» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8775 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698946 នាក់

ប្រ​យ​ត្ន័​ការវាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) ក្រោម​ទម្រង់​បន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ឬ​ឈ្មោះ​ផ្សេង​!

 

​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានចេញ​ប្រកាស​ពត៍​មាន ស្តីពី វិធានការ​រារាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) ក្រោម​ទម្រង់​ជាការ​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ឬ​ឈ្មោះ​បុគ្គល​ដទៃ​។a chea vandet

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បញ្ជាក់ថា ការវាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegar) បាន​នឹង​កំពុង​កើតមានឡើង​គួរឱ្យកត់សម្គាល់​។ឧក្រិដ្ឋជន (Hacker) បានធ្វើការ​វាយប្រហារ​ក្រោម​ទម្រង់​ជាការ​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬ​ឈ្មោះ​បុគ្គល​ដទៃទៀត ដើម្បី​បញ្ជូន​មេរោគ​តាម​សារ​ក្នុង​កម្មវិធី​តេ​ឡេ​ក្រាម សម្រាប់​បោក​បញ្ឆោត​អ្នកប្រើប្រាស់ (​ជនរងគ្រោះ​) ដែល​គេ​បាន កំណត់​មុខសញ្ញា​។

ក្នុងករណី អ្នកប្រើប្រាស់​ចុច​បើក​ឯកសារ ឬ​កម្មវិធី​ដែលមាន​ផ្ទុកមេរោគ ឧក្រិដ្ឋជន​អាច​ចូលទៅ គ្រប់គ្រង​កុំព្យូទ័រ​ឬ​ទូរ​សព្ទ​របស់​អ្នកប្រើប្រាស់​ពី​ចម្ងាយ​ដោយ​ជោគជ័យ ហើយ​ផ្តល់​លទ្ធភាព​ឱ្យ​ឧក្រិដ្ឋជន​លួច​យក ទិន្នន័យ​នានា ដូចជា ឯកសារ លេខ​កូដ​សម្ងាត់ (Password/ Passcode) សម្រាប់​កម្មវិធី​ផ្សេងៗ ព្រមទាំង​បញ្ហា ម៉ាស៊ីនថតរូប (Camera) និង​ឧបករណ៍​ថត​សំឡេង​ផងដែរ ហើយ​អាច​បន្ត​លួច​ព័ត៌មាន​នៅក្នុង​កុំព្យូទ័រ ឬ​ទូរ​សព្ទ និង ប្រើប្រាស់​អត្តសញ្ញាណ​ជនរងគ្រោះ​ទៅ​បោក​បញ្ឆោត​អ្នក​ដទៃទៀត​។

​ដើម្បី​ជៀសវាង​ការធ្លាក់​ទៅក្នុង​អន្ទាក់រ​បោកប្រាស់​របស់​អ្នក​វាយប្រហារ អ្នកប្រើប្រាស់​តេ​ឡេ​ក្រាម គួរតែ​ផ្ទៀងផ្ទាត់​និង​ត្រួតពិនិត្យ​គណនី​របស់​បុគ្គល​ដែល​បាន​ផ្ញើ​សារ​មក ឱ្យបាន​ច្បាស់លាស់ ។ ជាពិសេស ចំពោះ​សារ​ណា ដែល​ផ្ញើ​មកជា​លើកដំបូង ទោះបី​ជាមាន​រូបភាព​និង​ឈ្មោះ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬ​អ្នក​ស្គាល់​ក៏ដោយ ម្ចាស់​គណនី​គួរ​ធ្វើការ​ពិនិត្យមើល​ព័ត៌មាន​របស់​អ្នកធ្វើ​ដូចជា លេខ​ទូរ​សព្ទ​និង​ឈ្មោះ មុននឹង​ចុច​បើក​ឯកសារ​និង កម្មវិធី​ណាមួយ ឬ​ឆ្លើយតប​សារ​វិញ​។ ក្នុងករណី​សង្ស័យ អ្នកប្រើប្រាស់​គួរតែ​ទូរ​សព្ទ​ទៅ​សាកសួរ​ម្ចាស់​គណនី​ដោយ ផ្ទាល់​តែម្តង​។ ក្រោយពេល​បានដឹងថា ម្ចាស់​គណនី​មិនមែនជា​ម្ចាស់​គណនី​ពិតប្រាកដ អ្នកប្រើប្រាស់​អាច​បិទ (Block) ការទទួល​សារ​ពី​គណនី​នោះ តាមរយៈ​ការជ្រើសរើស​យកពាក្យ​ជា​ភាសា​អង់គ្លេស ដែលមាន​អក្សរ​ពណ៌​ក្រហម​ថា “Block User 1

​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អ្នកប្រើប្រាស់​អាច​ស្វែងយល់​បន្ថែម ក្នុង​គេហទំព័រ របស់ “​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)” នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដែលមាន​អាសយដ្ឋាន www.cancert.gov.kh ឬ​រាយការណ៍​អំពី​ករណី នេះ​តាមរយៈ​អី​ម៉ែ​ល incident@tamcert.gov.kh ឬ​ទូរ​សព្ទ​លេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨​។​a chea vandeta 

​