជំហរ​អ​ព្យា​ក្រិត​មួយ និង​មិនត្រូវ​អោយគេ​ទាញ​ចូលក្នុង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ឡើយ​។​រដ្ឋាភិបាល​របស់លោក​បាន​បិទ​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​ដែល​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​វា​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន និង​មាន​ផែន​ការដក​ទាហាន​ម៉ាឡេស៊ី​ចេញពី​ព្រះរាជាណាចក្រ​នេះ​ទៀតផង​។​
​លោក​មហា​ធៀ​បាន​និយាយថា​”​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុងមាន​សង្គ្រាម​។​យើង​មិន​ចង់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​បរទេស​ណាមួយ​ទេ​…​យើង​នឹងមិន​ត្រូវបាន​ចោទប្រកាន់ថា​ជួយ​សង្គ្រាម​ឈ្លានពាន​ណាមួយ​ឡើយ​”​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អ្នកដឹកនាំ​មុន​លោក មហា​ធៀ បាន​និយាយថា​រដ្ឋាភិបាល​នឹង​ធានា​សវនាការ​ដ៏​យុត្តិធម៌​សំរាប់​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ ដែល​កំពុង​ប្រឈម​ការចោទប្រកាន់​ជាច្រើន ពាក់ព័ន្ធ​នឹង​ការបាត់​លុយរាប់​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​វិនិយោគ​រដ្ឋ​1MDB​។​” យើង​សន្យាថា​នឹងមិន​មានការ​សងសឹក​ទេ តែ​ច្បាប់​មាន​ផ្លូវ​របស់​វា​…​គាត់​នឹងត្រូវ​កាត់ទោស​ដោយ​យុត្តិធម៌​នៅក្នុង​ប្រទេស​នេះ​។​ណា​ជីប​ជា​មេក្លោង​ដ៏​សំខាន់​។​ពិភពលោក​ដឹងថា​ណា​ជីប​បាន​លួច​លុយ​”​។​

​លោក​បាន​បញ្ជាក់ថា​”​នឹងមាន​មានការ​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​យកលុយ​សងបំណុល​។​នោះ​ជា​ទំហំ​នៃ​កំហុស​របស់​ណា​ជីប​។​វា​រួមមាន​ការលក់​ភាគហ៊ុន​នៅក្នុង​ស្ថាប័ន​ជំនួញ​ពាក់ព័ន្ធ​រដ្ឋ​និង​ទ្រព្យសម្បត្តិ​រដ្ឋ​”​។​