» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7837 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698008 នាក់

ក្រុម​គាស់​ផ្ទះ​លួច​ម៉ូតូ​នៅ​កំពង់ស្ពឺ នគរបាល​តាម​បង្ក្រាបបាន​នៅ​ខេត្តព្រៃវែង​


​ភ្នំពេញ​៖ បក្ខពួក​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​មួយគ្រឿង នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​តាម​ស្រាវជ្រាវ​បង្ក្រាបបាន នៅ​ខេត្តព្រៃវែង នា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ ។​a thief moto3 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយមាន​ការចង្អុលបង្ហាញ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន​នាយកដ្ឋាន កណ្តាល​នគរបាល​យុត្តិធម៌ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​ កម្លាំង​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាន ធុល អាយុ​៣៩​ឆ្នាំ នៅ​ចំណុច​ភូមិ​សំព័រ ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃវែង​។​

​សូមបញ្ជាក់​ទៀតថា ករណី​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បង្កដោយ​ជនសង្ស័យ​០២​នាក់ បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក ម៉ូតូ​មួយគ្រឿង​ម៉ាក Scoopy ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1Q-2502 ស៊េរី​ឆ្នាំ​២០២០ របស់​ជនរងគ្រោះ​ឈ្មោះ ប៊ុត ចិ​ត្រា​។​​ក្រោយពី​ដឹងថា​បាត់​ម៉ូតូ ជនរងគ្រោះ​បាន​ទូរស័ព្ទ ទៅ​បងប្អូន​ឈ្មោះ ប៊ុត ពិសិដ្ឋ និង​ឈ្មោះ ហួន លី​ហាក់ ឲ្យ​ជួយ​ជិះ​ម៉ូតូ​មើល​តាមផ្លូវ​ជាតិ​លេខ​៤ ក្រែងលោ​បាន​ជួបប្រទះ​។ ពេលនោះ​ឈ្មោះ ប៊ុត ពិសិដ្ឋ និង​ឈ្មោះ ហួន លី​ហាក់ បាន​ប្រទះឃើញ​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​លួច នៅ​ចំណុច​គី​ទ្បូ​ម៉ែត្រ​លេខ​៣៩ និង​លេខ​៤០ អ្នក​ទាំង​ពីរបាន​យក​មួកសុវត្ថិភាព វាយ​ក្បាល​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់គេចខ្លួន ភ្លាម​ជនសង្ស័យ​ម្នាក់ទៀត បានធ្វើ​សកម្មភាព​ដក​អាវុធខ្លី បាញ់​ទៅលើ​ជនរងគ្រោះ​ទាំងពីរ​បណ្តាល​ឲ្យ​រងរបួស​។​

​សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឹ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ មឿ​ន ហៅ​សុខ នឿន អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ មាន ធុល រត់គេចខ្លួន ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៨ ខែកញ្ញា​នេះ​តែម្ដង ដែល​ប្រើពេល​១០​ថ្ងៃ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានរៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕a thief moto a thief moto1 a thief moto2 

​