» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4207 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668847 នាក់

ប៉ូលិស ៖ សូម​ប្រុងប្រយ័ត្ន មេរោគ Facebook កំពុង​វាយប្រហារ​នៅ​កម្ពុជា​!



(​ភ្នំពេញ​) ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​នៅពេល​ថ្មីៗ​នេះ បាន​បង្ហោះ​សារ​ណែនាំ​ពី​ការ​មេរោគ Facebook កំពុង​វាយប្រហារ​នៅ​កម្ពុជា ដោយសារ​ណែនាំ​នោះបាន​បញ្ជាក់ថា​: ក្រុមការងារ​បច្ចេកទេស​សង្កេតឃើញ​មាន​ករណី​ចម្លង​មេរោគ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មេរោគ​នោះ​មាន​ឈ្មោះថា “Bist du es im Video?” ជា​ភាសា​ខ្មែរ​មានន័យថា “​តើ​បុគ្គល​ក្នុង​វីដេអូ​នេះ ពិ​ជា​អ្នក​មែន​ទេ​?”​។a fb virus

មេរោគ​នេះ​ត្រូវបាន​ចែករំលែក​តាមរយៈ​សារ Messenger នៃ​គណនី​មួយ​ទៅកាន់​គណនី​ផ្សេង​មួយទៀត និង​ស្ទើ​ពាសពេញ​គណនី​បណ្តាញ​សង្គម Facebook ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា​។​​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​បន្ថែមថា : ដើម្បី​ឲ្យ​កាន់តែ​ងាយ​យល់ ក្រុមការងារ​សូម​ធ្វើការ​បរិយាយ​ពី ចេតនា និង​សកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម​៖ ១.​ដំបូង​ឡើយ​សង្កេតឃើញ​ការផ្ញើ​សារ​ភ្ជាប់​ជាមួយ​តំណ​ភ្ជាប់​វីដេអូ ពី​គណនី​អនាមិក ដែល​បង្ហាញ​ខ្លឹមសារ​ថា “​តើ​បុគ្គល​ក្នុង​វីដេអូ​នេះ ពិ​ជា​អ្នក​មែន​ទេ​?” និង​ករណី​មួយចំនួន​ជា​មិត្ត​ភ័ក្តិ ឬ​បុគ្គល​ដែល​ម្ចាស់​គណនី​ស្គាល់​។

តំណ​ភ្ជាប់​នោះ​មើលទៅ​ហាក់ដូចជា​រូបភាព ឬ​វីដេអូ YouTube ដូច្នេះ​ដែរ​២. ពេលដែល​អ្នកធ្វើការ​ចុច​លើ​រូបភាព ឬ​វីដេអូ ក្នុង​កម្មវិធី​សារ Messennger តំណ​ភ្ជាប់​នោះ​នឹង​នាំ​អ្នក​ទៅកាន់​គេហទំព័រ​មេរោគ ដែលមាន​សមត្ថភាព​លួច​យក​លេខ​សម្ងាត់​គណនី​បណ្តាញ​សង្គម​របស់​អ្នក ដោយ​វិធីសាស្ត្រ​បន្លំ​លួច (Phishing) ឬ​ចម្លង​មេរោគ (Malware)៣.​បន្ទាប់ពី​លួច​គណនី​ជនរងគ្រោះ មេរោគ​នេះ​នឹងធ្វើ​ការទាញយក​រូបភាព​ជន​គ្រោះ ដាក់បញ្ចូល​ក្នុង​រូបភាព ឬ​វីដេអូ អាសអាភាស ឬ​វីដេអូ​ផ្សេងៗ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា DeepFake ហើយ​ធ្វើការ​ចែករំលែក​បន្តទៅ​កាន់​មិត្ត​ភ​ក្រ​ដែលមាន​ក្នុង​គណនី ដោយ​ស្វ័យប្រវត្តិ​.។

៤. សកម្មភាព​បន្លំ​លួច​គណនី​ដូច​រៀបរាប់​ខាងលើ នឹង​បន្ត​ពី​គណនី​មួយ ទៅ​គណនី​មួយ​យ៉ាង​លឿន​។​​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​ដល់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​មានការ​ប្រុងប្រយ័ត្ន ដោយ​ពុំ​ត្រូវធ្វើ​ការ​ចុច​លើ​តំណ​ភ្ជាប់​ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​ជៀសវាង​ការផ្តល់​លេខ​សម្ងាត់​គណនី​ឲ្យ​ទៅ​នរណាម្នាក់ (​ត្រូវ​អង្កេត​មើល​អាសយដ្ឋាន​គេហទំព័រ មុន​វាយ​បញ្ចូល​លេខ​សម្ងាត់​)៕

​