» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9170 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699341 នាក់

សម្តេច​ធិបតី​ប្រកាស​ពី​បំណង​ពង្រឹងគុណភាព​សិក្សា​ពី​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២ក្នុងពេលគ្រូនៅសៀមបូកសុំសាលា

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២៣​ក្នុងឱកាស​អញ្ជើញ​ចូលរួម ក្នុង​ទិវា​គ្រូបង្រៀន​លើក​ទី​២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ពី​ម​ហិ​ច្ឆិ​តា ក្នុង​អាណត្តិ​នៃ​ការដឹកនាំ​របស់​សម្តេច មួយ​ឬ​ពីរ​អាណត្តិ​នេះ គឺ​ចង់ឱ្យ​សាលា​រដ្ឋ​ទាំងអស់ ចាប់ពី​ថ្នាក់​បឋម ដល់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ (​ថ្នាក់​ទី​១២) ក្លាយជា​សាលារៀន​ល្អ អាច​ទទួលបាន សម្រាប់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។​a manet teacher2 

សម្តេចនាយក​រដ្ឋមន្ត្រី ថា «​មហិច្ឆតា​របស់ខ្ញុំ ក្នុង​មួយ​អាណត្តិ ពីរ​អាណត្តិ​នេះ សាលា​រដ្ឋ​ទាំងអស់​មិនចាំបាច់​មាន​កូនចៅ ប្រជាពលរដ្ឋ​វេច​បង្វេច​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ទៅ​រៀន​សាលា​មួយទៀត ព្រោះ​គ្រប់​សាលា​ទាំងអស់ សាលា​រដ្ឋ​របស់​យើង​ចាប់ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​ទី​១២ ក្លាយជា​សាលា​ល្អ​អាច​ទទួលបាន​នៅ​មូលដ្ឋាន​»​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ត្រូវ​ព​ង្រឹ​ក​វិស័យ​អប់រំ ជាជាង​ពង្រីក តាមរយៈ​ការធ្វើឱ្យ​ការអប់រំ នៅ​សាលា​រដ្ឋ​មានគុណ​ភាព ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស ឱ្យមាន​សមត្ថភាព គុណធម៌ សីលធម៌ និង​វិន័យ​ឱ្យបាន​ល្អ​។​

​សម្តេច​បានបញ្ជាក់​ទៀតថា តាមរយៈ​ការសិក្សា​លើ​សាលា​ជាង​៥០​សាលា សម្តេច​រកឃើញ​សាលា​មួយចំនួន ដែល​លោកគ្រូ​អ្នកគ្រូ មានការ​ច្នៃប្រឌិត​ខ្ពស់ ក្នុងការ​អប់រំ​សិស្សានុសិស្ស​បាន​យ៉ាង​ល្អ ដោយ​មិនបាច់​មានការ​ចំណាយ​បន្ថែម​នោះទេ ហើយ​បាន​ក្លាយជា​គំរូ​មួយ សម្រាប់​យកទៅអនុវត្ត​ន៍ នៅតាម​សាលា​ផ្សេងៗ​ទៀត​។​​ក្រៅពី​រឿង​សាលា​រឿន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល កំពុង​គិតគូរ និង​យកចិត្តទុកដាក់​ផ្ដល់ប្រាក់​បៀវត្ស ដល់​គរុ​សិស្ស ដោយ​យកតាម​មូលដ្ឋាន បៀវត្ស សរុប​គុណ​នឹង​៧០​ភាគរយ ផងដែរ​។​



​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា គរុ​សិស្ស​ខុសគេ​ត្រង់ ពេល​ប្រឡង​ជាប់​ចូល​មកជា​សិស្ស គឺ​អត់​គិត​ជា​ប្រាក់បៀវត្ស​ទេ ។ សម្ដេច​ថា កាលពីមុន​គរុ​សិស្ស ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤​ម៉ឺន​រៀល និង​ក្រោយមកទៀត​ឡើងដល់ ៨​ម៉ឺន​រៀល ហើយ​សម្ដេច​តេ​ជោ បាន​កែសម្រួល ជាប្រចាំ ដើម្បី​លើកកម្ពស់ ព្រោះ​គរុ​សិស្ស​មិនមែនជា​មន្ត្រីរាជការ​ទេ គឺជា​និស្សិត ។​​សម្ដេច​ធិបតី​បន្តថា គរុ​និស្សិត ដែល​រៀន​នៅ​វិទ្យាស្ថាន​កម្រិត​ឧត្ដម ទទួលបាន​ជាង​៦០​ម៉ឺន​រៀល ចំណែក​គ្រូម​ត្តេ​យ្យ គ្រូ​បឋម​ទទួលបាន​៥៣​ម៉ឺន​រៀល ដូច្នេះ​កើន​ពី​៤​ម៉ឺន ទៅ​៨​ម៉ឺន ទៅ​៥០​ម៉ឺន​រៀល ។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា «​ខ្ញុំ​គិតថា​ការពង្រឹង​នេះ ត្រូវ​គិតគូ​ពី​ការវិនិយោគ លើ​ធនធានមនុស្ស ល្ងាច​មិញ​ខ្ញុំ​គិត​ជាមួយ​ខាង​ហិរញ្ញវត្ថុ​ថា សម្រាប់​លោកគ្រូ​អ្នកគ្រូ ដែល​ប្រឡង​ជាប់​ជា​គរុ​សិស្ស យើង​កុំ​យក​បៀវត្ស​មូលដ្ឋាន យើង​យក​បៀវត្ស​សរុប​គុណ​នឹង ៧០​ភាគរយ​តែម្ដង​» ។​​សម្ដេច​បញ្ជាក់ថា «​គរុ​សិស្ស​កាំ (​ក​) កាលពី​ឆ្នាំ​២០២៣ ទទួលបាន ៦​ម៉ឺន​៣​ពាន់​រៀល គុណ​នឹង​៧០​ភាគរយ ឥឡូវ (​ឆ្នាំ​២០២៤) នឹង​ឡើងទៅ​១​លាន​១​សែន​៧​ម៉ឺន​រៀល គរុ​សិស្ស​កាំ (​ខ​) ដែល​ចេញទៅ​ប​ង្រៀ​ង​មូលដ្ឋាន កាល​មុន ៧៥​ម៉ឺន គុណ​នឹង​៧៥​ភា​គេ​យ បាន​ជាង​៥៦​ម៉ឺន ឥឡូវ​ថ្មី​នេះ​យើង​គុណ​ទៅ បាន​១​លាន​១​សែន​ជាង ហើយ​គ្រូ​ទាប​បំផុត​គ​ម្រិ​ត (​គ​) កាល​មុន​បាន ៦៦​ម៉ឺន​គុណ​នឹង​៨០​ភាគរយ បាន​៥៣​ម៉ឺន ក្នុង​១​ខែ ឥឡូវ​យើង​គុណ​នឹង​បៀវត្ស​មូលដ្ឋាន បាន​៩៨​ម៉ឺន ជិត​១​លាន​រៀល​ដែរ ។ នេះ​មិនមែនជា​បៀវត្ស​ទេ ជា​អាហារូបករណ៍​» ។​

