» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7999 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698170 នាក់

ដឹកជញ្ជូន​ទំនិញ​ខេត្ត​កែប សង់​បាន​រង្វង់ ៩០ភាគរយ មាន​សមត្ថភាព​ផ្ទុកទំនិញ​បាន​ដល់ ៨​ពាន់​តោន​

 


​កែប​៖ ខេត្ត​កែប​សម័យថ្មី​នេះ​នឹង មាន​កំពង់ផែ​ដឹកជញ្ជូន​ទំនិញ​កម្រិត​ធន់​ធ្ងន់ ដែលមាន​សមត្ថភាព​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​បាន​ពី ៥​ពាន់​តោន​ដល់ ៨​ពាន់​តោន​។ រហូតមកទល់​ពេលនេះ ចំណត​ជលយាន​សេះស ឬ (​កំពង់ផែ​សេះស​) សម្រេចការ​សាងសង់រ​បស់​ខ្លួន​ក្នុង​រង្វង់​ប្រមាណ ៩០% ហើយ ។a port kep 

​លោក កូវ គឹម​ហាក់ តំណាង​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​កំពង់ផែ​សេះស បាន​ឲ្យ​ដឹងថា យើង​បាន​អនុវត្តន៍​គម្រោង​សាងសង់​នេះ​អស់​រយៈពេល ២​ឆ្នាំ​ហើយ ក្នុងនោះ​សម្រេចបាន​លទ្ធផល​បាន​ក្នុង​រង្វង់​ប្រមាណ ៩០% ហើយ​។​តំណាង​ក្រុមហ៊ុន​ឲ្យ​ដឹងថា​ក្នុងនោះ​យើង​សម្រេចបាន ការចាក់ដី និង​ឈូសឆាយ​បំពេញ​ទីលាន​កំពង់ផែ សាងសង់​ផែ​ប៉េ​តុង ដោយបាន​ចាក់គ្រឹះ រៀប​ជញ្ជាំង​ទប់​ដី និង​ធ្នឹម​ប្រវែង ការចាក់​ប៉េ​តុង​លើ​ទីលាន​ផែ និង​ជួសជុល​ផ្លូវ​សម្រាប់​ចូល​កំពង់ផែ មាន​ប្រវែង ២.០០០​ម៉ែត្រ ជាមួយ​ការសាងសង់​ទីស្នាក់ការ​កំពង់ផែ ជាមួយ​គ្រឿង​សង្ហា​រឹម​មួយចំនួន​ហើយ​ដែរ​។

​លោក​បញ្ជាក់ថា ក្រោយ​សាងសង់​រួច កំពង់ផែ​មួយ​នេះ​មាន​សមត្ថភាព ក្នុ្ង​ង​ការផ្ទុក​ទំនិញ​ចាប់ពី ៥​ពាន់​តោន ទៅ ៨​ពាន់​តោន​។ ដោយសារ​ទីតាំង​ដែល​យើង​កំពុង​សាងសង់​ជា​ប្រភេទ​ដីល្បាប់ (​ដីខ្មៅ​) យើង​ត្រូវធ្វើ​ការកាយ​ដី​ស្អុយ​ទាំងនោះ​ចេញ ហើយ​ជំនួស​មកវិញ​ដោយ​ដី​ដែលមាន​គុណភាព​ទើប អាច​ទ្រទ្រង់​ទម្ងន់​ដ៏​ធ្ងន់​នេះ​បាន​។ បន្ថែម​ពី​នោះ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​ធ្វើឡើង​ស្របតាម​គុនភាព​ខ្ពស់​ផង​ទើប​យើង​អាច​ធានា​ដែល​កំពង់ផែ​នេះ អាចមាន​សមត្ថភាព​ផ្ទុកទំនិញ​ដល់​កម្រិត​នេះ​បាន​។

​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ចំណត​ជលយាន​សេះស​នេះ ជា​ប្រភេទ​គម្រោង​វិនិយោគ BOT ដោយ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋបាលខេត្ត​ជា​គម្រោង​វិនិយោគ​ចំណត​ជលយាន (​កំពង់ផែ​សេះស​) ស្ថិតនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប និង​ស្របតាម​ស្មារតី​លិខិត របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅលើ​ផ្ទៃដី​ដែលមាន​ទំហំ ៣០.០០០​ម៉ែត្រការ៉េ​។ គម្រោង​នេះ ត្រូវបាន​សិក្សា​ច្បាស់លាស់ ព្រមជាមួយ​នូវ​កិច្ចសន្យា​ការពារ​បរិស្ថាន​ដោយ​ក្រុមហ៊ុន​សាងសង់ និង​មានការ​ឯកភាព​ដោយ​ក្រសួងបរិស្ថាន​ផងដែរ​។ គម្រោង​នេះ​ក៏​ត្រូវបាន​សាងសង់ឡើង​ស្របតាម​លិខិតអនុញ្ញាត របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។a port kep1 a port kep2 

 

​