» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1724 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262834 នាក់

លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ ចាម ត្រូវបាន​លោក អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ចាម ចេញ​លិខិត​ព្រមាន រដ្ឋបាល​ជា​សាធារណ​:​អំពី អត្ត​ច​រិ​ក និង​សកម្ម​ភាពមិនប្រក្រតី

​កំពង់ចាម​: មន្ត្រី​រាជ ការ​ម្នាក់ មាន​តួនាទី ជា​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ ចាម​គឺ​លោក អ៊ុម វិបុល ដែលជា​កូនចៅ​របស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន ទឹក និង​ឧតុនិយម ត្រូវ បាន លោក អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ ចាម បានចេញ​លិខិត ព្រមាន​ជា​សាធារណ​: ចំពោះ កំហុសឆ្គង នៃ អត្ត​ច​រិ​ក មិន​ប្រក្រតី ។a cham water 

នៅក្នុង ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​សា​ធារ ណ​ការ និង ដឹកជញ្ជូន​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២៨​កក្កដា ២០២១ លោក អ៊ុម វិបុល ក្នុង​សភាព​ស្រវឹងស្រាបាន ចូលទៅ​អុកឡុក​បង្ក​ការ រំខាន​ដល់​អង្គពិធី ដែល មាន​វត្តមាន​មន្ត្រី​ជាន់ ខ្ពស់​ក្រសួង សា​ធា រណការ និង​ដឹកជញ្ជូន ព្រមទាំង រូបលោក​(​អ៊ុន ចាន់​ដា​) ជា​អធិបតី​ផង​នោះ ។ នៅថ្ងៃនោះ គេ ពុំបាន​ដឹងថា លោក​អ៊ុម វិបុល បញ្ចេញ​អាកប្បកិរិយា និង​សំដី​វោហារ សាស្ត្រ ស្រវឹងស្រា​ភ្លេច ភ្លាំងស្មារតី​ដល់​កំរិតណា នោះទេ ទើប​ធ្វើអោយ លោក​ចៅហ្វាយខេត្ត គាត់​ទ្រាំលែងបាន រហូត ចេញ​លិខិត​ព្រមាន ជា​ផ្លូវ​ការបង្ហាញ​ជា​សា​ធា រណ​:​បែបនេះ ? ព្រោះ បើ​ផ្អែក​តាម​លិខិត ប្រ ថាប់​ត្រា​ឈ្មោះ អ៊ុន ចាន់ ដា ចៅហ្វាយខេត្ត​កំពង់ ចាម ដែល​បណ្តាញ​សង្គម facebook និង Online នានា​បាន​បង្ហោះ​នោះ គឺ បាន​ព្រមាន​ចំឈ្មោះ​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ ចាម តែម្តង ហើយ​លោក សា​ម៉ី​ខ្លួន គឺ​លោក អ៊ុម វិបុល ក៏បាន ចុះហត្ថលេខា​ទទួល យក ដោយ​ខ្លួនឯង​ផងដែរ ដោយ​គ្រាន់តែ សរសេរ​ថ្ងៃទី ខុស​ខែ បន្តិច គឺ​ថ្ងៃទី ៣១-១១- ២០២១ ដែល​តាមពិត​ត្រូវ​សរសេរ ថ្ងៃទី​៣១ - ១០-២០២១ បាន​ត្រួវ ។

មហាជន កំពុងមាន​ចម្ងល់ និង ហួសចិត្ត​ផងដែរ ដោយ​លើក​ជា​មតិ​ថា​:​លោក​លឹម គានហោ មេ​ក្រសួង ធនធានទឹក និង ឧតុនិយម ហាក់​គ្មាន ធនធានមនុស្ស មានចំណេះដឹង ជំនាញ និង មាន​អត្ត​ច​រិ​ក​ល្អ សីលធម៌ រស់នៅ​ល្អ ការធ្វើការងារ​ប្រាស្រ័យ ទាក់ទង​ល្អ ជាមួយ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត កំពង់ចាម​ឬ ? បានជា តែងតាំង​មនុស្ស ដែល កាន់តំណែង​ខ្ពស់ និង​មាន​តួនាទី ជា​មេដឹកនាំ មន្ទីរ ជំនាញ​ដ៏​ធំ​មួយ​ក្នុង ខេត្តកំពង់ចាម តែមាន​អត្ត​ច​រិ​ក​អន់ មិន​ថ្លៃ ថ្នូរ ធ្វើអោយ​ជះឥទ្ធិពល អាក្រក់ មិនល្អ​ប៉ះពាល់ ដល់​កិត្តិយស ស្ថាប័ន រដ្ឋ បែបនេះ ? ។

មហា ជន​ក៏បាន​បញ្ចេញមតិ រិះគន់​ចំៗ​ទៅលើ​ចំណាត់ការ របស់លោក អ៊ុន ចាន់​ដា ចៅហ្វាយ ខេត្តកំពង់ចាម ផងដែរ ចំពោះ​ការចេញលិខិត ព្រមាន​លើ​មន្ត្រីរាជការ សាធារណ​: តាមបែប​រដ្ឋបាល​នេះ គឺ មិនមាន អ្វី​ខុសឆ្គង​ទេ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ផ្នែក សីលធម៌​រស់នៅ និង អត្ត​ច​រិ​ក​នោះ គឺជា​ប្រការ ល្អ ដើម្បី​ដាស់តឿន និង កែលំអ​ឡើងវិញ ។ តែ ករណី បញ្ចេញ ឬ បែក ធ្លាយ ឬ​មាន​ចេតនា បញ្ចេញ​នូវ​ឯកសារ ដែលមាន​បោះត្រា​ឈ្មោះ ចៅហ្វាយខេត្ត​កំពង់ចាម ចុះ កាល បរិច្ឆេទ​ត្រឹម ជា​សា​ធា រណ​:​បែបនេះ ក៏​មិន មែន​ជា​ថ្នាក់ដឹកនាំ​ល្អ ណាស់ណា​ប៉ុន្មាន​ដែរ ព្រោះ​បានធ្វើអោយ​ប៉ះ ពាល់​ដល់​មុខមាត់ កិត្តិយស បុគ្គល ធ្ងន់ធ្ងរ ទទួល​នូវ​ភាពអាម៉ាស ពាសពេញ​ផ្ទៃ​ប្រទេស ។

ចំពោះ​ករណី នេះ ការិយាល័យ គេហទំព័រ មាតុភូមិ www.meatoohoum.com ពុំ​អាច​សុំ​ការ បំភ្លឺ​ពី ឯ​.​ឧ អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ ចាម​បានទេ នៅ​រសៀល​ថ្ងៃទី​៣១​តុលា ២០២១ នេះ ព្រោះ​ទូរស័ព្ទ​ចូល តែ​ទទួល​ការឆ្លើយតប​មកវិញ​ថា កំពុង​ជាប់រវល់ៗ​...​ៗ ។ ចាំមើលៗ តើ​ករណីនេះ អាចជា​ការ ពាក់មុខយក្ស ដាក់គ្នា រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង អាជ្ញា ធរ​ខេត្តកំពង់ចាម​ដែរ​ទេ​? ៕ ដោយ​: សុផល Tel:086911920/012953824a cham water1 a cham water2