» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9078 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659585 នាក់

ឡាវ អនុញ្ញាតឱ្យ​កម្ពុជា​ដឹកទំនិញ​កសិកម្ម​ឆ្លងកាត់​ប្រទេស​ខ្លួន


​ភ្នំពេញ​៖ ប្រទេស​ឡាវ បានអនុញ្ញាត​ឱ្យ​កម្ពុជា​ដឹកទំនិញ​កសិកម្ម​ឆ្លងកាត់​ប្រទេស​ខ្លួន តាមរយៈ​ប្រព័ន្ធ​ផ្លូវដែក​និង​រថភ្លើង​ល្បឿន​លឿន​ដែល​ចិន​សាងសង់​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទៅកាន់​ប្រទេស​ឡាវ​បាន​ឲ្យ​ដឹងថា​៖ កាល​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៥ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​a lao khmer2 

​ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ និង​ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ការផ្គត់ផ្គង់​ធាតុ​ចូល​សម្រាប់​ផលិតកម្ម​ជី​កសិកម្ម ពី​ឡាវ​មក​កម្ពុជា​។​​លោក​រដ្ឋមន្ត្រី បាន​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​និង​រុក្ខា​កម្ម​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ពិនិត្យ​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​នៃ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា និង​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៤ កន្លងទៅ​។​​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​ការងារ​អាទិភាព​ចំនួន​៣ សំខាន់ៗ​ដូចខាងក្រោម​៖

*​ទី​១៖ កិច្ចសហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម ជាពិសេស​ធាតុ​ផ្សំ​នៃ​ជី​កសិកម្ម ដោយ​ផ្តោត​សំខាន់ លើ​ជីប៉ូតាស (potash-based fertilizer)​។​*​ទី​២៖ ការជំរុញ​កសិពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​ការនាំចេញ​ផលិតផល​ស្វាយ​ទៅ​ប្រទេស​ចិន ឬ​ប្រទេស​ទី​៣ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក​និង​រថភ្លើង​ល្បឿន​លឿន​ឆ្លងកាត់​ប្រទេស​ឡាវ ដើម្បី​បើក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​។​*​ទី​៣៖ ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​លើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផល ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច ផ្ទាល់​នៅ ក្រុមហ៊ុន Asia-Potash ដែលជា​ក្រុមហ៊ុន​លំដាប់​លេខ​៥​ក្នុង​ពិភពលោក​លើ​ការផលិត​ជីប៉ូតាស (potash-based fertilizer)​។​​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលដៅ​ស្វែងយល់​ពី​ដំណើរការ​ទាញយក​រ៉ែ Potash មកប្រើប្រាស់​ជា​សារធាតុ​ផ្សំ​មួយ​ក្នុង​ការផលិត​ជី​កសិកម្ម និង​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​អ្នកវិនិយោគ​កម្ពុជា​អាច​នាំយក ផលិតផល​សម្រេច​ជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់​ក្នុងការ​ផលិត​ជី​នៅ​កម្ពុជា​៕a lao khmer a lao khmer1 a lao khmer3 
​