» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6982 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697153 នាក់

កូនស្រី​ថា​ឪពុក​ចង់​មក​តែ​លោក ប្រា​យុទ្ធ ថា ផែនការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់លោក ថាក់ស៊ីន ទុក​ឲ្យ​ប៉ូលិស​ជា​អ្នកចាត់ចែង​

​ប្រទេស​ថៃ​៖​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ជិត​ផុត​អាណត្តិ​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១៣​មុ​ថុ​នា​និយាយថា ផែនការ​របស់​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា គឺ​ទុក​ឲ្យ​ខាង​ប៉ូលិស​ជា​អ្នកចាត់ចែង ព្រោះ​បញ្ហា​នេះ​លោក​មិនបាន​លើកឡើង​ក្នុងជំនួប​ជាមួយ​មេ​ប៉ូលិស​ជាតិ​នោះទេ ។​a brayut thak1 

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌​បន្ទាប់ពី​ជួប​លោក Damrongsak Kittiprapas អគ្គស្នងការ​នគរបាល​ជាតិ​ថៃ រឿង​មានការ​និយាយ​ពី​ការវិលត្រឡប់​ចូលមក​ប្រទេស​ថៃ​វិញ​របស់លោក ថាក់ស៊ីន ដែរឬទេ​, នាយករដ្ឋមន្ត្រី​ចាំផ្ទះ​រូបនេះ​និយាយថា “​យើង​មិនដែល​និយាយ​ពី​លោក ថាក់ស៊ីន នោះទេ ហើយ​តើ​ខ្ញុំ​គួរ​ពាក់ព័ន្ធ​នឹង​គាត់​ដែរឬទេ​?” ។​អ្នកសារព័ត៌មាន​បាន​សួរ​ទៀតថា​តើ​ប៉ូលិស​ត្រូវ​រៀបចំ​អ្វីខ្លះ ប្រសិនបើ​លោក ថាក់ស៊ីន ត្រឡប់​ចូល​ស្រុក​វិញ​នោះ​, លោក ប្រា​យុទ្ធ បាន​និយាយថា រឿងនេះ​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នោះទេ ព្រោះ​វា​ជា​រឿង​នីតិរដ្ឋ ហើយ​ប្រសិនបើ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រឡប់មកវិញ​មែន​នោះ គាត់​នឹងត្រូវ​ប្រឈម​និតិ​វិធី​ច្បាប់ ហើយ​ខ្ញុំ​មិនមាន​អ្វី​ទាក់ទង​នឹង​គាត់​ឡើយ​” ។​

លោក ថាក់ស៊ីន បាន​បង្ហោះ​សារ​នៅមុន​ការបោះឆ្នោត​ថ្ងៃទី​១៤ ខែឧសភា​ថា លោក​បាន​ប្តេជ្ញាចិត្ត​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​មុន​អាយុ ៧៤ ឆ្នាំ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ។ លោក​បាន​បង្ហោះ​សារ​ទៀតថា លោក​ចង់​ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​មើលថែ​ចៅៗ​របស់លោក ហើយ​លោក​ក៏បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ផងដែរ ដើម្បី​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ។​
​លោក ថាក់ស៊ីន ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ ខណៈពេលដែល​លោក​ចេញទៅ​ក្រៅប្រទេស ។ ចាប់តាំងពី​ពេលនោះ​មក គាត់​បានរស់នៅ​និរទេស​ខ្លួន លើកលែងតែ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​មកកាន់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០០៨ ។​

​លោកស្រី ផែ​តង​តាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កាលពី​ថ្ងៃ​ពុធ បានបញ្ជាក់​ជាថ្មីទៀត​ពី​ការប្ដេជ្ញាចិត្ត​របស់​ឪពុក​លោកស្រី គឺ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រាំ ក្នុងការ​វិលត្រឡប់​ចូលមក​ប្រទេស​ថៃ វិញ​នៅ​ខែក្រោយ​នេះ​។ សារព័ត៌មាន​ថៃ បាងកក ប៉ុ​ស្តិ័ ចេញផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​ផ្អែក​តាម​ការលើកឡើង​រប​ស់លោក​ស្រី ផែ​តង​តាន ស៊ីណាវ៉ាត្រា​ថា លោកស្រី​ក៏បាន​ត្រៀមខ្លួន​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ថៃ​ផងដែរ ប្រសិនបើ​លោក ពី​តា លឹម​ចា​រឿន​រ៉ាត់ ប្រធាន​គណបក្ស Move Forward មិនអាច​ធ្វើបាន​។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ លោកស្រី​នៅតែ​គាំទ្រ​លោក ពី​តា ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ដដែល​។​

​លោកស្រី ផែ​តង​តាន ស៊ីណាវ៉ាត្រា ក៏បាន​ច្រានចោល​ការរំពឹងទុក​ដែលថា ម្តាយ​របស់​លោកស្រី និង​សមាជិក​ដទៃទៀត នៃ​គ្រួសារ​មិន​ចង់ឱ្យ​លោក ថាក់ស៊ីន ត្រឡប់មកវិញ​នៅ​ខែក្រោយ​។ លោកស្រី​បាន​និយាយថា ពួកគេ​មិន​ប្រឆាំងនឹង​ការវិលត្រឡប់​របស់គាត់​ទេ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​អំពី​ផលវិបាក​ដែល​អាច​កើតមាន​។​​លោកស្រី​បន្ថែមថា «​គាត់​ថា គាត់​កំពុង​មើល​ស្ថានការណ៍​នយោបាយ​, គាត់​មិន​ចង់​ឲ្យ​គាត់​ត្រឡប់​ទៅ​បង្ក​ភាពចលាចល​ទេ ពិតណាស់​ឪពុក​មាន​សារៈសំខាន់​ខាង​នយោបាយ ដូច្នេះ ការវិលត្រឡប់​របស់​គាត់​ត្រូវតែ​ផ្អែកលើ​ភាព​ស័ក្តិសម​… ភាព​ស័ក្តិសម​ខាង​នយោបាយ​»៕ គួរ​បញ្ជាក់ថា គោលបំណង​របស់លោក ថាក់ស៊ីន ក្នុងការ​វិលត្រឡប់​ចូល​ស្រុក​វិញ​គឺមាន​ចំនួន ១៨ លើក​មកហើយ​ចាប់តាំងពី​ឆ្នាំ ២០២១ ដល់​ត្រឹម​ខែឧសភា​នេះ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ដ៏​លេចធ្លោ​រូបនេះ​ត្រូវបាន​កាត់ទោស​កំបាំងមុខ​តុលាការ​ឧក្រិដ្ឋកម្ម​ថៃ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ​លើ​សំណុំរឿង​ពុករលួយ​ចំនួន ៤ ករណី ៕a brayut court1 a brayut thak 

​