» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9710 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699881 នាក់

បណ្តាញ​ពត៍​មាន​ឆោឡោ​រឿង​កងទ័ព​​ថៃ​អាច នឹង​បើក​ការវាយប្រហារ​ក​ម្ពុ​ជា​សាជាថ្មី​បើទោះបី​ក្រសួងការពារជាតិ​លើក​ពី​បំរាម​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ក៏ដោយ​!?


​ភ្នំពេញ​៖​បណ្តាញ​សង្គម​ធំៗ​និង​កាសែត​នា​នាពិសេសហ្វ្រេសនីវនៅរសៀល​នេះ​បានចេញ​ពត៍​មាន​ប្រកាស​ឆោឡោ​ថា​ថៃ​អាច​និង​វាយ​កម្ពុជា​សាជាថ្មី​ក្នុងពេលដែល​ក្រសួងការពារជាតិ​បាន​ត្រឹម​អំពាវនាវ​ឲ្យ​ថៃ​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់​។​​ករណី​យ​ថា​អាច​នឹង​វាយ​ខ្មែរ​សា​ថ្មី​ទៀត​នេះ​គឺ​យោងតាម​ប្រភពព័ត៌មាន​ដែល​ទុកចិត្តបាន​រាយការណ៍​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០៖០០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរ​ថៃ បានធ្វើ​ការបិទ​សាលារៀន និង​ឱ្យ​កូនសិស្ស​វិលត្រឡប់​ទៅផ្ទះ​វិញ ដើម្បី​ត្រៀម​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដាន ឃុំ​ដាន ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ទៅ​ទីកន្លែង​មាន​សុវត្ថិភាព​។​a close obey juan1 

​យោងតាម​ព័ត៌មាន​ខាងលើ​នាំ​ឲ្ត​យ​មានការ​ស្និ​ដ្ខា​ន​ថា កងទ័ព​ថៃ​បានគ្រោង​នឹង​វាយប្រហារ​មកលើ​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៣ និង​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៥ ។​កងទ័ព​ថៃ​បាន​ចល័ត​កម្លាំង​ទ័ព និង​សព្វាវុធ​ជាច្រើន​ចូលមកក្នុង​តំបន់​ព្រំដែន​កម្ពុជា​ថៃ ក្នុងនោះ​មាន​រថក្រោះ​ជាច្រើន​គ្រឿង ដើម្បី​ធ្វើ​សកម្មភាព​ឈ្លានពាន​ដោយ​ប្រដាប់អាវុធ​សាជាថ្មី​មកលើ​បូរណភាព​ទឹកដី​កម្ពុជា​។​សម្រាប់​ពត៍​មាន​ខាងលើនេះ​នៅ​ម៉ោង​៦:១០ នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​១៣ ខែសីហា​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បានចេញ​មក​អះ​អះអាងថា​យោធភូមិភាគ​២​របស់​ថៃ​មិនបាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ចាក​ចេញពី​តំបន់​សម្រាប់​ការត្រៀម​ប្រយុទ្ធ​ទេ​។​ពត៍​មាន​ខាងលើ​ជា​ពត៍​មាន​ក្លែងក្លាយ​។​បើចឹងមែនយូៗទៅការផ្សាយចឹងៗនិងសាបខ្លួនឯងមិនខាន។

សូមបញ្ជាក់ថា​មុននឹង​មានការ​សន្និដ្ឋាន​ថា​ថៃ​អាច​និង​វាយ​ខ្មែរ​សាជាថ្មី​បន្ទាប់ពី​អាមេរិក​បង្ខំ​ឲ្យ​ភាគី​ទាំងពីរ​ឈប់​បាញ់​នៅ​កណ្តាល​អា​ទ្រាធ​ថ្ងៃទី​២៨​កក្កដា​បន្ទាប់ពី​បាន​បាញ់​គ្នា​៥​ថ្ងៃនោះ​គឺ​ថៃ​បាន​យក​មូលហេតុ​ទា​ហ៊ាន​ថៃ​ដើ​ជាន់មីន​របួស​ដើម្បី​ចោទ​កម្ពុជា​និង​ធ្វើ​សកម្មភាព​របងលួស​ព​ទ្ធ័​យក​ដី​ខ្មែរ​ជាដើម​។​​សម្រាប់​ក្រសួងការពារជាតិ​វិញ​បានចាត់ទុក​ទង្វើ​ខាងលើ​គឺ​បង្ហាញ ភាគី​ថៃ​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ម្តង​ហើយ​ម្តងទៀត​លើ​បទ​ឈប់​បាញ់ ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​ពិសេស​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​ចំណុច​សម្រេច​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ថ្លែង​នៅក្នុង​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​ស្តីពី «​លទ្ធផល​នៃ​ការអនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​» នៅ​ម៉ោង​៤:០០​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៥ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែងថា នៅ​ថ្ងៃទី ១២-១៣ ខែសីហា ឆ្នាំ​២០២៥ កងកម្លាំង​ប៉ា​រ៉ា​ថៃ និង​តម្រួត​ព្រំដែន​ថៃ​ប្រដាប់​ដោយ​អាវុធ​ធ្វើ​សកម្មភាព​ចូលមក​ត្រួតពិនិត្យ​នៅ​ទល់មុខ​ច្រក​ជោគជ័យ និង​បាន​រាយ​លួស​បន្លា ព្រមទាំង​ដាក់​កង់ឡាន​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុង​ទិស​ទី​១ យោធភូមិភាគ​ទី​៥​។​

​លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា បាន​ថ្លែងបន្តថា កម្ពុជា​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​រាល់​សកម្មភាព​ដែល​រំលោភបំពាន​បទ​ឈប់​បាញ់​ព្រមទាំង​ស្មារតី​នៃ​ការឯកភាព​គ្នា​នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ជាពិសេស​ត្រង់ចំណុច​ទី​២ និង​ទី​៤ ដែល​បាន​ចែងថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​រក្សា​កម្លាំងយោធា​របស់ខ្លួន នៅក្នុង​ទីតាំង​បច្ចុប្បន្ន​ដោយ​មិន​អនុញ្ញាតឱ្យ​ផ្លាស់​ទី​ហួស​ពី​ទីតាំង​ដែល​ខ្លួន​បាន​ឈរជើង​ក្នុងពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ចូល​ជាធរ​មាននៅ​ម៉ោង ១២​អា​ធ្រា​ត ម៉ោង​ក្នុង​តំបន់ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២៥ ឡើយ​។

ភាគី​ទាំងពីរ​មិនត្រូវ​ចល័ត​កងទ័ពរ​បស់​ខ្លួន រាប់បញ្ចូល​ទាំង​ការដើរ​ល្បាត​ចូលទៅ​ទីតាំង​ភាគី​ម្ខាង​ទៀតឡើយ និង​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​មិន​ប្រព្រឹត្ត​សកម្មភាព​បង្កហេតុ​ណាមួយ​ដែល​អាច​នាំឱ្យមាន​ភាព​តានតឹង ក្នុងនោះ​រួមមាន​៖ ការធ្វើសកម្មភាព​យោធា​ក្នុង​ដែនអាកាស បូរណភាព​ទឹកដី ឬ​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត នៅពេល​បទ​ឈប់​បាញ់​ចូល​ជាធរ​មាននៅ​ម៉ោង ២៤:០០ នាទី​ម៉ោង​ក្នុងស្រុក នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​មិន​ធ្វើការ​សាងសង់ ឬ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា ឬ​លេណដ្ឋាន​ឱ្យ​ហួស​ពី​ទីតាំង​របស់ខ្លួន​ឡើយ​។​

​ទន្ទឹម​នោះ​ផងដែរ លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ថ្លែង​បញ្ជាក់ថា ស្របតាម​ការឯកភាព​គ្នា​ក្នុង​អនុស្សរណៈ​ឆ្នាំ​២០០០ ( MOU 2000) ដោយ​គោរព​ឱ្យបាន​ម៉ឹងម៉ាត់​តាម​ខ្លឹមសារ​មាត្រា ៥ ត្រូវ​រក្សា​ស្ថានភាព​ដដែល ហាម​ធ្វើ​សកម្មភាព​ណាមួយ​ដែលនាំឱ្យ​ប្រែប្រួល​បរិស្ថាន​នៃ​តំបន់​ព្រំដែន ហើយ​ចំពោះ​តំបន់​ណា​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​ត្រូវ​រង់ចាំ​ការចរចា ការដោះស្រាយ​របស់​គណៈ​ក​ម្មា​ធិ​ការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​ថៃ (GBC) ដែល​ឯកភាពគ្នា​អនុវត្ត​ឱ្យបាន​ពេញលេញ​៕​ប៉ុន្តែ​បើតាម​ការសង្កេត​ខាងលើ​បង្ហាញថា​ថៃ​មិន​ស្តាប់​ការលើកឡើង​របស់​កម្ពុ​ជា​ទេ​?​។​a close obey juan a maly a thai fight a thai fight1 

​