​ទិវា​គ្រូបង្រៀន លើក​ទី​២៦នេះមានប្រធានបទ «​គ្រូបង្រៀន​ជា​សសរស្តម្ភ នៃ​កំណែទម្រង់ សាលារៀន​ឆ្ពោះទៅរក​ឧត្តមភាព​» ។​ទន្ទឹម​និង​ការ​ប្រារព្ធ​ទិវា​ដឹងគុណ​គ្រូ​នេះ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា​ទន្សោង ក្នុងស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សាងសង់​អគារសិក្សា​មួយ​ខ្នង ដើម្បី​សម្រួល​ដល់​ការរៀន និង​បង្រៀន ខណៈ​បច្ចុប្បន្ននេះ សិស្ស​កំពុងតែ​រៀន​នៅក្នុង​រោងដោល និង​នៅតាម​ផ្ទះ ដែល​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ នៅក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់ ។​​លោកគ្រូ ជៀម វណ្ណៈ តំណាង​ឲ្យ​ជនជាតិដើម​ភាគតិច​គួ​យ បាន​រៀបរាប់ថា ៖ នៅពេល​មាន​ភ្លៀង​ម្ដងៗ សិស្ស​អង្គុយ​រៀន មិន​បានទេ ព្រោះ​ខ្យល់​ទឹកភ្លៀង​សាច​ចូល ហើយ​ខែប្រាំង​ក្តី កូនសិស្ស​មក​រៀន ត្រូវ​ដោះអាវ​ចេញ ក៏មានដែរ ។​

​លោក​បន្តថា នៅ​សាលាបឋមសិក្សា​ទន្សោង​នេះ មាន​អគារ​មួយ​ខ្នង មាន​ចំនួន​០៣​បន្ទប់ សម្រាប់​បង្រៀន​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ចំណែក​ទី​៤ ទី​៥ គឺ​ខ្ចី​ផ្ទះ​ប្រជាពលរដ្ឋ​បង្រៀន ហើយ​ថ្នាក់​ទី​៦ បង្រៀន​នៅក្នុង​រោងដោល​ជា​បណ្តោះអាសន្ន អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ។​​លោក សៅ សេង នាយក​សា​លាប​បឋមសិក្សា ភូមិ​ទន្សោង បាន​ទទួលស្គាល់ថា នេះ​ជាការ​តស៊ូ​ទ្រាំ​នឹង​ភាពលំបាក ព្រោះតែ​ចង់ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានចំណេះដឹង​ដូច​គេឯង ហើយ​ភាពលំបាក​នេះ ក៏​ជា​បញ្ហា​ប្រឈម​ធ្វើឱ្យ​កុមារ​មួយចំនួន បាន​បោះបង់ចោល​ការសិក្សា ផងដែរ ។​​លោក ប៉ាវ បូ​ណា ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​សៀម​បូក បាន​បញ្ជាក់ប្រាប់កាសែតថា តម្រូវការ​នេះ ពិតជា​ទាមទារ​ឱ្យមាន​ការជួយ​ធ្វើការ​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​ជា​តំបន់​ទីជនបទ ស្ថិតនៅ​ឆ្ងាយ​ដាច់ស្រយាល ផ្លូវ​ក៏​លំបាក ទៅមក ថែមទៀត ។​​លោក​បន្តថា ចំណែក​ការស្នើសុំ​សាលារៀន​នោះ លោក​បាន​ស្នើសុំ ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត រួចហើយ​ដែរ ប៉ុន្តែ​មិនទាន់មាន​ដំណឹង​យ៉ាងណា​នោះទេ ហើយ​លោក នឹង​តាមដាន​សួរ​នាំទៅ​មន្ទីរ​បន្តទៀត ។​a manet teacher a manet teacher4 
​