» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6315 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696486 នាក់

នំ​បញ្ចុក បន្លែ​និង ស្លឹកគ្រៃ​បុក នៅ​ផ្សារ​ខេត្តកំពង់ឆ្នាំង​អត់​បញ្ញហា​!


​កំពង់ឆ្នាំងៈ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ចំណីអាហារ​​ដែល​អាជីវករ​ដាក់លក់​ជូន​ប្រជាពលរដ្ឋ​យកទៅ​បរិភោគ​នោះ សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​សហការ​ជាមួយនិង​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​​បាន​ចុះទៅពិនិត្យ​រកមើល​សារធាតុ​គីមី​ហាមឃាត់ នៅ​ផ្សារលើ​ខេត្តកំពង់ឆ្នាំង ។​a cam trol 

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង លោក​យី​វ ណារិន បានអោយដឹងថា នៅថ្ងៃនេះ សមត្ថកិច្ច​កាំកុងត្រូល​បាន​ចុះ​ពិនិត្យ​សុ​វ​តិ្ថ​ភាព​ចំណីអាហារ​ជាច្រើន​មុខ​ដូចជា អាហារ​កំប៉ុង អាហារ​កញ្ចប់ ព្រមទាំង​រកមើល​សារធាតុ​គីមី​ហាមឃាត់​ដែល​ដាក់​លើ​បន្លែ ស្លឹកគ្រៃ​បុក នំ​បញ្ចុក ដែល​កំពុង​ដាក់លក់​នៅតាម​តូប​នានា​ក្នុង​ផ្សារលើ​ខេត្តកំពង់ឆ្នាំង​។ ដែល​សារ​ធាតុគីមី​ទាំងនេះ​ធ្វើអោយ​នំ​ស្វិត ទុក​បានយូ បន្លែ​មាន​ភាពស្រស់​បានយូ ប៉ុន្តែ​វា​នឹងធ្វើ​​អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ បង្ករ​អោយទៅជា ឈឺក្បាល វិលមុខ រាគ ក្អួតចង្អោរ​ជាដើម ។

​លោក​ប្រធាន​សាខា​បាន​អោយដឹងទៀតថា ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នា​ថ្ងៃនេះ បានល្អ​ប្រសើ ទំនិញ​ដែល​កំពុង​ដាក់លក់​គឺមាន​សុវត្ថិ​ភាពល្អ ចំពោះ​ការធ្វើ​តេស្ត​រក​សារធាតុ​គីមី​ហាមឃាត់​លើ​នំ​បញ្ចុក បន្លែ ស្លឹកគ្រៃ​បុក ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារលើ​នេះ ពុំមាន​សារធាតុ​​គីមី​នោះទេ ។
​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ និង ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​យកទៅដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ យកទៅ​បរិភោគ​។

ព្រោះ​ថាបើ​លក់ទំនិញ​ខូច​គុណ​​ភាព​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​នោះ ធ្វើអោយ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​បង្ក​ផលប៉ះពាល់ សុខភាព​ដល់​អ្នកប្រើប្រាស់ ។ ចំណែក​អាជីវករ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជា​ធរមាន ។​​លោក​ប្រធាន​បានអោយដឹងថា កន្លងមកនេះ តាម​​រយៈ​នៃ​ការចុះពិនិត្យ នៅតាម​បណ្តា​ផ្សារ​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង ឃើញថា អាជីវក​នៅ​គ្រប់​ទីកន្លែង បាន​យល់ដឹង​ច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ លក់​របស់​ដែលមាន​គុណភាព​ជូន​ពលរដ្ឋ ដោយឡែក​ការដាក់​តាំង​លក់ទំនិញ​គឺ​អនុវត្តបាន​តាម​ការ​ណែ​​នាំ​របស់​សមត្ថកិច្ច​កាំកុងត្រូល ដោយ​ដាក់តាំង​លក់ទំនិញ​ទៅតាម​ប្រភេទ​នៃ​ទំនិញ​នីមួយៗ​ផងដែរ ។​a cam trol1 

​